Saturday, September 6, 2014



​កំពង់ឆ្នាំង៖ អ្នក​ចែកចាយ​ជួញដូរ​ថ្នាំញៀន​ឆ្លង​ខេត្ត​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នៃ​ការិយាល័យ​នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ក្រុងកំព​ង់ឆ្នាំង ចាប់ខ្លួន បាន​ពេល​រូបគេកំពុងជួញដូរថ្នាំញៀន។ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើង នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤ នៅមុខវត្តយាយទេព ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ លោកស្រី មាស សុម៉ាលី នាយ​រង​ការិយាល័យ​នគរ​បាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​​​ បានប្រាប់អោយដឹងថា៖ជនសង្ស័យនោះមានឈ្មោះ គិន ណារិទ្ធ អាយុ៥៣ឆ្នាំ រស់នៅភូមិបឹង​កក់ សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ ក្រុងភ្នំពេញ គេជាអ្នកជួញដូរថ្នាំញៀន​ឆ្លង​ខេត្ត​។ មុន​ពេល​បង្ក្រាប​សមត្ថកិច្ច​បានតាមដាន រូបគេជាច្រើនថ្ងៃមកហើយ ខណៈដែលថ្នាំញៀននៅ​តែ​មាន​ការ​ចរាចរណ៍​នៅក្នុងខេត្តនៅឡើយ។ ​ដោយឡែក​មេចែកចាយជួញដូរថ្នាំញៀនដ៏​សកម្មម្នាក់ទៀតត្រូវ​បានចាប់​ខ្លួន​កាល​ពីស​ប្តាហ៍​មុន ក្រោយមកសមត្ថកិច្ចក៏បានស្រាវជ្រាវដឹងមុខ​សញ្ញាច្បាស់លាស់ ហើយ​សមត្ថកិច្ចបានដាក់​កំលាំងចុះពួនស្ទាក់ ចាប់បានជនសង្ស័យ​ខាង​លើ​នេះ​តែ​ម្ត​ង។ ក្រោយ​ពី​ចាប់​ខ្លួន សមត្ថកិច្ចបានដកហូតបានវត្ថុតាងរួមមាន៖ថ្នាំញៀនម៉ាទឹកកក១ កញ្ចប់​តូច​តំលៃ​១០​ម៉ឺន​រៀល​ទូរស័ព្ទ​ដៃម៉ាកណូគៀ១គ្រឿង ប្រាក់១៥០០០រៀល និងក្រ​ដាសកត់​លេខ​ទូរស័ព្ទ​មួយ​ចំនួន​ផង​ដែរ។ ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖រូបគេបាននាំយកថ្នាំញៀន​មក​លក់​នៅ​ក្រុង​កំពង់ឆ្នាំងបាន១លើកមកហើយកាលពីសប្តាហ៍មុន ហើយគេបានស្នាក់នៅក្នុងផ្ទះ សំណាក់​សាន់​ដេ​១។ លើកនេះគេយកមកលក់ម្តងទៀត តែត្រូវសមត្ថកិច្ចនគរបាលប្រឆាំង​គ្រឿង​ញៀន​ចាប់​​រូបគេបាន​តែម្តង។ ជនសង្ស័យ នេះត្រូវបានសមត្ថកិច្ចជំនាញកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្ថាប័ន្ត​តុលាការខេត្ត ដើម្បីអនុវត្តន៍បន្ត តាមនីតិវិធីច្បាប់។ អត្ថបទដោយ៖ ឈាងវណ្ណៈ



 


ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់បានរងរបួសធ្ងន់ ត្រូវ​បាន​គេ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង ដោយ​សារក្រឡាប់គោយន្តកន្រៃ្ត កាលពីវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០៤​ខែកញ្ញា ឆ្នាំ២០១៤ នៅតាមផ្លូវលំ ទៅរមណីដ្ឋាន ទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ សាត់ ខណៈដែលជនរងគ្រោះ និងមិត្តភ័ក្តិ​ផ្សេងទៀត​ក៏បាន​រងរបួស​ស្រាល​ជា​ច្រើន​នាក់ផងដែរ នៅពេលនាំគ្នាជិៈគោយន្ត ទៅកំសាន្តនៅរមណីដ្ឋាននោះ ។ តាម​ក្រុម​គ្រួសារ​ជន​រងគ្រោះបាននិយាយថាៈជនរងគ្រោះ មានឈ្មោះ ឯក សុទ្ឋា អាយុ២២ឆ្នាំ មាន​​​ទៅ​លំនៅ ភូមិ​ជំទាវ​បុត្រី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ប្រភពដែលបានបន្តថា មុនពេល កើត ជន​រង​គ្រោះ​ បានជិៈគោយន្ត របស់ឈ្មោះ ឌុច គាលី នៅភូមិ ឃុំជាមួយគ្នា  រួមដំណើរជាមួយមិត្តភ័ក្តិ​​ ជាង​១០​នាក់ទៀត ដើម្បីធ្វើដំណើរទៅលេង នៅរមណីដ្ឋាន ច្រកល្អៀង ឬហៅថា យ៉ោក។ពេល​ធ្វើ​ដំណើរ​ទៅដល់កន្លែងកើតហេតុ ដែលនៅចម្ងាយជាង១៥គីឡូម៉ែត្រ ពី រមណីដ្ឋាន​ស្រាប់​តែ​គោ​យន្ត​​នោះបានក្រឡាប់ធ្លាក់ចូលប្រឡាយទឹកតែម្តង បណ្តាលអោយជនរងគ្រោះបានរងរបួសសធ្ងន់ ចំណែក អ្នកផ្សេងទៀត បានរងរបួសស្រាលព្រោះខ្លះបានហក់ផុត ខ្លះមិនហក់ចេញពីគោយន្ត ប៉ុន្តែ​អ្នករងរបួស ស្រាលទាំងនោះ មិនបានមកសម្រាកនៅមន្ទីរពេទ្យនោះទេ ។  ប្រភព​ដដែល​បាន​បន្ត​ថាមូលហេតុដែលនាំបណ្តាលអោយគោយន្តក្រឡាប់គឺបណ្តាលមកពី អ្នកបើកគោយន្ត បើក​លឿន​ លុះដល់ផ្លូវកោងបត់ស្តាំ តែបត់មិនរួចព្រោះតែលឿនពេកក៏ជ្រុលធ្លាក់ប្រឡាយ​ក្រឡាប់​តែ​ម្តង​។ដោយសារតែអ្នភូមិជាមួយគ្នា រវាងជនរងគ្រោះ និងម្ចាស់គោយន្តកន្ត្រៃ គឺមិនបាន​ប្តឹង​ផ្តាល់​គ្នា​ទេតែភាគីម្ចាស់គោយន្តព្រមចេញសំណងដល់ជនរងគ្រោះក្នុងការព្យាបាលជម្ងឺក្នុងមន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ដើម្បី​កុំអោយមានការប្តឹងផ្តល់៕ អត្ថបទដោយ៖ ឈាងវណ្ណៈ




ប្រជាពលរដ្ឋ​ក្រីក្រ​​ចំំនួន​ ២៧​គ្រួសារ​ រស់​នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ​ ខេត្ត​ព្រះ​សីហនុ​ ត្រូវ​បាន​សាខា​កាក​បាទ​ក្រហមកម្ពុជាខេត្ត សហការជាមួយ និង ព្រះមេគុណខេត្តព្រះសីហនុ នាំយកអំណោយ មួយ​ចំនួនទៅចែកជូន នៅអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៤ ក្រោមអធិបតីភាពឯកឧត្តម ចេម គឹមហឹង អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រះសីហនុ​។​ បន្ទាប់​ពីលោកស្រី ញឹម សុភាព អនុប្រធាន អនុសាខាកាកបាទក្រហមកម្ពុជា បាន​​មានមតិស្វាគមន៏រួចមកព្រះតេជគុណវិមលសាគរ គៀត ចន្ទ័ធុច រាជា​គណះ​កិត្តិយស​ទី​ប្រឹក្សា​សម្តេច​ព្រះអគ្គមហាសង្ឃរាជធិបតីទេពវង្សព្រះអគ្គមហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ព្រះ​មេគណខេត្តព្រះសីហនុ និង ឯកឧត្តម ចេវ គឹមហេង មានសង្ឃដីកា និង ប្រសាសន៏​សំណេះ​សំណាល​ ដោយបានពាំនាំនូវប្រសាសន៏ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេច កិត្តិ​ព្រឹទ្ឋ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា​គណៈកម្មា​ធិការ​សាខា​កាក​បាទ​ក្រហម កម្ពុជាខេត្ត និង អាជ្ញាធរខេត្តព្រះសីហនុ ដែលជានិច្ចជាកាល ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខឬទុក្ខ និង ជីវភាព​រស់​នៅ​របស់​បង​ប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកគ្រប់ពេលវេលា ។ ឯកឧត្តម ក៏បានបញ្ជាក់ទៀតថា ការ​នាំ​យក​អំណោយមកចែកជូននៅពេលនេះ គឺស្របពេលជារដូវវស្សា មានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា រៀង​រាល់ថ្ងៃ បានធ្វើអោយបងប្អូនប្រជាពលរដ្ឋ មិនបានចេញទៅប្រកបការងារចិញ្ចឹមជីវិត បាន​ទៀត​ទាត់​នាំអោយជីវភាពរស់នៅប្រចាំថ្ងៃជួបប្រទះ នូវការលំបាកផងដែរ ។ ហើយ​ចំពោះ​អំណោយ​​ដែលយកមកចែកជូនដល់ប្រជាពលរដ្ឋនៅពេលនេះ គឺក្នុង១គ្រួសារ ទទួលបាន អង្ករ ២៥​គីឡូក្រាម សំភារៈផ្ទះបាយ ពីព្រះមេគុណខេត្ត និង ឃីត ១កញ្ចប់ កន្ទេល ១ ពី​សាខា​កាកបាទ​ក្រហម​កម្ពុជា ខេត្តព្រះសីហនុ ផងដែរ ៕













ខេត្តព្រះសីហនុ : ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​៤​ឃុំ​ នៃ​ស្រុក​ព្រៃនប់​ខេត្តព្រះសីហនុ​តាំង​ពី​ទសវត្ស​៨០​ មិន​​បាន​​​ដឹងថា​ជន​ខិល​ខូច​ឃុប​ឃិត​គ្នា​ពី​លើ​ លួច​ធ្វើ​អាជ្ញា​ប័ណ្ណ​លើ​ដី​ដែល​ពួកគាត់​កំពុង​តែ​រស់​នៅ​ ឱ្យ​​ទៅ​​ក្រុម​​ហ៊ុន​​៥​ ដែល​មាន​ផ្ទៃ​ដី​ទំហំ​៣,៦៣៨​ហិកតា​ តែ​មិន​មាន​ការ​អភិវឌ្ឍន៍​អ្វី​សោះ​ ត្រូវ​បាន​អនុគណៈ​កម្មការ​​ខេត្ត​ព្រះសីហនុ​ ដឹក​នាំ​ដោយ​ឯកឧត្តម​ឈិត សុខុន​ អភិបាល​ខេត្តព្រះសីហនុ​ បាន​ចុះ​​ពិនិត្យ​​មើល​ថា​តើ​មាន​ការ​អភិវឌ្ឍន៍​អ្វី​ដែរ​ឬ​អត់​ ដើម្បី​រាយការណ៍​ជូន​គណៈកម្មការ​ថ្នាក់​ជាតិ​ ធ្វើ​ការ​សម្រេច​ កាល​​ពី​ព្រឹក​ថ្ងៃទី​៤ កញ្ញា ២០១៤។ ក្រុម​​​ហ៊ុន​ដែល​លួច​​ធ្វើ​អាជ្ញាប័ណ្ណ​​លើ​ដី​​ឧទ្យាន​​ជាតិ​​ចំនួន​៣,៦៣៨​ហិក​​តា ចំហរ​​ចោល​​​នោះ​​​មាន៖ ១/ក្រុមហ៊ុន វិមានសិលា អិលធីឌី មានផ្ទៃដីទំហំ ៩៨៧​ហិក​តា​។ ២/ ក្រុម​ហ៊ុន ស៊ាន ហេង អ៊ិនវេស​មេន ផ្ទៃដី ៣៥០ហិកតា ។ ៣/ក្រុមហ៊ុន ហេង ប៊ុនណាត មាន​ផ្ទៃ​ដី​ទំហំ ៩៦៣ហិកតា ។ ៤/ក្រុមហ៊ុន ស៊ាន ហេង អ៊ិនវេសមេន (២កន្លែង) មានផ្ទៃដីទំហំ ៩៨៨​ហិក​តា​​។ និង ទី៥/​ ក្រុមហ៊ុន BLUE METRO Co.,LTD មាន​ផ្ទៃ​ដី​ទំហំ​៣៥០​ហិក​តា​​​ ។ ឯកឧត្តម ឈិត សុខុន អភិបាល​​​​ខេត្ត​មាន​ប្រសាសន៍​ថា​ បើ​ដី​ដែល​ស្ថិត​នៅ​ក្នុង​​ទំហំទាំងនេះ​មាន​ប្រជាពលរដ្ឋរស់នៅ និង​​​​អាស្រ័យ​ផល​នោះ សូមមេឃុំរាយការណ៍ជូនអនុ​គណៈកម្មការ​ដើម្បី​ថ្ងៃ​ក្រោយ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពួក​គាត់ និង ដី​​ដែល​គ្មានការអភិវឌ្ឍន៍អ្វីសោះនោះអនុគណៈកម្មការ​នឹង​ធ្វើ​របាយការណ៍​ជូន​​​​គណៈ​កម្មការ​​​​​​​ថ្នាក់ជាតិ ដើម្បី​ធ្វើការសម្រេច។
លោក សៀង សាវិន មេឃុំ អូរឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាន​ឱ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​ដែល​​​រស់នៅក្នុងភូមិ អូរឧកញ្ញាហេង ឃុំអូរឧកញ្ញាហេង របស់គាត់នោះ គឺតាំង​ពីទសវត្ស​ឆ្នាំ​១៩៧៩​មក​ម្លេះ ហើយមកដល់បច្ចុប្បន្ននេះ មានចំនួន៣៧៦ គ្រួសារដែលមាន​ទីលំនៅពិតប្រាកដ។ លោក​ស្រី​ ឆេង ឌឿន អាយុ ៣០ឆ្នាំ និយាយថាគាត់បានរស់នៅក្នុងភមិឃុំខាងលើ តាំងពីឆ្នាំ ១៩៩៣ មិន​ទាន់​​មាន​ប័ណ្ណកម្មសិទ្ធិនៅឡើយនោះទេ មានតែលិខិតបញ្ជាក់កាន់កាប់ដីពីឃុំប៉ុណ្ណោះ ។ ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យដីក្រុមហ៊ុនទុកចោលមិនមានការអភិវឌ្ឍន៍ទាំង៥ក្រុមហ៊ុននោះ មានការ​បែងចែក​ជា​បីក្រុម ដោយ​អភិបាលខេត្តព្រះសីហនុពុំទាន់អាចបញ្ជាក់ពីលទ្ធផលសរុប ដែលពាក់ព័ន្ធ​នឹង​បញ្ហា​នោះ​យ៉ាង​ណា​ឡើយ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ទីតាំង​ដី​៥ក្រុមហ៊ុន​ខាង​លើនេះ ស្ថិតក្នុងឃុំបឹងតាព្រហ្ម ឃុំ​អូរ​ជ្រៅ​​ឃុំ​អូរ​ឧកញ៉ា​ហេង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕





Friday, September 5, 2014



កំពង់ឆ្នាំង៖ មនុស្ស២នាក់បានរងរបួសធ្ងន់ធ្ងរ នៅ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើត​ឡើងនៅ​​​វេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០១៤ នៅលើផ្លូវជាតិលេខ៥ ចន្លោះ​គីឡូម៉ែត្រលេខ ៨៣ និង ៨៤ ស្ថិតក្នុង ភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ  នៅ​ពេល​ដែល​រថយន្ត​ទូរីសបុកជាមួយរថយន្តយីឌុបពេញទំហឹង។ លោក សឿង រ៉ុន មន្ត្រីនគរបាល ចរាចរណ៍​​​​ស្រុករលាប្អៀរ បានអោយដឹងថាៈក្នុងករណីគ្រោះថ្នាក់
ចរាចរណ៍​នេះបង្កឡើងដោយរថយន្ត ទូរីសគេចពីម៉ូតូ ទៅបុកនឹងរថយន្តយីឌុប។មុនពេលកើត​​​ហេតុ​​រថយន្តទូរីស ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A.1114បើកបរដោយឈ្មោះ គាធ្វើដំ
ណើរ​​​​ពីត្បូងមកជើង គឺពីភ្នំពេញមក កំពង់ឆ្នាំង លុះមកដល់ចំណុចកើត ហេតុ បាន​គេច​នឹង​ម៉ូតូ​មួយ​គ្រឿង មកឆ្វេងដៃ ហើយបានជ្រុលទៅបុកចំធុងសាំង រថយន្តយីឌុប ដឹកចំណីសត្វពាក់ ស្លាក​លេខ​​​​ភ្នំពេញ 3A.2181 ពេញទំហឹងដែលបើកបរដោយឈ្មោះ គ្រុយ​ សំណាង អាយុ​២៤​ឆ្នាំ​មាន​ទី​លំ​នៅ​ភូមិ​ភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ  ស្រប​ពេល​ដែល​អ្នក​បើក​រថយន្ត​យីឌុប​គេច​ពីរថយន្តទូរីសផង ដែរនោះ បណ្តាលអោយរថយន្តយីឌុប ធ្លាក់​ចូល​ប្រឡាយ​មាន​ទឹក​តែ​ម្តង​ជាប់​ផុង​។ ក្រោយពេលកើតហេតុ អ្នកជិៈក្នុងរថយន្តទូរីសមានអ្នកបើកឈ្មោះ គា និងម្នាក់ទៀត ឈ្មោះ​ វ៉ា នៅស្រុកបរិបូណ៌ បានរងរបួសជាទម្ងន់ ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្តកំពង់ឆ្នាំងនិងដោយសារ​ធ្ងន់ធ្ងរ​គ្រូពេទ្យ​បាន​បន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ក្រុងភ្នំពេញ​ជា​បន្ត​ទៀត​។ ចំណែកអ្នកបើកបរ​​​​​រថយន្តយីឌុប បានរងរបួសស្រាល។ដោយឡែករថយន្តទូរីស បាន​រង​ការ​ខូតខាតខ្ទេចមុខទាំងស្រុង ចំណែករថយន្តយីឌុប បានដាច់ធុងសាំង និងខូចខាតគួរសម។      រថយន្ត​ទាំង២គ្រឿងត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃ
ស្នង​ការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនិវិធីច្បាប់៕