Thursday, October 16, 2014

កំពង់ឆ្នាំង ៖ ដើម្បី​រំលឹក​ដល់​ស្នា​ព្រះហស្ថអតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា នៅ​ខេត្ត​កំពង់ឆ្នាំង ​មាន​រៀបចំ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនរតនកោដ្ឋ នរោត្តម​​សីហនុ​​គម្រប់​ខួប​២​ឆ្នាំ​នៅ ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៤​ ​ស្ថិតនៅវត្ត​ធម្មវ័ន្ត ​ក្នុង​ឃុំស្វាយជ្រុំ ​ស្រុករលាប្អៀរ ​ខេត្តកំពង់ឆ្នាំង ពិធីនេះ​ប្រារព្ធ​ទៅក្រោម​អធិបតីភាព​ឯកឧត្តម​ឈួរច័ន្ទឌឿន​អភិបាលខេត្ត​និង​លោក​ជំទាវ ​លោកជំទាវដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវអភិបាលរងខេត្ត មន្ត្រី​រាជការ​​កម្លាំងប្រដាប់អាវុធ ទាំង​បី​ប្រភេទ​ប្រជាពលរដ្ឋ​ និង ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សរុប​យ៉ាង​ច្រើន​កុះករផងដែរ។ បន្ទាប់មក ព្រះសង្ឃសូត្រ​ជយន្តោ ស្វាធ្យា​ ចំរើនព្រះបរិត្ត បង្សុកូល ថ្វាយដល់​ព្រះមហា​វីរក្សត្រ និងមាន​ការស្មឹងស្មាត​ដើម្បីគោរពថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរ ក្សត្រ​ព្រះបរមរតន​កោដ្ឋ​។ ហើយយើងសង្កេតឃើញថាមន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ដែល​បាន​មក​ចូលរួម​នៅក្នុង​ពិធី​គោរព​ព្រះ​ វិញ្ញាណ​ក្ខន្ធ​​ព្រះ​បរម​រតន​កោដ្ឋ​នា​ពេល​នេះ​សុទ្ធតែ​មាន​ទឹក​មុខក្រៀម​ក្រំ​និង​ភ្ជាប់​មក​ជា​មួយ​នូវ​កម្រងផ្កា​ភ្ញី​និង​ទៀនធូប ដើម្បី​​ដាក់ថ្វាយ​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ​ផង​ដែរ។នៅក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម​ឈួរ ច័ន្ទឌឿន ​អភិបាល​ខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា៖ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះ​មហាវីរ​ក្សត្រ ​ព្រះអង្គបានយាង​ចូលព្រះទីវង្គត​កាលពី​ថ្ងៃ​ច័ន្ទ​ទី​១៥​រោច ខែភទ្របទ​ឆ្នាំរោង​ចត្វា ស.ក ព.ស ​២៥៥៦​​ត្រូវ​នឹង​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១២​វេលា​ម៉ោង​១​នឹង​២០​នាទី​រំលង ​អធ្រាត្រ​ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះ​វស្សា​​នៅ​ទីក្រុង​ប៉េកាំង​នៃ​សា​ធារ​ណៈរដ្ឋ​ប្រជាមានិត​ចិន​និង​បាន​ទទួល​នូវ​ព្រះ​បរម​បច្ឆាមរណៈ​នាម​ព្រះ​បរម​ រតន​កោ​ដ្ឋ។ ឯកឧត្តមបានបន្តថា៖ការបាត់បង់នៃអង្គព្រះ​មហាវីរក្សត្រដ៏ឆ្នើម​មួយ​ព្រះអង្គ ដែលព្រះអង្គ​បាន​បំពេញ ព្រះរាជបូជនីយ​កិច្ច​ជួនប្រទេសជាតិ​បានបន្សល់​នូវស្នាព្រះហស្ថ យ៉ាងច្រើន​ឥតគណនា ទុក​អោយ​កូន​​​ចៅ​ជំនាន់ក្រោយ មិនអាចបំភ្លេចបាននូវ​ព្រះរាជ​កិច្ច​របស់ព្រះអង្គបានឡើយ។ឯកឧត្តម​បាន​បន្ត​ទៀតថា ​តាំងនាមឯកឧត្តម តំណាងអោយមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និង ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំងសូមឧទ្ទិសថ្វាយ ព្រះរាជ​កុសលចំពោះ ​ព្រះករុណា​ព្រះ​មហា​វីរ​ក្សត្រ ព្រះបរម​រតន​កោដ្ឋ​និង​សូម​បួងសួង​ថ្វាយ​ព្រះវិញ្ញាន​ក្ខន្ធព្រះ​អង្គយាងទៅសោយសុខ នៅ​ឋាន​បរម​សុខកុំបីឃ្លៀងឃ្លាតឡើយ។ 






0 comments:

Post a Comment