ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ មន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បើកការដ្ឋានពង្រីកផ្លូវ៧ មករា និងវិថីក្រុងចំនួន ១១ខ្សែ ដែលជាថិវការរបស់សាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន អភិបាលខេត្តព្រះសីហនុ និងមានការអញ្ញើញចូលរួមពីអភិបាលក្រុង មន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
លោក ណុប ហេង ប្រធានមន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុងឆ្នាំ២០១៤ មន្ទីរបានធ្វើការពង្រីក និងជួសជុលផ្លូវក្នុងក្រុងព្រះសីហនុបានចំនួន១១ខ្សែ ដែលមានប្រវែង៣.៨៧០ម៉ែត្រ ទំហំប្រមាណជា៣៤.៩៤៥ម៉ែត្រការ៉េ លូ៣៨០ម៉ែត្រ ព្រមទាំងការជួសជុលលុបសំបុកមាន់ ។ ពិសេសនៅព្រឹកនេះយើងបានបើកកាដ្ឋានពង្រីកផ្លូវវិថី០៧មករា ចាប់ពីភ្លើងស្តុបពេទ្យចំការចេក រហូតដល់ផ្លូវបំបែកកែងស្ថានីយប្រេងកាល់តិច មានប្រវែង ១.០៣៧ម៉េទ្រ ទទឹង ១៤ម៉ែត្រ ដែលជាថវិការបស់សាលាខេត្តព្រះសីហនុ និងនៅខែធ្នូខាងមុខ និងបើកការដ្ឋានពង្រីកផ្លូវមួយខ្សែបន្ថែមទៀតពីមុខការិយាល័យចរាចរផ្លូវគោក រហូតដល់ផែក្រុងព្រះសីហនុ ។
មានប្រសាសន៌ក្នុងពិធីបើកការដ្ឋានឯកឧត្តម ឈិត សុខុន បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុជាខេត្តមានសក្តានុពលទេសច យើងត្រូវធ្វើរៀបចំកែលម្អរផ្លូវដើម្បីសម្រួលការធ្វើចរាចរណ៌ជូនភ្ញៀវទេសចរមកលេងកំសាន្តនៅក្នុងខេត្តព្រះសីហនុ ប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋានសប្បាយរីករាយនៅពេលដែលមានភ្ញៀវទេសចរមកលេងកំសាន្តច្រើន ពួកគាត់ត្រូវការទទួលទាននូវម្ហូបអាហាមានអនាម័យ ។ ក្នុងឆ្នាំ២០១៤នេះ ថវិការរបស់ខេត្តបានធ្វើផ្លូវចំនួន១១ខ្សែ ប្រវែង៣៨៧០ម៉ែត្រ និងគម្រោងថិវការបស់ឃុំ សង្កាត់ មាន២៦គម្រោងផ្សេងទៀត ។ ឯកឧត្តអភិបាលខេត្ត បានសំណូមពរឲ្យប្រជាពលរដ្ឋត្រូវចេះស្រឡាញ់ក្រុងព្រះសីហនុរបស់យើងដូចជាផ្ទះរបស់បងប្អូនផងដែរ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ យើងអភិវឌ្ឍនពីផ្លូវដីទៅជាផ្លូវបេតុង ដើម្បីឲ្យបងប្អូនមានផ្លូវបេតុងមួយឆ្នាំបន្តិចៗក្លាយជាទីក្រុងទេសចរ ហើយថវិកាក្នុងការធ្វើផ្លូវនេះគឺ រាជរដ្ឋាភិបាលបានទម្លាក់ឲ្យខេត្តជាអ្នកអនុវត្តន៌ និងនៅមាន១៥គម្រោងផ្សេងទៀតដែលត្រូវធ្វើនៅពេលខាងមុខ ។ ខេត្តព្រះសីហនុមានការអភិវឌ្ឍន៌រីកចំរើនផ្លូវល្អជឿនលឿន កាលណាផ្លូវមិនល្អ ជានិមិត្តរូបនៃការអភិវឌ្ឍន៌មិនទាន់បានល្អនៅឡើយ ។ សូមបងប្អូនដែលនៅសងខាងផ្លូវចូលរួមដាំដើមឈើដើម្បីកែលម្អរសោភណ្ឌភាព ព្រោះដើមឈើវាអាចស្រូបយកជាតិពុលអ៊ុកស៊ីតកាបូនិក និងបញ្ចេញនូវឧកស៊ីសែនមកវិញ ហើយជាតិពុលធ្វើឲ្យកើនកំដៅផ្ទះកញ្ចក់ ព្រមទាំងសូមឲ្យប្រជាពលរដ្ឋវេចខ្ចប់សំរាមដាក់ក្នុងថង់ផ្លាសស្ទិក កុំឲ្យហើរលើផ្លូវសាធារណះ និងជម្រុញឲ្យក្រុមហ៊ុនស៊ីនទ្រីប្រមូលសម្រាមដឹកជញ្ជូនឲ្យបានទាន់ពេលវេលា ដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ៕ ឯកឧត្តមបន្តថា ដោយផ្លូវជាតិលេខ៤ មានលក្ខណតូចចង្អៀត រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងសាងសង់ផ្លូវដែលមានល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញ មកកាន់ខេត្តព្រះសីហនុហើយគម្រោងនេះកំពុងកំពុងធ្វើការសិក្សាផងដែរ ៕

0 comments:
Post a Comment