Saturday, September 27, 2014

លោក កែវ ឡាយប្រធានមន្ទីរអប់រំយុវជន និង កីឡា ខេត្តព្រះសីហនុ មានប្រសាសន៏ថា ដើម្បី​សំរេច​​គោលដៅក្នុងវេលាមួយ ចាំបាច់ដើម្បីផ្តល់ជាគំនិត ឬ ជា​ការ​បង្ហាញ​ផ្លូវ​សម្រាប់​សិស្សានុ​សិស្ស​ ទាំងអស់មានក្តីសង្ឃឹមក្នុងជីវិតរបស់ខ្លួន ត្រៀម​ចូល​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ​ សម័យប្រលង ១៣ តុលា ២០១៤ ខាងមុខនេះអោយទទួលបានជោគជ័យ ទាមទារ​អោយមានការប្តេជ្ញាចិត្ត និង ការខិតខំទាំងអស់គ្នា ដើម្បី​ធានាបា​ន​នូវ​លក្ខណៈ​សម្បត្​តិ​គ្រប់​គ្រាន់ ក្នុងការជ្រើសរើសជំនាញសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា អោយ​បាន​ត្រឹមត្រូវ​មាន​ការ​រីក​ចំរើន​ ធានាបានទាំងប្រសិទ្ឋិភាព និង គុណភាព ។ លោកប្រធានមន្ទីរអប់រំយុវជន និង កីឡា ខេត្តព្រះសីហនុ មានប្រសាសន៏បែបនេះក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងសិក្ខាសាលាមួយ នៅ​មន្ទីរ​អប់រំ​យុវជន និង កីឡា ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៤ ស្តី​ពី​ការ​ជំរុញ​លើក​ទឹកចិត្តដល់សិស្សានុសិស្ស ត្រៀមប្រលងមធ្យមសិក្សាទុតិយភូមិ លើកទី ២ ។ លោក កែវ ​ឡាយ ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្ត រួមនឹងអ្នកពាក់ព័ន្ឋ ក្នុងសិក្ខាសាលានេះ គោល​បំណង់​ចង់អោយសិស្សានុសិស្ មានចក្ខុវិស័យ និង ជ្រើសរើសទិសដៅរបស់ខ្លួនពិតប្រាកដ ក្រោយ​ពេលទទួលលទ្ឋផលប្រលងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ បានប្រកាសជាផ្លូវការ សិស្សា​នុសិស្សទាំងអស់ ត្រូវតែខិតខំត្រង់ត្រាប់សណ្តាប់នូវចំណុចល្អៗ គន្លឹះសំខាន់ៗ និង បទ​ពិសោធន៏​ថ្មីៗ ដែលលោកគ្រូអ្នកផ្តល់ជូនត្រៀមខ្លួនប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និង ជ្រើស​រើស​បន្តការសិក្សានៅតាមគ្រឹះស្ថាន ឧត្តមសិក្សា និង ឈាន​ចាប់​អាជីព​ការងារ​សម្រាប់​ជីវិត​របស់​ខ្លួន ប្រកបដោយជោគជ័យ ៕









Thursday, September 25, 2014

ព្រះសីហនុ ៖ លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៤ រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២២ ២៣ និងទី​២៤ ខែ​កញ្ញាឆ្នាំ​នេះ ភ្ញៀវ​​ទេសចរ​មក​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ៦៧.៦៨៥​នាក់​។ បើ​ប្រៀបធៀប​រយៈ ពេល​បី​ថ្ងៃ​ដូចគ្នា​នឹង​ឆ្នាំ​២០១៣ មានការ​កើនឡើង ៧៦% ។ ចំណែក​ភ្ញៀវទេសចរ​បរទេស ដែល​មកលេង​កំសាន្ត​​ច្រើន​ជាងគេ​មាន​វៀតណាម និង​ចិន​។ លោកប្រធាន​មន្ទីរ​ទេសចរ​ បានបញ្ជាក់​ឲ្យ​ដឹងថា ការ​កើន​​ឡើង​នេះ​ដោយសារ​មុន​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ មន្ទីរ​បានធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ជូន​បងប្អូន​ដែលជា​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍ ជាពិសេស​អ្នកលក់ដូរ​នៅតាម​ឆ្នេរសមុទ្រ​ទាំងអស់​ទទួល​​ខុសត្រូវ​ពង្រឹងគុណភាព​ សេវាកម្ម ការពង្រឹង​ការទទួល​បដិសណ្ឋារកិច្ច​ល្អ ប្រកបដោយ​ភាព​រួស​​រាយ​រាក់ទាក់​។ ចំពោះ​អនាម័យ បរិស្ថាន​ជា​ចំណុច​គោលដៅ​ធ្វើ​ឲ្យ​បានល្អ​នៅតាម​មូលដ្ឋាន​អាជីវកម្ម​​ របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ពិសេស​បំផុត​រក្សា​តម្លៃ​ម្ហូបអាហារ តម្លៃ​បន្ទប់​ស្នាក់នៅ ក្នុងតម្លៃ​សមរម្យ​ ក្នុងឱកាស​ចូលរួម​អបអរសាទរ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ សំដៅ​ផ្តល់នូវ​ជំនឿ​ជឿ​ជាក់​​​​​និង​ភាពកក់ក្តៅ​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​កាន់​​​តែច្រើន ។ លោក ​ប្រធាន​មន្ទីរ​បាន​បន្តទៀតថា នៅតាម​រមណីយដ្ឋាន​ក្បាលឆាយ ត្រពាំងរូង និង​​តំបន់​ឆ្នេរសមុទ្រ​មាន​ភ្ញៀវទេសចរ​មកលេង​កំសាន្ត​ច្រើន។ ចំណែក​​​ឯ​ភ្ញៀវទេសចរ​ទៅ​កំសាន្ត​នៅ​តាម​បណ្តា​កោះ ​បច្ចុប្បន្ន​ក្រុមហ៊ុនដឹកភ្ញៀវ ទេសចរណ៍ បាន​បំពាក់​នូវ​ទូកល្បើឿន​លឿន​ដែល​ធ្វើ​​​ដំណើរតែ​រយៈពេល​៤៥​នាទី​ទៅដល់​គោលដៅ ហើយ​អាច​ឲ្យ​ពួកគាត់ ត្រឡប់មកវិញ​ដោយ​ងាយ​ស្រួល​មិនចាំបាច់​ស្នាក់នៅ​ទីនោះ​ទេ​។ កាលពី​ពេលមុន​យើង​ទៅលេង​កោះរុង ត្រូវ​ចំណាយ​ពេល​​ពី​​ ២​ម៉ោង​៣០​នាទី ទៅ​៣​ម៉ោង​ទើប​ដល់ ម្យ៉ាងទៀត​នៅ​តំបន់​កោះរុង​មាន​អាកាសធាតុ បរិស្ថាន​​ល្អ និង​ឆ្នេរសមុទ្រ​ស​ស្អាត​មិន​ចាញ់​ឆ្នេរ​អូ​ឈើទាល​នោះឡើយ ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ក្នុងស្រុក​ចាប់អារម្មណ៍​ទៅលេង​កំសាន្ត​នៅតាម​ បណ្តា​កោះ​ក្នុង​ទឹកដី​សង្កាត់​កោះរុង និង​កោះ​មួយ​ចំនួន​ទៀត​​ក្នុង​​ខេត្ត​ព្រះសីហនុ ។​​ ​គួរ​រំលឹកថា​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​២០១៣ ខេត្ត​ព្រះសីហនុ​ទទួល​បាន​​ភ្ញៀវ​ទេសចរ​ជាតិ​  និង​អន្តរជាតិ​ចំនួន ៣៨.៤៥៤​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៣៦.០៧៥​នាក់​ និង​អន្តរជាតិ​មាន​ចំនួន​២.៣៧៩ នាក់​ដោយសារ​ខេត្ត​ព្រះសីហនុ​ជា​គោលដៅ​ទេសចរណ៍​បៃ​តង​  និង​ធម្មជាតិ ព្រមទាំង​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព និង​ការប្រកួតប្រជែង​លំដាប់​​​​អន្តរជាតិ​នៅក្នុង​តំបន់៕









Wednesday, September 24, 2014

ក្រសួងផែនការផ្សព្វផ្សាយ ប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការ នៅថ្នាក់ក្រោមជាតិ ផែនការ​យុទ្ឋសាស្ត្រ​អភិវឌ្ឍន៏ជាតិ ២០១៤ - ២០១៨ តំបន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៤ ដែលមានតំណាងចូលរួមមកពី ខេត្តចំនួន៦ គឺខេត្តព្រះសីហនុ តាកែវ កែប កំពត កោះកុង និង កំពង់ស្ពឺ ។ ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ មានប្រសាសន៏ថា ការ​ដាក់​អោយ​​ប្រើប្រាស់ជាផ្លូវការ នៅថ្នាក់ក្រោមជាតិ ផែនការយុទ្ឋសាស្ត្រអភិវឌ្ឍន៏ជាតិ (ផ.យ.អ.ជ) ២០១៤​-២០១៨ បន្ទាប់ពីបានផ្សព្វផ្សាយ និង ដាក់អោយប្រើប្រាស់ជាផ្លូវការ នៅថ្នាក់ជាតិ កាល​ពី​ថ្ងៃ​ទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៤ ក្រោមអធិបតីដ៏ខ្ពស់ខ្ពស់ បំផុត​របស់​សម្តេច​អគ្គមហា​សេនា​បតី​​តេ​ជោ​​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងកថាខ័ណ្ឌ ១៣៧ នៃ​យុទ្ឋសាស្ត្រ​ចតុកោណេដំណាក់កាលទី ៣ ផ.យ.អ.ជ ២០១៤ - ២០១៨ គឺជា​ឧបករណ៏មួយ​ដំ​សំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា តែមួយគត់សម្រាប់អនុវត្តគោលនយោបាយ អាទិភាព និង ចំណុច​ដៅ​អាទិភាពទាំងឡាយរបស់ជាតិ សំរាប់ក្រសួង ស្ថាប័នដៃគូអភិវឌ្ឍនានា ទាំងថ្នាក់ជាតិ និង​ ថ្នាក់ក្រោមជាតិ ត្រូវរៀបចំយុទ្ឋសាស្ត្រអភិវឌ្ឍន៏តាមវិស័យ និង យុទ្ឋ​សាស្ត្រ​គាំទ្រ​ឈាន​ទៅ​សម្រេច​បានការអនុវត្ត ផ.យ.អ.ជ ២០១៤-២០១៨ ។ ដើម្បីផ្តល់ពេលវេលាអោយបានសមស្រប និង​ ឆាប់​រហ័ស​ជាងអាណត្តិមុនៗ ឯកឧត្តម រដ្ឋលេខាធិការក្រសួងផែនការ មាន​ប្រសាសន៏​បែប​នេះ​ក្នុង​ឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការ នៅ​ថ្នាក់​ក្រោមជាតិ ផែនការយុទ្ឋសាស្ត្រអភិវឌ្ឍន៏ជាតិ (ផ.យ.អ.ជ) ២០១៤ - ២០១៨ នៅ​ខេត្ត​ព្រះសីហនុ ។ ត្រូវបានរៀបចំឡើងតាមរយៈ ដែលមានកិច្ចសហការគ្នារវាងផែនការ និង ក្រសួង​ស្ថាប័ន​ពាក់ព័ន្ឋ ៕
នាឱកាសពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ កាលពីព្រឹកថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៤ ឯកឧត្តម ឈិត សុខុន អភិបាល​ខេត្តព្រះសីហនុ និង ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត បាន​នឹង​នាំ​គណៈ​ប្រតិភូ​ខេត្ត អញ្ជើញសួរសុខទុក្ខ និង នាំយកអំណោយមានគ្រឿងឧបភោគ បរិភោគ សម្ភារៈ​ប្រើ​ប្រាស់ និង ថវិកាទៅឧបត្ថម្ភដល់ កងយោគពលខេមរៈភូមិន្ទ អង្គភាពតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះសីហនុ ដែលកំពង់ឈរជើងប្រចាំការ ការពារនៅព្រំដែនកម្ពុជា ថៃ ទិសខេត្តកោះកុង ។ លោក​វរៈសេនីយ៏ឯក សាវីន វីបុល មេបញ្ជាការវរៈការពារជួរមុខ មាន​ប្រសាសន៏​សម្តែង​នូវ​អំណរ​រីករាយ​ចំពោះ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុ តាម​រយៈ​ឯក​ឧត្តម​ អភិបាលខេត្ត ដែលបាននាំយកអំណោយមកឯកឧត្តម ដល់នាយទាហាន នាយទាហានរង និង ពលទាហានទាំងអស់ផ្នែក តំបន់ប្រតិប្តតិការសឹករង ខេត្តព្រះសីហនុ កំពង់​បំពេញ​បេស​កម្ម​ការពារ​បូរណភាពទឹកដី ក្នុងកាលៈទេសៈ ដែលអាកាសធាតុសំបូរភ្លៀងធ្លាក់ ដោយសាររដូវវស្សា ហើយ​កាយវិការនេះបើទោះបីជាជួបឧបសគ្គ លំបាកយ៉ាងណាក្តី ក៏កងយោគពលខេមរៈភូមិន្ទ គ្រប់​រូប​ប្តេជ្ញា​ការពារ​ព្រំដែនសីមាមិនអោយមានការរំលោភ ឈ្លានពានពីបច្ចាមិត្តបានឡើយ ។ មាន​ប្រសាសន៏​សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ឈិត សុខុន បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើរ​សាក​សួរ​សុខ​ទុក្ខ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះកងទ័ពការពារព្រំដែន និង បាន​បញ្ជាក់​ថា មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុ នៅបន្តជួយឧបត្ថម្ភទាំងសំភារៈ និង ស្មារតីចំពោះវីរៈកងទ័ពគ្រប់រូប ជាបន្តបន្ទាប់ទៀត ហើយសំរាប់ការការសាកសួរសុខទុក្ខលើកនេះ ឯក​ឧត្តម ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បាន​ឧបត្ថម្ភ​ដល់​កងទ័ព​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត កងទ័ពនៅទីបញ្ជាការភូមិភាគ និង កងទ័ពកងអនុសេនាធំលេខ ២ របស់តំបន់សឹករង ខេត្ត​កោះកុង រួមមានថវិការ ចំនួន ៣.៥០០.០០០រៀល នំអស្សម ចំនួន ២០០ដើម ទឹកត្រី ១ឡូ មី ១១កេះ ត្រីខកំប៉ុង មួយឡូ ទឹកស៊ីអ៊ីវ ១ឡូ ទឹកបរិសុទ្ឋ ១០កេះ អង្ករ ១បាវ ស្រាបៀរអង្គរ ៣០កេះ ឧបត្ថម្ភ​នាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងមេបញ្ជាការចំនួន២រូប ម្នាក់ៗ ១០ម៉ឺន​រៀល ពលទាហានក្នុងម្នាក់ ៥០០០០រៀល ទីបញ្ជាការ ១លានរៀល ទីបញ្ជាការយុទ្ឋភូមិភាគ ៣ ចំនួន​ ៥០ម៉ឺនរៀល ទីបញ្ជាការផ្នែកសឹករង ស្រុកមណ្ឌលសីមា ៦០ម៉ឺនរៀល សរុប​ថវិការ​ទាំងអស់​ចំនួន​ ១៣ ៥៨៤ ០០០រៀល ៕