Thursday, October 16, 2014

មនុស្ស​ពីរ​នាក់​បាន​ស្ទើរ​តែ​បាត់បង់​ជីវិតដោយ​សារ​ឆក់​ចរន្ត​អគ្គិសនី​ក្នុង​ខណៈពេល​ដែល​​មនុស្ស​ទាំង​ពីរនាក់​ដែល​ជា​កម្មករ​ផ្សារ​ដែក​នោះ​បាន​ឡើង​លើ​ដំបូល​ដែល​ទើប​សង់​ជា​គ្រោង​ដើម្បី​ផ្សារ​ហើយបាន​យក​ដែក​ទីប​បួនជ្រុង​ទៅ​ប៉ះ​និង​ខ្សែភ្លើង​ធំ​ដែល​អូស​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៤​បណ្ដាយ​អោយ​ឆក់​រង​របួស​​យ៉ាង​ធ្ងន់ធ្ងរ។
ជន​រងគ្រោះ០១ ឈ្មោះ ងិន កុសល ភេទប្រុស​ អាយុ២៣ឆ្នាំ។ ០២ ឈ្មោះ យន់ ភាស់ ភេទប្រុស អាយុ២១ឆ្នាំ​អ្នកទាំង​ពីរ​មាន​មុខរបរ​ផ្សារដែក​ជា​ក្រុម​ជាងមក​ពី​ខេត្ត​កំពត មាន​ទី​លំនៅ ភូមិ​ដូង​ ឃុំស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្ត​កំពត។ កើត​​ហេតុ​នៅ​ម៉ោង​២និង​១៥​នាទី​ល្ងាច​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ២០១៤ នៅ​តាម​បណ្ដោល​ផ្លូវ​ជាតិ​លេខ៤ មុខ​វិទ្យាល័យ​ហ៊ុន​សែន​វាលរេញ ស្ថិត​ក្នុង​ក្រុម១៩ ភូមិវាលមាស ឃុំវាលរេញ ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ។ ដែលមាន​ម្ចាស់ផ្ទះឈ្មោះ ទាវ ឡេង ភេទស្រី មាន​មុខងារ​គ្រូបង្រៀន។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​គេជួយ​សង្រ្គោះ​ដោយកប់​ខ្សាច់និង​ចាក់​ស្រាស​អស់​ជា​ច្រើន​លីត្រ​ចំណាយពេល​ជាង​២ម៉ោង​ទើប​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយ​អាការៈ​អ្នក​រង​គ្រោះ​រាង​ធូបន្តិច។



0 comments:

Post a Comment