យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋមានជម្លោះដីធ្លីយូរអង្វែងប្រមាណជាង៤០០នាក់តំណាងឲ្យពលរដ្ឋ១១០៥គ្រួសារមកពីសហគមន៍ចំនួនដប់ក្នុងខេត្តព្រះសីហនុលើកគ្នាមកតវ៉ានៅមុខសាលាខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី១៣ ខែតុលាឆ្នាំ២០១៤នេះដោយពួកគាត់អះអាងថាបញ្ហារជម្លោះដីធ្លីនិងបានបណ្តេញចេញនិងរុះរើលំនៅដ្ឋានចាប់តាំងពីឆ្នាំ២០០៥កន្លងមកហើយមិនទទួលបាននូវដំណោះស្រាយសមរម្យណាមួយពីសំណាក់អាជ្ញាធរមូលដ្ឋាន
អាជ្ញាធរស្រុក,ខេត្តនិងស្ថាបន្ត័ពាក់ពន្ធ័ណាឡើយ។ ប្រជាពលរដ្ឋប្រមាណជាង៤០០នាក់បានអះអាងថា
គោលបំណងសំខាន់ពេលនេះគឺធ្វើការតវ៉ាដាក់ញត្តិនិងសំណូមពរឲ្យអភិបាលខេត្តថ្មីជួយដោះស្រាយជួនពួកគាត់
សារជាថ្មី បន្ទាប់ពីជម្លោះដីធ្លីនោះមានការអូសបន្លាយជាយូឆ្នាំកន្លងមក។ សហគមន៍ដែលពលរដ្ឋខាងលើអះអាងនោះរួមមាន
សហគមន៍កំពេញ សហគមន៍ព្រែកត្រែង,សហគមន៍កសិករអូរកម្ពុជា, សហគមន៍ស្ពានឆេះ, សហគមន៍ក្បាលហុងទឹក,សហគមន៍វាសចន្ទី, សហគមន៍អន្លង់ត្រី, សហគមន៍ឃ្លាំងលើ, សហគមន៍សេអ៊ីប្រាំ,និងសហគមន៍អូរដំរី។ មន្ត្រីសាលាខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងថា
សាលាខេត្តព្រះសីហនុបានអនុញ្ញាតិឲ្យតំណាងពលរដ្ឋចំនួន១៥នាក់និងសង្គមស៊ីវិលមួយចំនួនចូលជួបជាមួយលោកអភិបាលខេត្តដើម្បីធ្វើសេចក្តីរាយការណ៍ព្រោះលោកអភិបាលខេត្តថ្មីគាត់ទើបអញ្ជើញមកមិនបានដឹងរឿងរ៉ាវរបស់បងប្អូននៅឡើយទេ
៕
Monday, October 13, 2014
ពលរដ្ឋមានជម្លោះដីធ្លីចំនួនដប់សហគមន៍ប្រមូលផ្តុំគ្នាតវ៉ានៅសាលាខេត្តព្រះសីហនុ
Posted by Unknown on 2:28 AM with No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment