• Queenco

    សណ្ឋាគានិងកាស៊ីណូ សំរាកលំហែប្រកបដោយផាសុខភាព ជាប់ឆ្នេរសមុទ្រ

    ម្ហូបអាហារ ភេសជ្ជៈ ការកំសាន្ដ តាមរយៈតន្រ្ដីបែបប្រពៃណីខ្មែរ

    ចាប់ពី 7h00 ដល់ 9h00 យប់

    ទំនាក់ទំនង៖

    ០៣៤ ៩៣៣ ៧៣/ ០៣៤ ៩៣៤ ៧៩៧

  • ម្លប់ជ្រៃប៉ោកី

    ភោជនីយដ្ឋានអាហារសមុទ្រ

    ម្ហូបឆ្ងាញ់ សេវាល្អ ទីធ្លាស្អាត

    ទំនាក់ទំនង៖

    ០១៦ ៣២២ ០២២

    ០៧១ ៨៣២ ២០ ២២

    ០៨៨ ៩២ ៩២ ៣១៩

  • ទឹកពិសា ជីជី

    ទឹកពិសារមានគុណភាពខ្ពស់

    មានអនាម័យ សំលាប់មេរោគ ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត

    ទំនាក់ទំនង៖

    ០៣៤ ៥៥៥៥ ០៤៧

    ០១៥ ៨១៨ ៨៦៦

  • ដែនសមុទ្រ

    បោះពុម្ពលើអាវយឺត អាវកីឡា លក់អាវយឺតគ្រប់ប្រភេទ និងសំភារៈបោះពុម្ព

    ទំនាក់ទំនង៖

    ០៨៧ ៧៩៦ ០៩៥

    ០៧៧ ៧៩៦ ០៩៥

  • រក្សាមិត្ត

    មានអារហារពេលព្រឹកច្រើនមុខ និងភេជ្ជៈគ្រប់ប្រភេទ

    មានទទួលធ្វើម្ហូបកម៉ង់ផងដែរ

    មានទីតាំងស្ថិតនៅក្រោយអតីតមហោស្រព ក្បែរសាលាសង្កាត់២

    ទំនាក់ទំនង៖ ០១៦ ៩៧ ៨៨ ៦៦

  • សាលាកសិកម្មឧកញ្ញាម៉ុង ឬទ្ធី

    មានទីតាំងស្ថិតនៅ ម្ដុំផ្សារតានៃ ចំការដូងប្រេង ផ្លូវគីឡូម៉ែតលេខ ១៦៤

    ផ្លូវឧកញ្ញាម៉ុង ភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

    ទំនាក់ទំនង៖០៨១ ៨៨៨ ២២/ ០១៥ ៥៣ ៨១ ២០/ ០៩២ ៣៧ ៨៦៣៦

Friday, October 17, 2014

-ក្រោយ​ពី​មាន​ការ​ពិភាក្សា​ដើម្បី​ការ​ប្រជួបជុំ​កីឡា​ករ​វ័យ​កាន់​តែ​ច្រើន​ក្នុង​ន័យ​ផ្សាភ្ជាប់​ការ​ទំនាក់​ទំនង​និង​ផ្ដល់​បទពិសោធន៏​ទៅ​កាន់​មនុស្ស​ជំនាន់​ក្រោយ​អោយ​កាន់​តែ​មាន​ភាព​ស្និទស្នាល​បន្ថែម​ទៀត​ទើប​ជំរុញ​ទឹក​ចិត្ត​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់​ទាត់​គ្រប់​ស្ថាបន​អង្គភាព​ក្នុង​ក្រុង​ព្រះ​សីហនុ​ចាប់​ពី​អាយុ​៣០​ឆ្នាំឡើង​បាន​នាំ​គ្នា​រៀប​ចំឲ្យមាន​ការ​ប្រកួត​ដណ្ដើម​ពាន់​រង្វាន់​បាល់​ទាត់​បុរស​អាយុ​លើ៣០​ឆ្នាំក្រោម​ប្រធានបទ មិត្តភាព សុខភាព និង​ភាព​សប្បាយ​រីករាយ។ នេះ​ជា​លើ​ទី​មួយ​ហើយ​​ដែល​កីឡា​ករ​បាល់​ទាត់​វ័យ​លើ​អាយុ​៣០​ឆ្នាំ​បង្កើត​ឲ្យមាន​ក្នុង​ខេត្តព្រះសីហនុ។
ក្រុម​បាល់ទាត់​អាយុ​លើ​៣០​ឆ្នាំ​ដែល​អញ្ជើញ​មក​ពី​អង្គភាព​ផ្សេងៗ​មាន​ចំនួន​១២​ក្រុម​ និង ត្រូវ​បែងចែកជា​៤ពូល។
ពូល A                                      ពូល B       
-ក្រុម​តោខេត្តព្រះសីហនុ                   -ក្រុម ១៥៧
-ក្រុម​សាលា​ខេត្តព្រះសីហនុ               -ក្រុម​ម៉ូតូធំ
-ក្រុមខ្លារខិនស                              -ក្រុម​ស្នង​ការដ្ឋាន​នគរបាល​ខេត្តព្រះសីហនុ
ពូល C                                         ពូល D
-ក្រុមស្កាយម៉ូន                              -ក្រុម​កុមាររីករាយ
-ក្រុមអ៊ែរស្ពត                                 -ក្រុមសន់ដាន់
-ក្រុម​ខ្មែរអមតៈ                              -ក្រុមភូមិដូង
- ការ​ប្រកួត​ត្រូវ​បាន​ធ្វើ​ឡើង​រយះពេល​ពី​ថ្ងៃ​ចុង​សប្ដាហ៏​ សៅ-អាទិត្យ ទី១៨-១៩ ​ខែ​តុលា​ ឆ្នាំ២០១៤ នៅទីលាន​បាល់ទាត់​ក្នុង​សាល Gold Sport វេលាម៉ោង​៨h:០០ព្រឹក​ដល់​ម៉ោង​៥​រសៀល។ក្នុង​កម្មវិធី​ប្រកួតនេះ​ក៏មាន​ការ​ចូល​រួម​ឧបត្ថម្ភ​កម្មវិធី​ដោយ​ អង្គការ​ម្លប់តាប៉ាង អង្គការ​កុមារីករាយ ក្លិប​បាល់​ទាត់​ក្នុង​សាល Gold Sport និងធនាគារ CIMB ​ខេត្តព្រះសីហនុ។សូម​អញ្ជើញ​អ្នក​ស្នេហា​វិស័យ​កីឡា​ចូល​រួម​អបអរសាទរ​លើក​ទឹក​ចិត្ត​និង​ចូល​រួម​ឧបត្ថម្ភ​ជា​សំភារៈ​ឫ​ថវិការ​ដល់​កម្មវិធី​ប្រកួត​នេះ​ឲ្យ​កាន់​តែ​ល្អ​ប្រសើ​ឡើង​ទៀត។



កាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៤ ឯកឧត្តម ឈិត សុខុន អភិបាល នៃគណៈអភិ​បាល​ខេត្តព្រះសីហនុ​ រួមដំណើរឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានចូលរូមយុទ្ធនាកសំអាត​ឆ្នេរ​(Koh Rong Clean Up Campaign)​ និង​ ចុះត្រួតពិនិត្យវាយតម្លៃពីស្ថាន​ភាព​ជាក់ស្តែង​នៅតំបន់​សង្កាត់កោះរ៉ុង​។​ក្នុងឪកាសនោះឯកឧត្តមរដ្ឋមន្រ្តីបានសាកសូរពីជីរភាពរស់នៅក្នុងតំបន់នោះ ផងដែរ​។​ក្នុងនោះមានប្រជាពលរដ្ឋម្នាក់មានចិតសប្បាយរីករាយនៅពេល​គណៈ​ប្រត្តិភូ​សួរសុខ​ទុក្ខ​ហើយគាត់​មានប្រសាសន៍​កាល​ពីមុនគាតមានការលំបាកណាសដោយប្រកបមុខរបរនេសាទ តែពេលនេះដោយសាមានការអភិវឌ្ឍន៍នៅតំបន់នេះ គាត់អាចរកចំនូលពីវិស័យទេសចរណ៍ ដែល​បាន​មក​លេងលើកោះនេះ។បច្ចុប្បន្នគាត់បាន​​​សាងសង់ផ្ទះថ្មដ៍ស្រស់ស្អាត់នៅលើកោះនេះ។​ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ផងដែ តំបន់ទេសចរណ៍ខេត្តព្រះសីហនុ ជា​តំបន់​រក​ចំនូល​បាន​ច្រើន​បន្ទាប់​ពីប្រាសាទអង្គវត្ត អាចរកចំនូលមិនចេះសាបសូន្យ។ជាមួយគ្នានេះដែ ឯក​ឧត្តម​អភិបាល​ខេត្តបានផ្តាំផ្ញើរអោយប្រជាពលរដ្ឋក៏ដូចជាអាជីវករ​ដែលរ​ស់​នៅ​លើ​កោះ​អោយ​ខិតខំ​យក​ចិត្ដ​ទុកដាក់សំអាតឆ្នេរអោយបានស្អាត ជាពិសេលលើបញ្ហាបរិស្ថាន កាល​ណាប​រិស្ថាន​ស្អាត​អាច​ទាក់​ទាញ​ភ្ញៀវ​ក្នុងនិងក្រៅស្រុកមកលេងច្រើន


Thursday, October 16, 2014

កំពង់ឆ្នាំង ៖ ដើម្បី​រំលឹក​ដល់​ស្នា​ព្រះហស្ថអតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា នៅ​ខេត្ត​កំពង់ឆ្នាំង ​មាន​រៀបចំ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនរតនកោដ្ឋ នរោត្តម​​សីហនុ​​គម្រប់​ខួប​២​ឆ្នាំ​នៅ ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៤​ ​ស្ថិតនៅវត្ត​ធម្មវ័ន្ត ​ក្នុង​ឃុំស្វាយជ្រុំ ​ស្រុករលាប្អៀរ ​ខេត្តកំពង់ឆ្នាំង ពិធីនេះ​ប្រារព្ធ​ទៅក្រោម​អធិបតីភាព​ឯកឧត្តម​ឈួរច័ន្ទឌឿន​អភិបាលខេត្ត​និង​លោក​ជំទាវ ​លោកជំទាវដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត មន្ត្រី​រាជការ​​កម្លាំងប្រដាប់អាវុធ ទាំង​បី​ប្រភេទ​ប្រជាពលរដ្ឋ​ និង ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សរុប​យ៉ាង​ច្រើន​កុះករផងដែរ។ បន្ទាប់មក ព្រះសង្ឃសូត្រ​ជយន្តោ ស្វាធ្យា​ ចំរើនព្រះបរិត្ត បង្សុកូល ថ្វាយដល់​ព្រះមហា​វីរក្សត្រ និងមាន​ការស្មឹងស្មាត​ដើម្បីគោរពថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរ ក្សត្រ​ព្រះបរមរតន​កោដ្ឋ​។ ហើយយើងសង្កេតឃើញថាមន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ដែល​បាន​មក​ចូលរួម​នៅក្នុង​ពិធី​គោរព​ព្រះ​ វិញ្ញាណ​ក្ខន្ធ​​ព្រះ​បរម​រតន​កោដ្ឋ​នា​ពេល​នេះ​សុទ្ធតែ​មាន​ទឹក​មុខក្រៀម​ក្រំ​និង​ភ្ជាប់​មក​ជា​មួយ​នូវ​កម្រងផ្កា​ភ្ញី​និង​ទៀនធូប ដើម្បី​​ដាក់ថ្វាយ​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ​ផង​ដែរ។នៅក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម​ឈួរ ច័ន្ទឌឿន ​អភិបាល​ខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា៖ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះ​មហាវីរ​ក្សត្រ ​ព្រះអង្គបានយាង​ចូលព្រះទីវង្គត​កាលពី​ថ្ងៃ​ច័ន្ទ​ទី​១៥​រោច ខែភទ្របទ​ឆ្នាំរោង​ចត្វា ស.ក ព.ស ​២៥៥៦​​ត្រូវ​នឹង​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១២​វេលា​ម៉ោង​១​នឹង​២០​នាទី​រំលង ​អធ្រាត្រ​ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះ​វស្សា​​នៅ​ទីក្រុង​ប៉េកាំង​នៃ​សា​ធារ​ណៈរដ្ឋ​ប្រជាមានិត​ចិន​និង​បាន​ទទួល​នូវ​ព្រះ​បរម​បច្ឆាមរណៈ​នាម​ព្រះ​បរម​ រតន​កោ​ដ្ឋ។ ឯកឧត្តមបានបន្តថា៖ការបាត់បង់នៃអង្គព្រះ​មហាវីរក្សត្រដ៏ឆ្នើម​មួយ​ព្រះអង្គ ដែលព្រះអង្គ​បាន​បំពេញ ព្រះរាជបូជនីយ​កិច្ច​ជួនប្រទេសជាតិ​បានបន្សល់​នូវស្នាព្រះហស្ថ យ៉ាងច្រើន​ឥតគណនា ទុក​អោយ​កូន​​​ចៅ​ជំនាន់ក្រោយ មិនអាចបំភ្លេចបាននូវ​ព្រះរាជ​កិច្ច​របស់ព្រះអង្គបានឡើយ។ឯកឧត្តម​បាន​បន្ត​ទៀតថា ​តាំងនាមឯកឧត្តម តំណាងអោយមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និង ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំងសូមឧទ្ទិសថ្វាយ ព្រះរាជ​កុសលចំពោះ ​ព្រះករុណា​ព្រះ​មហា​វីរ​ក្សត្រ ព្រះបរម​រតន​កោដ្ឋ​និង​សូម​បួងសួង​ថ្វាយ​ព្រះវិញ្ញាន​ក្ខន្ធព្រះ​អង្គយាងទៅសោយសុខ នៅ​ឋាន​បរម​សុខកុំបីឃ្លៀងឃ្លាតឡើយ។ 






កំពង់ឆ្នាំង៖អាវុធកែឆ្នៃចំនួន៣៥ដើមបាញ់គ្រាប់កង់និងគ្រាប់ដែក ដែលអាចបាញ់សត្វ   និង​សម្លាប់​មនុស្ស​បាន​ដែរនោះត្រូវបានប្រជាពលរដ្ឋនៅឃុំពាម ស្រុកសាមគ្គឺមានជ័យ ស្ម័គ្រនាំ​គ្នា​យក​មក​ប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានខណៈដែលមានការផ្សព្វផ្សាយនិងបំផុសនៅតាមវេទិកាសាធារណៈក្នុង​ការ​ពង្រឹងភូមិឃុំមានសុវត្ថិភាពកន្លងមក។  ពីធីប្រ គល់​នៅអាវុធ​កែឆ្នៃ​ខាងលើ​បានធ្វើឡើង​នៅព្រឹក​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ នៅប៉ុស្តិនគរបាលរដ្ឋបាល ឃុំពាម ស្រុ កសាមគ្គឺមានជយ័ ដោយមានការចូលរួមពីលោក កែវ ឈុន នាយ​ការរិយាលយ័​គ្រប់គ្រង​អាវុធ​ជាតិផ្ទុះ​នៃ​ស្នងការ​នគបាលខេត្ត​កំពង់ឆ្នាំង សមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរឃុំ ស្រុកសាមគ្គីមានជ័យ។ លោក ដួង ហុង​ អធិការនគរបាលស្រុកសាមគ្គឺមានជយ័បានអោយដឹងថា៖ការ​ប្រគល់​អាវុធ​កែឆ្នៃ​ទាំង៣៥​ដើម​ខាង​លើ​នេះ ដោយសារប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការភ្ញាក់រលឹក  ក្រោយ​ពីការ​បំផុស​ចលនា​បង​ប្អូន​ប្រជាពលរដ្ឋនៅក្នុងស្រុកជាច្រើនកន្លែងនក្លងមក តាម​រយះ​ការ​ចុះ​ធ្វើ​វេទិការ​សាធារណះ​ស្តី​ពី​លក្ខណះ៩យ៉ាងរបស់ភូមិឃុំមានសុវត្ថិភាព។ ម៉្យាងទៀត​សមត្ថកិច្ច​យើងបាន​ផ្សព្វផ្សាយ​អោយ​ប្រជា​ពលរដ្ឋយល់ដឹងថា៖ការ​រក្សា​ទុក​អាវុធ​កែច្នៃ​ដែល​អាច​សម្លាប់​មនុស្ស​បាន​គឺ​ត្រូវ​ប្រឈម​ផ្លូវ​ច្បាប់​និង​មានទោសទណ្ឌ័ទៀតផង ហេតុនេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​ភ្ញាក់​រលឹក​នាំគ្នា​យក​មក​ប្រគល់​​អោយសមត្ថកិច្ច​នៅព្រឹកនេះតែម្តង និង​បាន​សន្យា​ថា​និង​បញ្ឈប់​កា​ប្រើប្រាស់​អាវុធ​កែឆ្នៃ​នេះ​ទៀត​ហើយ និង​បាន​បន្ត​ធ្វើការ​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​រក្សារ​ទុក​នៅ​អា​វុធកែផ្សេងទៀតសូមយកភ្ញាក់រលឹកមកប្រគល់ជូនសមត្ថកិច្ចអោយបានទាន់ពេលវាលាជៀសវៀងការ​ប្រឈមនិងផ្លូវច្បាប់។ នៅក្នុងពិធីប្រគល់អាវុធនេះផងដែរប្រជាពលរដ្ឋម្នាក់ឈ្នោះ ខាត់ សុភ័ក្រ អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិក្រាំងដូង ឃុំពាម ស្រុកសាមគ្គឺមានជយ័ ដែល​បាន​យក​អាវុធ​១​ដើម​មក​ប្រគល់ជូនសមត្ថកិច្ចបាននិយាយអោយដឹងថា៖ អាវុធ​នេះ​គាត់​បាន​ទិញ​ពី​គេ​និង​បាន​រក្សារ​ទុក​បាញ់​​សត្វនិងការពារផ្ទះរបស់គាត់។ប៉ុន្តែ​ក្រោយ​ពី​បាន​ចូលរួម​ប្រជុំ​ក្នុង​វេទិការ​សារធារណះ​បាន​ដឹង​ថា​ការរក្សាអាវុធកែឆ្នៃបែបនេះខុសនិងច្បាប់ខណះដែលសមត្ថកិច្ចរកឃើញនោះ ទើប​គាត់​និង​អ្នក​ស្រុក​ក្នុង​ភូមិស្ម័គ្រចិត្តយកមកប្រគល់អោយសមត្ថកិច្ច។ លោក កែវ ឈុន នាយក​ការិយាល័យ​គ្រប់គ្រងអាវុធជាតិផ្ទុះនៃស្នងការនគបាលខេត្តកំពង់ឆ្នាំងដែលបានចូលរួមក្នុងពិធីទទួលអាវុធ​កែឆ្នៃ​​នេះបានធ្វើការបញ្ជាក់អោយប្រជាពលរដ្ឋជាម្ចាស់អាវុធទាំងអស់នោះដឹងថា៖ការ​រក្សា​ទុក​និង​ប្រើ​ប្រាស់​អាវុធកែឆ្នៃខុសច្បាប់  នៅ​ក្នុង​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​អាវុធ​គ្រឿង​ផ្ទុះ​និង​គ្រាប់រំ​សេវ​នៅ​ត្រង់​ជំពូក៤មា ត្រា២០បានចែងច្បាស់ថា៖ ជន​ណា​ដែល​បំពាក់​នៅ​តាម​ខ្លួន​ កាន់កាប់​  ប្រើប្រាស់​  លក់ ទិញ  អោយខ្ចី  ផ្ទេរ  ចែកចាយ  ជួល  កែឆ្នៃតម្លើង  ជួសជុលនូវគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែដល់២ឆ្នាំ និង​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់ពី ៥០០.០០០រៀល ដល់ ២.០០០.០០០រៀល ដោយ​ពុំទាន់​គិត​ពី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ផ្សេងទៀតឡើយ៕ 





កំពង់ឆ្នាំង៖    វត្ថុបុរាណចំនួន៨មុខ ដែលត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទ័ណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ​ដ្ឋាន​នគរបាលខេត្ត ដកហូតពីលោកនាយកសាលាម្នាក់កាលពីថ្ងៃទី១២ ខែតុលាមក នៅ​រសៀល​ថ្ងៃទី​១៣ ខែ តុលាឆ្នាំ២០១៤ ត្រូវបានលោកស្នងការរង ទទួលបន្ទុកការិយាល័យកណ្តាលយុត្តិធម៌ ប្រគល់ជូនទៅលោកសុខធួកប្រធានមន្ទីរវប្បធម៌ ដើម្បីរក្សាទុកដោយមានមន្ត្រីនគរបាលខេត្ត និង​មន្ត្រី​មន្ទីរព័ត៌មានខេត្ត ជាច្រើនរូបទៀតបានចូលរួមក្នុងពិធិប្រគល់ទទួលនេះ។ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៏និងវិចិត្រសិល្បៈខេត្ត បាននិយាយអោយដឹងថាៈ វត្ថុបុរាណទាំង៨មុខមាន១, ព្រះ​វិស្នុ​ ធ្វើអំពីថ្ម ដាច់ដៃទាំងសងខាង និងមានតមួយកំណាត់ជើងពីស៊ីម៉ង់ ២, ព្រះឥសូ
ធ្វើ​ពីលោហៈ   ៣, ព្រះគណេស ខ្លួនមនុស្សក្បាលដំរី ធ្វើពីថ្មកែវ   ៤, ព្រះទ្រង់គ្រឿង ខ្លះ​ហៅ​ព្រះ​សិអារ្យ​មេត្រី ធ្វើពីថ្មកែវ ៥,ព្រះពុទ្ឋសមាធិ ធ្វើពីថ្មកែវ ៦, ព្រះខន្ត័ ធ្វើពីលោហៈ ៧ ពូថៅបុរាណ ធ្វើ​ពីលោហៈ និង៨,ទម្រព្រះបដិមារធ្វើមិនទាន់ហើយធ្វើពីថ្មកែវ ។ លោកប្រធានមន្ទីរវប្បធម៏ និង​វិចត្រ​សិល្បៈ​ បានបន្តថាៈ វត្ថុទាំងនោះជារបស់ ( គុបពី ) ធ្វើចម្លងមិន​មែនជា​របស់​បុរាណ​ពិតប្រាកដ​ឡើយ​ តែទោះយ៉ាងនេះក្តី ក្រោយពីទទួលបានវត្ថុទាំងនេះ មន្ទីររបស់លោកនឹងយកទៅរក្សាទុក ក្នុងសារៈមន្ទីររបស់មន្ទីរវប្បធម៌ខេត្តអោយបានល្អមិនអោយបាត់បង់ឡើយ។ សូមបញ្ជាក់ថាៈ កាលពីថ្ងៃទី០៤ ខែ តុលា ឆ្នាំ ២០១៤ មានមនុស្សម្នាក់បានយកវត្ថុបុរាណ ជាច្រើនមុខ ទៅផ្ញើរនិង លោកគ្រូបង្រៀនម្នាក់ ឈ្មោះ សយ កែវ  ជានាយកសាលាបឋមសិក្សាក្តុល  ស្ថិតក្នុងភូមិក្តុល ឃុំ​ក្រាំងស្គារ  ស្រុកទឹកផុស ហើយលោកនាយកសាលានោះព្រមទទួលបញ្ញើទាំងនោះ ដោ យ​បាន​រក្សា ទុកនៅទីចាត់ការសាលា។ក្រោយពីទទួលបានព័ត៌មាននេះនៅរសៀលថ្ងៃទី ១២ ខែតុលា  ឆ្នាំ​២០១៤ លោក  ប៉ុល វុទ្ឋី ស្នងការរង ទទួលបន្ទុកការិយាល័យលកណ្តាលយុត្តិធម៌ខេត្ត បាន​បញ្ជារ​អោយលោក ឌុច ចំរើន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់នៃ ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ដឹកនាំ មន្ត្រីនគរបាលក្រោមឱវាទចុះទៅពិនិត្យស្រាវជ្រាវមើល។ ក្រោយពី​សាកសួរ​លោក​នាយក​​សាលារូបនោះរកប្រភពម្ចាស់វត្ថុបុរាណ និងក្រោយពីបានធ្វើការអប់រំរួចមក លោកនាយកសាលាបានស័គ្ម្រចិត្តប្រគល់វត្ថុបូរាណទាំងអស់នោះជូនសមត្ថកិច្ច ហើយ​សមត្ថកិច្ច​ក៏​បាន​នាំយកវត្ថុបូរាណទាំងនោះយកមករក្សាទុកក្នុងស្នងការដ្ឋាននគរបាលខេត្ត។បន្ទាប់​ពី​បាន​សុំ​យោបល់​ថ្នាក់លើរួចមក  នៅរសៀលថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០១៤ លោក ប៉ុល វុទ្ធី ស្នងការ​រង​នគរបាល​ខេត្ត​បានធ្វើពីធីប្រគល់វត្ថុបូរាណទាំង៨មុខនេះ ជូនលោក សុខ ធួក ប្រធានមន្ទីរវប្បធម៏ និង​វិចត្រសិល្បៈ ខេត្ត យកទៅរក្សាទុកក្នុងសារៈមន្ទីររបស់ខេត្ត៕






កំពង់ឆ្នាំង៖ ឃាតករម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានក្រោយពីរូប
គេនិងបក្ខពួកបានសម្លាប់អ្នកកាសែតម្នាក់ កាលពីជាង៩ខែមុន។ករណីចាប់ខ្លួនឃាតរអស់លក្ខ័
ខាងលើនេះបានធ្វើឡើងនៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ នៅក្នុងមូល
ដ្ឋានជនល្មើសស្ថិតក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ លោក ឌុច ចំរើន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ខេត្តបានអោយដឹងថា៖
ឃាតករ​ដែលសមត្ថកិច្ចចាប់ខ្លួននេះមានឈ្មោះ យ៉ង ភាឡេង អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិឃុំ
ដែលបានចាប់ខ្លួនខាងលើ។ចំណែកជនរងគ្រោះឈ្មោះ សួន ច័ន្ទអាយុ៤៨ឆ្នាំ ជាភ្នាក់ងារកា
សែតមាគ៌ាកម្ពុជារស់​​​នៅក្នុង​​​ភូមិឃុំជាមួយជនល្មើសជាឃាតករ។ សមត្ថកិច្ច​នគរបាល​ស្រុកជល​គីរី​ដែល​បាន​សហការគ្នាជាមួយនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ខេត្ត​ចាប់​ជន​ជាឃាតករ​ខាង​លើ​នេះ​ក្នុង​ពេល​នាំ​ខ្លួនជនល្មើសមកកាន់ស្នងការនគរបាលខេត្តបាននិយាយអោយដឹងថា៖នៅក្នុង​ថ្ងៃ​កើត​ហេតុទី៣១ ខែមករា ឆ្នាំ២០១៤ វរលាម៉ោងប្រមាណ​៨​​និង៣០នាទីយប់ ជន​រងគ្រោះ​និង​មិត្តភ័ក្រ​២​ទៅ​៣​បាននាំគ្នាផឹកស៊ីនៅមុខផ្ទះ ខណៈ​នោះក្រុម​ជនល្មើសមានគ្នា៦នាក់ដើរកាត់មុខផ្ទះ បាន​លួច​គប់​ដុំថ្មចូលក្នុងវង់ផឹករបស់ជនរងគ្រោះពេលនោះបានចេញមកសួរនាំ ក៏​មានការ​ឈ្លោះ​ប្រកែក​គ្នា​ហើយ​ក៏ត្រូវ​ក្រុម​ជនល្មើស​ព្រួត​គ្នា​យក​ដុំវាយ​មក​លើជន​រងគ្រោះ​បណ្តាល​អោយ​មាន​របួស​យ៉ាង​ធ្ងន់​ធ្ងរ។​ ក្រោយពេលបង្កហេតុជនល្មើសបាននាំគ្នារត់ចេញបាត់ពីមូលដ្ឋានរហូតមក។ចំណែកជន
រងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកកាន់មន្ទីរពេទ្យខេត្ត និងបានបញ្ជូនបន្តទៅកាន់មន្ទីរ
ពេទ្យក្រុងភ្នំពេញ ព្រោះតែរបួសធ្ងន់ធ្ងរ និងបានស្លាប់នីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ នៅក្នុងមន្ទីរ
ពេទ្យក្រុងភ្នំពេញ។ករណីវាយសម្លាប់អ្នកកាសែតខាងលើនេះត្រូវបានគេសន្និដ្ឋានថា៖ជនល្មើ
លនិងបក្ខពួកមានគំនុំព្រោះតែអ្នកកាសែតជាជនរងក្រោះធ្លាប់បានចុះផ្សាយបទល្មើសពួកគេក្នុងទំព័រកាសែត។ ជនជាឃាតកររូបនេះក្រោយពីបានរត់គេចខ្លួនបាត់ពីមូលដ្ឋាន លោក សុទ្ធ សំអោក ជាចៅក្រមស៊ើបសួរបានចេញដីកាចាប់ខ្លួនលេខ ៣៥,១៤ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ បង្គាប់
អោយចាប់ខ្លួន ទើបសមត្ថកិច្ចតាមប្របាញ់ចាប់ខ្លួនបាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤នេះ។ ជន​ល្មើស​រូបនេះត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលា​ដំ​បូងខេត្ត នៅល្ងាចថ្ងៃទី១៤ខែតុលា ឆ្នាំ​២០១៤​​ នេះហើយដើម្បីអោយលោកចៅក្រមចាត់ការបន្តតាមនិតិវិធីច្បាប់៕



ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាមន្ត្រីរាជការខេត្តកំពង់ធំ មន្ទីរ ស្ថាប័ន បានរៀបចំពិធីរំលឹកខួប ២ឆ្នាំ នៃការយាង ចូលទីវង្គតរបស់ បរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បី ​បុព្វហេតុ ឯករាជ្យ ជាតិ បូរណភាពទឹកដី ផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និង​អភិវឌ្ឍ​លើ​គ្រប់វិ​ស័យ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សា ខណ្ឌ ថ្នាក់ដឹកនាំ គណៈអភិបាល ខណ្ឌមានជ័យ ក៏បាន​រៀបចំ​ពិធី​គោរព ព្រះវិញ្ញាណក្ខន្ធ ព្រះបរម រតនកោដ្ឋ គម្រប់ ខួប២ឆ្នាំ ផងដែរ ។ អញ្ជើញ​ជាអធិបតីភាព នៅក្នុងពិធីគម្រប់ខួប២ឆ្នាំ នៃការយាងចូលព្រះទិវង្គត របស់ ព្រះបរមរតនកោដ្ឋ នា ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០១៤ រួមមាន ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈុន ឈន់ អភិបាល នៃគណៈ​អភិ​បាល​ខេត្ត​កំពង់ធំ​ លោក អ៊ុត សំអន និងមានការអញ្ជើញចូលរួម ពីអភិបាល រងខេត្ត​សមាជិក ក្រុម​ប្រឹក្សា​ខេត្ត​ មន្ទីរ ស្ថាប័ន នានា  និង ប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ ។

សូម​បញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ​ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វា​ស័ក ព.ស.២៤៦៥ ត្រូវ នឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គ​បាន​យាង​ចូល​ព្រះទិវង្គត​នៅ​ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វា ស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃ ទី១៥ ខែតុលា ឆ្នាំ​២០១២​ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយទទួល ព្រះបរម បច្ឆាមរណនាម «ព្រះបរមរតនកោដ្ឋ»






កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង១២និង៣០នាទី​ គឺមានរថយន្ត​ដឹកសាំង​របស់​ក្រុមហ៊ុន​​សូគីម៉ិច​១គ្រឿង ​​ម៉ាក Dong Fing ពណ៍ក្រហមលាយលឿងឆ្នូតស ពាក់ស្លាក លេ​ខ ភ្នំពេញ​​​​​3C-6019 បានបុកពេញ​ទំហឹងខណៈពេលធ្វើដំណើច្រាស់ទីសគ្នា ក្នុង ល្បឿនលឿនគួរសម ជាមួយ​​​​ម៉ូតូម៉ាក YAMAHA NEK ពណ៍ ត្រួយចេក គ្មានស្លាកលេខ បើកបរដោយ យុវជន​ម្នាក់​ឈ្មោះ​ គឹម មេសា ភេទប្រុសអយុ១៧ឆ្នាំ រស់នៅ ភូ​មិ​ ត្រស់សាលា សង្កាត់​ស្វាយ​ក្រវ៉ាន ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យអ្នកបើកម៉ូតូរង​របួសធ្ងន់ធ្ងរ។​ ករណីគ្រោះថ្នាក់ចរានេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​កើត​ឡើង​នៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះ​គីឡូម៉ែត្រ​៤៦និង៤៧ ស្ថិតក្នុងភូមិសំណង សង្កាត់​រកាធំ​ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។​បើតាមសាក្សីដែល​ឃើញហេតុ​កាណ៍​ផ្ទាល់ភ្នែក​បាន​ឱ្យដឹង​ថា៖​ ម៉ូតូ​ម៉ាកYAMAHA NEK ពណ៍​ត្រួយចេក​បើកបរដោយ​យុវជន​ខាងលើ​បាន​បើកបរ​ពី​ទិស​ខាង​កើត​ទៅ​ទិ​​ស​ខាង​លិច។ ចំណែក រថយន្ត​ដឹកសាំង​ ​​ម៉ាកDong Fing ពណ៍ក្រហមលាយ​លឿង​ឆ្នូត​សពាក់​ស្លាក​លេ​ខ​ ​ភ្នំពេញ​3C.6019 បើកពីទិសខាងលិច​ឆ្ពោះទៅទិស​ខាងកើត មកដល់ត្រង់​ចំណុច​ខាងលើ​ក៍បា​ន​បុកនិងម៉ូតូ។ អ្នកបើកបរ​រថយន្តបង្ក​បាន​​កិចខ្លួនបាត់​​​ស្រមោល​បន្ទាប់​ពីបាន​ដឹងថា​ខ្លួន​បាន​បុកម៉ូតូរួចមក ។​ប្រភពបានបន្តទៀតថា ម៉ូតូបានបើកមកដល់​ចំណុចកើត​ហេតុ​ ក៏គេច​រថយន្ត​មួយ​ផ្សេងទៀត​ដែល​បត់នៅខាងមុខ ខណៈពេលនោះ​ក៍រថយន្តដឹក​សាំងក៏បានមក​ដល់ ​ក៍​បាន​បុក​​ម៉ូតូ​ពេញទំហឹង បណ្តាលឱ្យអ្នក​បើកម៉ូតូរ​ង​របួសធ្ងន់តែម្តង។ ជនរងគ្រោះ​ក៍បាន​សាច់ញ្ញាតិ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​រា​ជភ្នំពេញ ចំណែកវត្ថុតាង ទាំងរថយ​ន្ត​និង​ម៉ូតូ​ត្រូវ​នគរបាល​ចរាចរណ៍​ជើងគោក​ខេត្តយកទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ។



មនុស្ស​ពីរ​នាក់​បាន​ស្ទើរ​តែ​បាត់បង់​ជីវិតដោយ​សារ​ឆក់​ចរន្ត​អគ្គិសនី​ក្នុង​ខណៈពេល​ដែល​​មនុស្ស​ទាំង​ពីរនាក់​ដែល​ជា​កម្មករ​ផ្សារ​ដែក​នោះ​បាន​ឡើង​លើ​ដំបូល​ដែល​ទើប​សង់​ជា​គ្រោង​ដើម្បី​ផ្សារ​ហើយបាន​យក​ដែក​ទីប​បួនជ្រុង​ទៅ​ប៉ះ​និង​ខ្សែភ្លើង​ធំ​ដែល​អូស​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៤​បណ្ដាយ​អោយ​ឆក់​រង​របួស​​យ៉ាង​ធ្ងន់ធ្ងរ។
ជន​រងគ្រោះ០១ ឈ្មោះ ងិន កុសល ភេទប្រុស​ អាយុ២៣ឆ្នាំ។ ០២ ឈ្មោះ យន់ ភាស់ ភេទប្រុស អាយុ២១ឆ្នាំ​អ្នកទាំង​ពីរ​មាន​មុខរបរ​ផ្សារដែក​ជា​ក្រុម​ជាងមក​ពី​ខេត្ត​កំពត មាន​ទី​លំនៅ ភូមិ​ដូង​ ឃុំស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្ត​កំពត។ កើត​​ហេតុ​នៅ​ម៉ោង​២និង​១៥​នាទី​ល្ងាច​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ២០១៤ នៅ​តាម​បណ្ដោល​ផ្លូវ​ជាតិ​លេខ៤ មុខ​វិទ្យាល័យ​ហ៊ុន​សែន​វាលរេញ ស្ថិត​ក្នុង​ក្រុម១៩ ភូមិវាលមាស ឃុំវាលរេញ ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ។ ដែលមាន​ម្ចាស់ផ្ទះឈ្មោះ ទាវ ឡេង ភេទស្រី មាន​មុខងារ​គ្រូបង្រៀន។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​គេជួយ​សង្រ្គោះ​ដោយកប់​ខ្សាច់និង​ចាក់​ស្រាស​អស់​ជា​ច្រើន​លីត្រ​ចំណាយពេល​ជាង​២ម៉ោង​ទើប​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយ​អាការៈ​អ្នក​រង​គ្រោះ​រាង​ធូបន្តិច។



Monday, October 13, 2014

យ៉ាង​ហោចណាស់​ក៏មាន​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​យូរអង្វែង​ប្រមាណ​ជាង​៤០០​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​១១០៥​​គ្រួសារ​​មក​ពី​សហគមន៍​ចំនួន​ដប់​ក្នុង​ខេត្ត​ព្រះសីហនុ​លើក​គ្នា​មកតវ៉ា​នៅមុខ​សាលា​ខេត្តព្រះសីហនុ​កាល​ពី​ព្រឹក​ថ្ងៃទី១៣​ ខែតុលា​ឆ្នាំ២០១៤​នេះ​ដោយពួ​កគាត់​អះអាង​ថា​បញ្ហារ​ជម្លោះ​ដី​ធ្លី​និង​បាន​បណ្តេញ​ចេញនិ​ង​រុះរើ​លំនៅ​ដ្ឋាន​ចាប់តាំង​ពីឆ្នាំ២០០៥​កន្លង​មកហើយ​មិន​ទទួល​បាន​នូវដំណោះ​ស្រាយ​សមរម្យណាមួយពីសំណាក់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរ​ស្រុក,ខេត្ត​និងស្ថាបន្ត័​ពាក់ពន្ធ័​ណាឡើយ។ ប្រជាពល​រដ្ឋ​ប្រមាណ​ជាង​៤០០​នាក់​បាន​អះ​អាង​​ថា គោលបំ​ណង​សំខាន់​ពេល​នេះ​គឺ​ធ្វើការ​តវ៉ា​ដាក់ញត្តិ​និង​សំណូមពរ​ឲ្យអភិបាល​ខេត្តថ្មី​ជួយដោះស្រាយ​ជួនពួកគាត់ សារជាថ្មី បន្ទាប់ពីជម្លោះដីធ្លីនោះមានការអូសបន្លាយជាយូឆ្នាំកន្លងមក។ សហគមន៍​ដែល​ពលរដ្ឋ​ខាង​លើ​អះអាង​នោះរួមមាន សហគមន៍កំពេញ សហគមន៍​ព្រែក​ត្រែង,សហគមន៍កសិករអូរកម្ពុជា, សហគមន៍​ស្ពានឆេះ, សហគមន៍​ក្បាល​ហុងទឹក,​សហគមន៍​វាសចន្ទី,​ សហគមន៍អន្លង់ត្រី, សហគមន៍​ឃ្លាំងលើ, សហគមន៍សេអ៊ីប្រាំ,និងសហគមន៍អូរដំរី។ មន្ត្រី​​សាលា​ខេត្តព្រះសីហនុ​បាន​ប្រាប់​ឲ្យដឹងថា សាលា​ខេត្តព្រះសីហនុ​បាន​អនុញ្ញាតិ​ឲ្យ​តំណាង​ពលរដ្ឋ​ចំនួន​១៥​នាក់​និង​សង្គម​ស៊ីវិល​មួយចំនួន​ចូលជួបជា​មួយលោក​អភិបាលខេត្ត​ដើម្បី​ធ្វើ​សេចក្តី​រាយការណ៍​ព្រោះ​លោក​អភិបាលខេត្ត​ថ្មី​គាត់​ទើប​អញ្ជើញ​មក​មិនបាន​ដឹង​រឿងរ៉ាវ​របស់​បង​ប្អូន​នៅឡើយទេ ៕




កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជា​កំពង់ផែសមុទ្រអន្តរជាតិធំជាងគេនៅក្នុងចំណោម​កំពង់ផែសមុទ្រនានា របស់ព្រះរាជាណាចក្រកម្ពុជា ។
ក្រោមការដឹកនាំដ៏ត្រឹមត្រូវ​ និង ប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមាន​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា​ប្រមុខ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាន​ខិតខំប្រឹងប្រែង​ឥតឈប់ឈរ​ក្នុងការស្តារ និង អភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ក៏ដូច​ជា​ការពង្រឹងសមត្ថភាព​ស្ថាប័ន និង មន្ត្រី​និយោជិតរបស់ខ្លួន ក្នុងន័យជំរុញ​អោយកំពង់ផែ​ស្វយ័តនេះបានដើរតួនាទីយ៉ាងសក្តិសមជាកូនសោរគន្លឹះនៃកំណើនសេដ្ឋកិច្ចជាតិ ។
លោក ម៉ា ស៊ុនហួត អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបន្ទុក​ផែន​បច្ចេកទេស បានគូសបញ្ជាក់អោយដឹងថា បច្ចុប្បន្ននេះ កំពង់ផែ​បាននិងកំពុង​ប្រតិបត្តិ​ការ​នូវ​សេវាកម្មសំខាន់ៗចំនួន ០៥ រួមមាន ៖ សេវានាំនាវាចេញ ចូល សេវាផ្ទេរផ្ទុកទំនិញ សេវា​ដឹក​ជញ្ជូនទំនិញ សេវាទុកដាក់ទីលានកុងទីន័រ និង សេវាតំបន់សេដ្ឋកិច្ចពិសេស។
ចំពោះលទ្ធផលសកម្មភាព នៅក្នុងរយៈពេល ០៩ ខែ ឆ្នាំ ២០១៤ របស់កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ លោក ម៉ា ស៊ុនហួត មានប្រសាសន៍​យ៉ាង​ដូច្នេះថា ៖ សម្លេងដើម
ជាការពិតណាស់ កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយដ៏ពេញលេញ នៅទូទាំង​ប្រទេសគឺជាមូលដ្ឋានគ្រឹះពុំអាចខ្វះបានសម្រាប់ប្រជាជាតិនីមួយៗ ក្នុង​ការជំរុញ​កិច្ច​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិលើគ្រប់វិស័យ អោយមានការរីកចម្រើនលូតលាស់ ស្រប​តាម​ការ​វិវត្តន៍​នាយុគ្គសម័យទំនើបភាវូបនីយកម្មទាំងនៅក្នុងតំបន់ និង ពិភពលោក ។
លោក ម៉ា ស៊ុនហួត ក៏បានសំដែងនូវក្តីសុទិដ្ឋិនិយម ចំពោះគំរោងអភិវឌ្ឍន៍សំខាន់ៗ​របស់កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ដែលនឹងចូលរួម​ចំណែក​ នាំមកនូវការរីកចំរើនខឿន​សេដ្ឋកិច្ចជាតិ ក៏ដូច​ជា​ ការកាត់បន្ថយ​ភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា យ៉ាង​ដូច្នេះថា ៖ (សម្លេងដើម)
បុរស​ជនជាតិ​រ៉ុស្ស៊ី​ម្នាក់​ផឹក​ស៊ីស្រវឹង​ខ្លាំងទាស់​សំដី​គ្នា​ជាមួយ​មិត្តភក្តិ​បាន​បើក​រថយន្ត​មួយ​គ្រឿង​លឿន​ដូចព្យុះ​មកដល់​កន្លែង​កើតហេតុ​ក៏ជ្រុល​ចង្កូត​ហោះ​ទៅបុក​ឃឿន​ចែកទ្រូង​ផ្លូវរថយន្ត​បាន​ផ្លោង​ចំងាយប្រហែលជិតហារសិបម៉ែត្រ ទៅប៉ះ​និង​ម៉ូតូ​មួយ​គ្រឿង​ដាច់​ជា​ពីរ​រួច​បាន​បុក​ប៉ះ​និង​រថយន្ត​មួយ​គ្រឿងទៀត ដែល​កំពុង​តែចត​នៅស្ងៀម​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងាជើង​ម្ចាស់​បើកបរ​រថយន្ត​និង អ្នករួដំណើរពីរនាក់ផ្សេងទៀតជនជាតិដូចគ្នាបានលូនចេញក្រៅ ដោយសុវត្ថិភាព។ហេតុការគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយរថយន្តជនជាតិរ៉ុស្ស៊ីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ ត្រង់​ចំណុច​ក្បែរ​ស្ថានីយ៍​ប្រេង​ឥន្ទនៈកាល់តិច ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុងខេត្តព្រះសីហនុ។ សាក្សី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេលកើតហេតុគេបានឃើញ​រថយន្ត​មួយ​គ្រឿង​បើក​យ៉ាង​លឿន​ដូច​ហោះ​មិន​ខុស​ពីរ​ថយន្ត​សម្តែងក្នុងរឿងតារាហូលីវូតនោះទេ មក​ដល់​ចំណុច​កើត​ហេតុ​ក៍​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ខឿន​​ចែកទ្រូងផ្លូវរួចក៏បានហោះផ្លោងទៅបុក​នឹង​ម៉ូតូ​មួយគ្រឿង​ដែលគ្នា​កំពុងជិៈ​មិនដឹងអី​ផងហើយក៏បានទៅបុកនិងរថយន្តមួយគ្រឿងទៀតដែលកំពុងចតចោលនៅមុខផ្ទះបណ្តាលរថយន្តបង្ករក្រឡប់ផ្ងារជើងព្រឹតិ្តការណ៍នេះពិតជារន្ធត់ណាស់។ប្រភព​ពីសមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​អោយដឹងថារថយន្តបង្ករម៉ាក វ៉ុកវ៉ូ​​ ពណ៌ស ពាកស្លាកលេខ ព្រះសីហនុ​2A-4459ជិៈ​គ្នាបីនាក់​ជនជាតិ​រ៉ុស្ស៊ីដូចគ្នាទិសដៅ​​ពីលិចទៅកើត បើកបរដោយបុរសជនជាតិរ៉ុស្ស៊ីម្នាក់ឈ្មោះ សាមូខ្វាឡូ ដិននីស ភេទ ប្រុស អាយុ៣៦ មុខរបរ ភ្ញៀវទេសចររយៈពេលវែង ស្នាក់នៅភូមិ៣សង្កាត់៣ ក្រុងខេត្តព្រះសីហនុ។ បានហោះ​ផ្លោងទៅបុក​ជាមួយម៉ូតូ​មួយគ្រឿង​ទៀតម៉ាកវេវ​ស្វិតពណ៌​ស្លែគ្មាន​ស្លាក​លេខ ធ្វើដំណើរទិសដៅពីកើតទៅលិច បើកបរដោយបុរសឈ្មោះ ស៊ុន ចំណាប់ ភេទ​ប្រុស អាយុ ២១ ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែនមិត្តភាព ក្រុងព្រះសីហនុ និង​ជិត​ដល់​ថ្ងៃប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិលើកទី២នៅថ្ងៃស្អែកនេះ ឥឡូវ​ត្រូវបាន​រងរបួស​ជា​ទម្ងន់​គឺផុងលលាដ៍ក្បាលមិនដឹងជាយ៉ាងណានោះទេ។បុរសវ័យចំណាស់ម្នាក់មានឈ្មោះ ស៊ុន មុះ​​ អាយុ ប្រហែលជាជាងហាសិបឆ្នាំបាននិយាយទាំងអារម្មណ៍ក្តុកក្តួលថាជន​រង​គ្រោះខា​ង​លើ​គឺជា​កូនទី៥ក្នុងចំណោមបងប្អូន៦នាក់ហើយសព្វថ្ងៃរស់នៅក្នុង ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ​ ប្រពន្ធស្លាប់ចោលទើបតែបានរយៈពេលមួយសប្តាហ៍ឥឡូវកូនប្រុសក៏បានទទួលរងគ្រោះថ្នាក់ចរាចរណ៍ជាទម្ងន់ទៀតរូបគាត់ស្ទើរតែចង់ឆ្គួតទៅហើយ។ រថយន្ត​បង្ករ​ដដែល​បានហោះ​ទៅបុ​ក​រថយន្ត​​មួយគ្រឿងទៀតម៉ាកត្រាយថុន ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2F-7826កំពុងចត ទុក​នៅ​មុខផ្ទះយ៉ាងពេញទំហឹងបណ្តាលឲ្យខូចខាតផ្នែកខាងក្រោយផងដែរ។ ក្រោយ​ពេលកើត​ហេតុ​ជនរងគ្រោះត្រូវបានរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុចំណែករថយន្តនិងម៉ូតូត្រូវបាននគរបាលចរាចរណ៍ធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំការដោះស្រាយតាមផ្លូវច្បាប់ អ្នក​បើកបរ​រថយន្ត​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​អោយផ្លុំវាស់ជាតិអាល់កុលទៅឃើញមានកំរិតដល់ទៅ ០,៥៥មីលីលីត្រឯណោះ។ គួរ​បញ្ជាក់​ផងដែរ សម្រាប់ក្រុងព្រះសីហនុសព្វថ្ងៃមានជនបរទេសច្រើន​ធ្វើ​សកម្មភាព​បើកបរ​រថយន្ត​និង​ទោចក្រយានយន្ត​យ៉ាងអានាធិបតេយ្យ ដោយ​មិនខ្លាច​ញញើត​អំពី​ច្បាប់ចរាចរណ៍​ជា​ពិសេស​ជនជាតិរ៉ុស្ស៊ីនេះឯងពេលណាសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការឃាត់សាកសួរនៅពេលមានបញ្ហា​គ្រោះថ្នាក់ចរាចរណ៍ម្តងៗគឺមានអ្នកធំកាងនៅពីក្រោយចេញមុខមកដោះស្រាយ កត្តា​ទាំងនេះ​ហើយ​ ដែលធ្វើអោយសមត្ថកិច្ចជំនាញពាក់ព័ន្ធឈឺក្បាលនោះ៕





ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ មន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បើកការ​ដ្ឋាន​ពង្រីកផ្លូវ៧ មករា និងវិថីក្រុង​ចំនួន ១១ខ្សែ ដែលជាថិវការរបស់សាលាខេត្តព្រះសីហនុ ក្រោម​អធិប​តី​​ភាពឯកឧត្តម ឈិត សុខុន អភិ​បាល​ខេត្តព្រះសីហនុ និងមានការអញ្ញើញ​ចូលរួម​ពី​អភិបាល​ក្រុង មន្ត្រីរាជការ​ជុំវិញ​ខេត្ត ព្រមទាំងប្រជាពលរដ្ឋ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
លោក ណុប ហេង ប្រធានមន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុង​ឆ្នាំ​២០១៤​ មន្ទីរបានធ្វើការពង្រីក ​និងជួសជុលផ្លូវក្នុងក្រុងព្រះសីហនុបានចំនួន១១ខ្សែ ដែលមាន​ប្រវែង​៣.៨៧០ម៉ែត្រ ទំហំប្រមាណជា៣៤.៩៤៥ម៉ែត្រការ៉េ លូ៣៨០ម៉ែត្រ ព្រមទាំងការជួស​ជុល​លុប​​សំបុក​​មាន់ ។ ពិសេសនៅព្រឹកនេះយើងបានបើកកាដ្ឋានពង្រីកផ្លូវវិថី០៧មករា ចាប់ពីភ្លើងស្តុប​ពេទ្យ​​ចំការ​ចេក រហូតដល់ផ្លូវបំបែកកែងស្ថានីយប្រេងកាល់តិច មានប្រវែង ១.០៣៧ម៉េទ្រ ទទឹង ១៤​ម៉ែត្រ ដែល​ជាថវិការបស់សាលាខេត្តព្រះសីហនុ និងនៅខែធ្នូខាងមុខ និង​បើក​ការដ្ឋាន​ពង្រីក​ផ្លូវ​មួយ​ខ្សែ​បន្ថែមទៀតពីមុខការិយាល័យចរាចរផ្លូវគោក រហូតដល់ផែក្រុងព្រះសីហនុ ។
មានប្រសាសន៌ក្នុងពិធីបើកការដ្ឋានឯកឧត្តម ឈិត សុខុន បានគូសបញ្ជាក់ថា ខេត្តព្រះ​សីហនុ​ជា​ខេត្ត​មានសក្តានុពលទេសច យើងត្រូវធ្វើរៀបចំកែលម្អរផ្លូវដើម្បីសម្រួលការធ្វើចរាចរណ៌ជូនភ្ញៀវ​ទេសចរ​មកលេងកំសាន្តនៅក្នុងខេត្តព្រះសីហនុ ប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះសំណាក់ សណ្ឋា​គារ និង​ភោជ​នីយ​​ដ្ឋានសប្បាយរីករាយនៅពេលដែលមានភ្ញៀវទេសចរមកលេងកំសាន្តច្រើន ពួកគាត់ត្រូវ​ការ​ទទួល​​ទាននូវម្ហូបអាហាមានអនាម័យ ។ ក្នុងឆ្នាំ២០១៤នេះ ថវិការ​របស់​ខេត្ត​បាន​ធ្វើ​ផ្លូវ​ចំនួន​១១ខ្សែ ប្រវែង៣៨៧០ម៉ែត្រ និងគម្រោងថិវកា​របស់​ឃុំ សង្កាត់ មាន២៦គម្រោងផ្សេងទៀត ។​ ឯក​ឧត្តអភិបាលខេត្ត បានសំណូមពរឲ្យប្រជាពលរដ្ឋត្រូវចេះស្រឡាញ់ក្រុងព្រះសីហនុរបស់​យើង​ដូច​ជាផ្ទះ​របស់បងប្អូនផងដែរ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ យើង​អភិវឌ្ឍន​ពីផ្លូវ​ដី​ទៅ​ជា​ផ្លូវ​បេតុង​ ដើម្បីឲ្យប​ងប្អូនមានផ្លូវបេតុង​មួយ​ឆ្នាំ​បន្តិចៗក្លាយជាទីក្រុងទេសចរ ហើយ​ថវិកា​ក្នុង​ការ​ធ្វើ​ផ្លូវ​នេះ​​គឺ រាជ​រដ្ឋាភិបាល​បានទម្លាក់​ឲ្យ​ខេត្តជាអ្នកអនុវត្តន៌ និង​នៅ​មាន​១៥​គម្រោង​ផ្សេង​ទៀត​ដែល​ត្រូវ​​ធ្វើ​នៅ​ពេល​ខាងមុខ ។ ខេត្តព្រះសីហនុមាន​ការ​អភិ​វឌ្ឍន៌រីកចំរើនផ្លូវល្អជឿនលឿន កាល​ណា​ផ្លូវ​​​មិនល្អ ជានិមិត្ត​រូបនៃការអភិវឌ្ឍន៌មិនទាន់បានល្អនៅឡើយ ។ សូម​បង​ប្អូន​ដែល​នៅ​សង​ខាង​ផ្លូវ​ចូលរួម​ដាំដើមឈើ​ដើម្បី​កែលម្អរសោភណ្ឌភាព ព្រោះដើម​ឈើ​វា​អាច​ស្រូប​យក​ជាតិ​ពុល​អ៊ុក​ស៊ីត​កាបូនិក​ និងបញ្ចេញនូវ​ឧកស៊ីសែនមកវិញ ហើយជាតិពុល​ធ្វើ​ឲ្យ​​កើន​កំដៅផ្ទះកញ្ចក់ ព្រម​ទាំង​សូម​ឲ្យ​ប្រជាពលរដ្ឋវេចខ្ចប់​សំរាម​ដាក់ក្នុងថង់ផ្លាសស្ទិក កុំឲ្យហើរលើ​ផ្លូវ​សាធា​រណះ និង​ជម្រុញ​ឲ្យ​ក្រុមហ៊ុន​ស៊ីនទ្រីប្រមូល​សម្រាម​ដឹកជញ្ជូនឲ្យបានទាន់ពេលវេលា ដើម្បីចូលរួមប្រឡង​ប្រណាំង​ទី​ក្រុងស្អាត រមណីយ​ដ្ឋាន​ស្អាត សេវាល្អ ៕ ឯក​ឧត្តមបន្តថា ដោយផ្លូវជាតិលេខ៤ មាន​លក្ខណ​តូច​ចង្អៀត​ រាជរដ្ឋាភិបាលកម្ពុជា​មាន​គម្រោង​សាងសង់ផ្លូវដែលមាន​ល្បឿន​​លឿន​មួយ​ខ្សែ​ទៀត​តភ្ជាប់​ពី​​ភ្នំពេញ ​មកកាន់ខេត្តព្រះសីហនុ​ហើយ​គម្រោងនេះកំពុងកំពុងធ្វើការសិក្សាផងដែរ ៕


Friday, October 10, 2014



ពិធី​ ប្រកាស​តែងតាំង​អភិបាលរង​ក្រុង​ថ្មី ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​៧​ខែតុលា ​ឆ្នាំ​២០១៤ នៅ​សាលប្រជុំ​សាលាក្រុង​ច្បារមន។​ក្រោម​អធិបតីភាព​ឯកឧត្តម ​សឿ សុខណាល់ ​អភិបាលរង​ខេត្ត​តំណាង​ឯកឧត្តម ​អ៊ូ សំអួន ​អភិបាលខេត្ត​កំពង់ស្ពឺ និង មានការ​ចូលរួម​ពី​លោក​ លោកស្រី​ ប្រធាន​ អនុប្រធានក្រុមប្រឹក្សា​ក្រុង លោក​ លោកស្រីអភិបាល អភិបាលរងក្រុងច្បារមន លោក ​លោកស្រី​ប្រធាន ការិយាល័យ​អង្គភាព​ជុំវិញ​ក្រុង លោក​ចៅសង្កាត់ មេ​ប៉ុស្តិ៍​ក្នុងក្រុង ​និងមន្ត្រីរាជការ​សាលាក្រុង​ជាច្រើន រូប​ទៀត ។ លោក​ស្រី ប៉ោក សេដ្ឋា អភិបាលក្រុងច្បារមន ​មានមតិ​ស្វាគមន៍ ​និង​បានលើកឡើង​នូវ​លទ្ធផល​សំខាន់ៗ​ដែល​បាន​សម្រេច​កន្លង​មក​​រ​បស់​ក្រុង​ មាន​ការរីក​ចំរើន​លើ​គ្រប់​វិស័យ ​និង​ធានាបាន​សន្តិសុខ​ ស្ថេរភាព​ជូន​ប្រជាពលរដ្ឋ​ចូលរួម​ចំណែក​​​​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​ យុទ្ធសាស្ត្រ​តុកោណ​ដំណាក់​ទី​៣ របស់​រាជរដ្ឋាភិបាល​ ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ។ លោក​ សឿ ចន្ធី ប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក​សាលាខេត្ត​កំពង់ស្ពឺ​ បាន​អាន​ប្រកា​សលេខ ៣៤០១ ចុះ​​​ ថៃ្ង​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៤ របស់​ក្រសួង​មហា​ផៃ្ទ ត្រូវបានតែងតាំង​ លោក​​ ម៉ម​ ចន្ទ័សិរីវឌ្ឍនៈ ឋានន្តរស័ក្តិ​អនុមន្ត្រី ថ្នាក់​លេខ​១៤​ជា​អភិបាលរង​ក្រុងច្បារមន ។ លោក​ ម៉ម​ ចន្ទ័​សិរីវឌ្ឍនៈ អភិបាលរង​ក្រុងច្បារមន​ថ្មី​ បាន​ឡើង​ធ្វើ​ការប្តេជ្ញាចិត្តថា៖​ នឹង​ខិតខំ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​អោយ​​បានល្អ​នៅក្នុង​គណៈ​ អភិបាលក្រុង និង​​បណ្តា​ការិយា ល័យ​អង្គភាព​ជុំវិញ​ក្រុង ​កង​កំលាំង​ប្រដាប់​អាវុធ ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​សង្កាត់ ដោយ​ឈរលើ​មូលដ្ឋាន​គោរព​តាម​បទដ្ឋាន​នានា​ និង​ច្បាប់​របស់​រដ្ឋ​ ការពារ​​​រដ្ឋធម្មនុញ្ញ​នៃ​រាជាណាចក្រ​កម្ពុជា រួមចំណែក​ពង្រឹង​ការអនុវត្តន៍​គោលនយោបាយ​ភូមិ ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​អោយបាន​ល្អប្រសើរ ។ យក ចិត្តទុកដាក់​បំរើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ចូលរួម​ប្រឡងប្រណាំង​កែរ​ប្រែ​សោ​ភ័​ណ្ឌ​ភាព​របស់​ក្រុង ក្នុងទិសដៅ​អោយ​ទីក្រុង​ស្អាត​ និង​មាន​សេវាកម្ម​ល្អ ។ ឯកឧត្តម ​សឿ សុខណាល់ អភិបាលរង​ខេត្តកំពង់ស្ពឺ បាន​មានប្រសាសន៍​សំណេះសំណាល​ និង​សង្កត់​ធ្ងន់​​លើ​ការអនុវត្ត​ គោលនយោបាយ​កំណែទម្រង់​ស៊ី​ជំរៅ​របស់​រាជរដ្ឋាភិបាល​និង​ការបំរើ​ផលប្រយោជន៍​ ជូន​ប្រជាពលរដ្ឋ។ ឯកឧត្តម ​អភិបាលរង​ខេត្តកំពង់ឆ្នាំង​ក៏បាន​ផ្ដាំផ្ញើ​ដល់​លោក​ ​ ម៉ម​ ចន្ទ័សិរីវឌ្ឍនៈ អភិបាលរង​ក្រុង​ច្បារមន​ថ្មី ដែល​ទើប​តែងតាំង​ថ្មី​អោយ​ខិតខំ​បំពេញភារកិច្ច​ អោយបាន​ល្អ ​ក្នុងការ​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​និតិ​កាល​ទី​ ៥​នៃ​រដ្ឋសភា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ជា​ប្រមុខ។ ការធ្វើកំណែទម្រង់​ គឺមាន​សារៈសំខាន់​ជាច្រើន​ចំពោះ​មន្ត្រីរាជការ​ពិសេស​គឺ ​ការលុបបំបាត់​ភាព​អសកម្ម ​លុបបំបាត់​អំពើពុករលួយ ​និងមាន​តម្លាភាព​ចំពោះ​មន្ត្រីរាជការ​ហើយ​សហកា​រ​ក្នុង​ជួរ​គណៈ​ អភិបាល​​ក្រុង ​អាជ្ញា​ដែនដី​គ្រប់លំដាប់​ថ្នាក់ ឆ្ពោះទៅ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​ដើម្បី​រួមចំណែក​យ៉ាងសកម្ម​សំដៅ​​កាត់បន្ថយ​ ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ៕