កំពង់ឆ្នាំង៖ វត្ថុបុរាណចំនួន៨មុខ ដែលត្រូវបានកម្លាំងនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត ដកហូតពីលោកនាយកសាលាម្នាក់កាលពីថ្ងៃទី១២
ខែតុលាមក នៅរសៀលថ្ងៃទី១៣ ខែ តុលាឆ្នាំ២០១៤ ត្រូវបានលោកស្នងការរង ទទួលបន្ទុកការិយាល័យកណ្តាលយុត្តិធម៌
ប្រគល់ជូនទៅលោកសុខធួកប្រធានមន្ទីរវប្បធម៌ ដើម្បីរក្សាទុកដោយមានមន្ត្រីនគរបាលខេត្ត
និងមន្ត្រីមន្ទីរព័ត៌មានខេត្ត ជាច្រើនរូបទៀតបានចូលរួមក្នុងពិធិប្រគល់ទទួលនេះ។ លោក
សុខ ធួក ប្រធានមន្ទីរវប្បធម៏និងវិចិត្រសិល្បៈខេត្ត បាននិយាយអោយដឹងថាៈ
វត្ថុបុរាណទាំង៨មុខមាន១, ព្រះវិស្នុ ធ្វើអំពីថ្ម ដាច់ដៃទាំងសងខាង
និងមានតមួយកំណាត់ជើងពីស៊ីម៉ង់ ២, ព្រះឥសូ
ធ្វើពីលោហៈ
៣, ព្រះគណេស ខ្លួនមនុស្សក្បាលដំរី ធ្វើពីថ្មកែវ ៤, ព្រះទ្រង់គ្រឿង ខ្លះហៅព្រះសិអារ្យមេត្រី
ធ្វើពីថ្មកែវ ៥,ព្រះពុទ្ឋសមាធិ ធ្វើពីថ្មកែវ ៦, ព្រះខន្ត័ ធ្វើពីលោហៈ ៧ ពូថៅបុរាណ
ធ្វើពីលោហៈ និង៨,ទម្រព្រះបដិមារធ្វើមិនទាន់ហើយធ្វើពីថ្មកែវ ។ លោកប្រធានមន្ទីរវប្បធម៏
និងវិចត្រសិល្បៈ បានបន្តថាៈ វត្ថុទាំងនោះជារបស់ ( គុបពី ) ធ្វើចម្លងមិនមែនជារបស់បុរាណពិតប្រាកដឡើយ តែទោះយ៉ាងនេះក្តី ក្រោយពីទទួលបានវត្ថុទាំងនេះ មន្ទីររបស់លោកនឹងយកទៅរក្សាទុក
ក្នុងសារៈមន្ទីររបស់មន្ទីរវប្បធម៌ខេត្តអោយបានល្អមិនអោយបាត់បង់ឡើយ។ សូមបញ្ជាក់ថាៈ
កាលពីថ្ងៃទី០៤ ខែ
តុលា ឆ្នាំ ២០១៤ មានមនុស្សម្នាក់បានយកវត្ថុបុរាណ ជាច្រើនមុខ ទៅផ្ញើរនិង លោកគ្រូបង្រៀនម្នាក់
ឈ្មោះ សយ កែវ ជានាយកសាលាបឋមសិក្សាក្តុល ស្ថិតក្នុងភូមិក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ហើយលោកនាយកសាលានោះព្រមទទួលបញ្ញើទាំងនោះ
ដោ យបានរក្សា ទុកនៅទីចាត់ការសាលា។ក្រោយពីទទួលបានព័ត៌មាននេះនៅរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៤ លោក
ប៉ុល វុទ្ឋី ស្នងការរង ទទួលបន្ទុកការិយាល័យលកណ្តាលយុត្តិធម៌ខេត្ត បានបញ្ជារអោយលោក
ឌុច ចំរើន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់នៃ ស្នងការដ្ឋាននគរបាលខេត្តដឹកនាំ
មន្ត្រីនគរបាលក្រោមឱវាទចុះទៅពិនិត្យស្រាវជ្រាវមើល។ ក្រោយពីសាកសួរលោកនាយកសាលារូបនោះរកប្រភពម្ចាស់វត្ថុបុរាណ
និងក្រោយពីបានធ្វើការអប់រំរួចមក លោកនាយកសាលាបានស័គ្ម្រចិត្តប្រគល់វត្ថុបូរាណទាំងអស់នោះជូនសមត្ថកិច្ច
ហើយសមត្ថកិច្ចក៏បាននាំយកវត្ថុបូរាណទាំងនោះយកមករក្សាទុកក្នុងស្នងការដ្ឋាននគរបាលខេត្ត។បន្ទាប់ពីបានសុំយោបល់ថ្នាក់លើរួចមក
នៅរសៀលថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០១៤ លោក
ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តបានធ្វើពីធីប្រគល់វត្ថុបូរាណទាំង៨មុខនេះ ជូនលោក សុខ ធួក ប្រធានមន្ទីរវប្បធម៏ និងវិចត្រសិល្បៈ ខេត្ត
យកទៅរក្សាទុកក្នុងសារៈមន្ទីររបស់ខេត្ត៕
0 comments:
Post a Comment