Friday, October 10, 2014



ពិធី​ ប្រកាស​តែងតាំង​អភិបាលរង​ក្រុង​ថ្មី ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​៧​ខែតុលា ​ឆ្នាំ​២០១៤ នៅ​សាលប្រជុំ​សាលាក្រុង​ច្បារមន។​ក្រោម​អធិបតីភាព​ឯកឧត្តម ​សឿ សុខណាល់ ​អភិបាលរង​ខេត្ត​តំណាង​ឯកឧត្តម ​អ៊ូ សំអួន ​អភិបាលខេត្ត​កំពង់ស្ពឺ និង មានការ​ចូលរួម​ពី​លោក​ លោកស្រី​ ប្រធាន​ អនុប្រធានក្រុមប្រឹក្សា​ក្រុង លោក​ លោកស្រីអភិបាល អភិបាលរងក្រុងច្បារមន លោក ​លោកស្រី​ប្រធាន ការិយាល័យ​អង្គភាព​ជុំវិញ​ក្រុង លោក​ចៅសង្កាត់ មេ​ប៉ុស្តិ៍​ក្នុងក្រុង ​និងមន្ត្រីរាជការ​សាលាក្រុង​ជាច្រើន រូប​ទៀត ។ លោក​ស្រី ប៉ោក សេដ្ឋា អភិបាលក្រុងច្បារមន ​មានមតិ​ស្វាគមន៍ ​និង​បានលើកឡើង​នូវ​លទ្ធផល​សំខាន់ៗ​ដែល​បាន​សម្រេច​កន្លង​មក​​រ​បស់​ក្រុង​ មាន​ការរីក​ចំរើន​លើ​គ្រប់​វិស័យ ​និង​ធានាបាន​សន្តិសុខ​ ស្ថេរភាព​ជូន​ប្រជាពលរដ្ឋ​ចូលរួម​ចំណែក​​​​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​ យុទ្ធសាស្ត្រ​តុកោណ​ដំណាក់​ទី​៣ របស់​រាជរដ្ឋាភិបាល​ ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ។ លោក​ សឿ ចន្ធី ប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក​សាលាខេត្ត​កំពង់ស្ពឺ​ បាន​អាន​ប្រកា​សលេខ ៣៤០១ ចុះ​​​ ថៃ្ង​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៤ របស់​ក្រសួង​មហា​ផៃ្ទ ត្រូវបានតែងតាំង​ លោក​​ ម៉ម​ ចន្ទ័សិរីវឌ្ឍនៈ ឋានន្តរស័ក្តិ​អនុមន្ត្រី ថ្នាក់​លេខ​១៤​ជា​អភិបាលរង​ក្រុងច្បារមន ។ លោក​ ម៉ម​ ចន្ទ័​សិរីវឌ្ឍនៈ អភិបាលរង​ក្រុងច្បារមន​ថ្មី​ បាន​ឡើង​ធ្វើ​ការប្តេជ្ញាចិត្តថា៖​ នឹង​ខិតខំ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​អោយ​​បានល្អ​នៅក្នុង​គណៈ​ អភិបាលក្រុង និង​​បណ្តា​ការិយា ល័យ​អង្គភាព​ជុំវិញ​ក្រុង ​កង​កំលាំង​ប្រដាប់​អាវុធ ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​សង្កាត់ ដោយ​ឈរលើ​មូលដ្ឋាន​គោរព​តាម​បទដ្ឋាន​នានា​ និង​ច្បាប់​របស់​រដ្ឋ​ ការពារ​​​រដ្ឋធម្មនុញ្ញ​នៃ​រាជាណាចក្រ​កម្ពុជា រួមចំណែក​ពង្រឹង​ការអនុវត្តន៍​គោលនយោបាយ​ភូមិ ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​អោយបាន​ល្អប្រសើរ ។ យក ចិត្តទុកដាក់​បំរើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ចូលរួម​ប្រឡងប្រណាំង​កែរ​ប្រែ​សោ​ភ័​ណ្ឌ​ភាព​របស់​ក្រុង ក្នុងទិសដៅ​អោយ​ទីក្រុង​ស្អាត​ និង​មាន​សេវាកម្ម​ល្អ ។ ឯកឧត្តម ​សឿ សុខណាល់ អភិបាលរង​ខេត្តកំពង់ស្ពឺ បាន​មានប្រសាសន៍​សំណេះសំណាល​ និង​សង្កត់​ធ្ងន់​​លើ​ការអនុវត្ត​ គោលនយោបាយ​កំណែទម្រង់​ស៊ី​ជំរៅ​របស់​រាជរដ្ឋាភិបាល​និង​ការបំរើ​ផលប្រយោជន៍​ ជូន​ប្រជាពលរដ្ឋ។ ឯកឧត្តម ​អភិបាលរង​ខេត្តកំពង់ឆ្នាំង​ក៏បាន​ផ្ដាំផ្ញើ​ដល់​លោក​ ​ ម៉ម​ ចន្ទ័សិរីវឌ្ឍនៈ អភិបាលរង​ក្រុង​ច្បារមន​ថ្មី ដែល​ទើប​តែងតាំង​ថ្មី​អោយ​ខិតខំ​បំពេញភារកិច្ច​ អោយបាន​ល្អ ​ក្នុងការ​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​និតិ​កាល​ទី​ ៥​នៃ​រដ្ឋសភា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ជា​ប្រមុខ។ ការធ្វើកំណែទម្រង់​ គឺមាន​សារៈសំខាន់​ជាច្រើន​ចំពោះ​មន្ត្រីរាជការ​ពិសេស​គឺ ​ការលុបបំបាត់​ភាព​អសកម្ម ​លុបបំបាត់​អំពើពុករលួយ ​និងមាន​តម្លាភាព​ចំពោះ​មន្ត្រីរាជការ​ហើយ​សហកា​រ​ក្នុង​ជួរ​គណៈ​ អភិបាល​​ក្រុង ​អាជ្ញា​ដែនដី​គ្រប់លំដាប់​ថ្នាក់ ឆ្ពោះទៅ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​ដើម្បី​រួមចំណែក​យ៉ាងសកម្ម​សំដៅ​​កាត់បន្ថយ​ ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ៕



0 comments:

Post a Comment