Saturday, August 16, 2014
ទេសភាពវាលស្រែសូរិយារៀបអស្តង្គត
Posted by Unknown on 3:26 AM with No comments
Friday, August 15, 2014
កូរ៉េខាងត្បូង រិះគន់ធ្ងន់ៗ ចំពោះទង្វើជប៉ុន នៅស្តូបរំឮក វិញ្ញាណក្ខន្ធ យ៉ាស៊ូគូនី
Posted by Unknown on 2:39 AM with No comments
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រ នេះបានថ្កោលទោសធ្ងន់ៗ ចំពោះលោក នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ដែលបានបញ្ជូនមន្ត្រីរបស់ខ្លួន ព្រមទាំងសារសម្តែងការ គោរពវិញ្ញាណក្ខន្ធធ្វើទស្សនកិច្ចទៅកាន់ស្តូប យ៉ាស៊ូគូនី ដើម្បីរំឭកដល់ មនុស្សដែលបានស្លាប់ដោយសារ សង្គ្រាមដែលគេបាន ដឹងឮគ្រប់គ្នា ហើយកូរ៉េខាងត្បូងបាន ទាមទារឲ្យជប៉ុន សារភាពដោយផ្ទាល់ ពីឧក្រិដ្ឋកម្មសង្គ្រាមរបស់ខ្លួន។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ ទី១៥ ខែសីហា នេះទៀតថា លោក ណូហ៍ ក្វាងអ៊ីល អ្នកនាំពាក្យក្រសួង ការបរទេសកូរ៉េខាងត្បូង បានអាននូវសេចក្តីថ្លែង ការណ៍ថា រដ្ឋាភិបាលកូរ៉េខាងត្បូង ពិតជាមិនអាចសម្តែង ការអន់ឱនឲ្យអ្នកនយោបាយជប៉ុន នោះទេ ដើម្បីឲ្យពួកគេធ្វើទស្សនកិច្ចទៅកាន់ស្តូប យ៉ាស៊ូគូនី។ វាជានិមិត្តរូបនៃ របប អាណានិគមជប៉ុន ហើយវាពិតណាស់ថាជប៉ុនកំពុងព្យាយាម បំបិទដាននូវទង្វើឈ្លានពាន បែបបង្ហូរឈាម និង កខ្វក់របស់ខ្លួន កាលពីសម័យសង្គ្រាមនោះ។
គួរបញ្ជាក់ថាលោក អាបេ បានបញ្ជូនលិខិតសម្តែងការគោរពវិញ្ញាណក្ខន្ធទៅកាន់ស្តូប យ៉ាស៊ូគូនី តាមរយៈលោក កូអ៊ីជី ហាគីយូដា ជាមន្ត្រីតំណាង របស់ខ្លួននៅ ថ្ងៃសុក្រនេះ ដើម្បី រំឭកដល់ខួបឆ្នាំទី៦៩ នៃការទទួលចុះចាញ់សង្គ្រាម លោកលើកទីពីរបន្ទាប់ពីទទួលបានមេរៀនដំបូង នៃការទម្លាក់គ្រាប់បែកបរមានូ ពីរគ្រាប់ ពីសំណាក់អាម៉េរិក។
ចំពោះទំនាក់ទំនងរវាង ជប៉ុន និង កូរ៉េខាងត្បូង ហាក់មិនអាចស្តារឲ្យមានភាពប្រសើរឡើង នោះទេ ដោយសារតែកន្លងមក ជប៉ុន បានបដិសេធមិនព្រមសុំទោសជាសាធារណលើអ្វី ដែលខ្លួនបានធ្វើទៅលើប្រទេសកូរ៉េខាងត្បូងក្នុងសម័យអាណានិគមជាពិសេសនោះគឺការយកស្ត្រីកូរ៉េ ធ្វើជាទាសករផ្លូវភេទឲ្យទាហាន ជប៉ុនជាដើម។
នៅថ្ងៃសុក្រ នេះ លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ផាក គឺហេ បានអំពាវនាវឲ្យជប៉ុនប្រឈមមុខចំពោះប្រវត្តិសាស្ត្រ ហើយត្រូវផ្លាស់ប្តូរការភាន់ច្រឡំនានា
ជុំវិញប្រវត្តិសាស្ត្រ។ ជប៉ុនត្រូវព្យាយាម បង្ហាញពីឧត្តមគតិ និង ការប្តេជ្ញា កសាងអនាគតថ្មីមួយ ជាមួយនឹង មិត្ត រវាងប្រទេសទាំងពីរ៕ ដកស្រង់ពី៖ ដើមអម្ពិល
វៀតណាម ចាត់វិធានការ ប្រឆាំងនឹងការរាលដាលវីរ៉ុស Ebola
Posted by Unknown on 2:31 AM with No comments
ហូជីមិញ៖ ប្រជាជននៅតាមបណ្តាប្រទេសចំនួន បានរងផលប៉ះពាល់ ដោយការផ្ទុះឡើង នៃវីរ៉ុស Ebola រួចមកហើយក្នុងរយៈពេល ២១ ថ្ងៃចុងក្រោយនេះ ហើយពេលអាជ្ញាធរបាន បង្កើតឲ្យមានការផ្ដិតមេដៃ បញ្ជាក់ពីសុវត្ថិភាពពីភ្ញាក់ងារពេទ្យ មុនពេលចូលទៅ កាន់ប្រទេសវៀតណាម ដែលនឹងចាប់ផ្តើមអនុវត្តន៍ ពីថ្ងៃសុក្រនេះតទៅ, នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹង នៅថ្ងៃសុក្រនេះ។
សេចក្ដីសម្រេចនេះ ត្រូវបានធ្វើឡើងស្របតាម ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លង មេរោគ Ebola ចូលក្នុងប្រទេសវៀតណាម។ ក្រសួងសុខាភិបាល បានស្នើឱ្យក្រសួងពាក់ព័ន្ធ រួមមានសន្តិសុខសាធារណៈ កិច្ចការពារជាតិការដឹកជញ្ជូន និងកិច្ចការបរទេស ដើម្បីចូលរួម នៅក្នុងការត្រួតពិនិត្យ ការផ្ដិតមេដៃ នៃសេចក្តីបញ្ជាក់សុវត្ថិភាពផ្នែកវេជ្ជសាស្ត្រលើប្រជាជន ដែលចូលមកប្រទេសនៅ គ្រប់ច្រកចូលព្រំដែនទាំងអស់។
ក្រសួងសុខាភិបាល បានបន្ថែមទៀតថា សម្រាប់ប្រទេសវៀតណាម មិនទាន់មាននៅឡើយទេ ចំពោះករណីនៃការឆ្លងមេរោគ Ebola នេះ។ ទោះជាយ៉ាងណាដោយ ការជូនដំណឹងមួយ ត្រូវបានចេញផ្សាយថា មេរោគនេះអាចចូលទៅប្រទេសវៀតណាម តាមរយៈប្រជាជនវៀតណាម និងភ្ញៀវទេសចរដទៃទៀត ដែលចូលមកប្រទេសវៀតណាម មកពីបណ្តាប្រទេស ដែលរងផលប៉ះពាល់ នៅអាហ្វ្រិកខាងលិច។ ដូច្នេះក្រសួងសុខាភិបាល និងភ្នាក់ងារពាក់ព័ន្ធ ត្រូវបានគេតម្រូវឱ្យចាត់វិធានការ ដើម្បីទប់ស្កាត់ធាតុនៃជំងឺនេះ។
នៅក្នុងនោះដែរ ក្រសួងសុខាភិបាលវៀតណាម បានចេញសេចក្តីសម្រេចមួយ ស្តីពីដំណើរការ មជ្ឈមណ្ឌលប្រតិបត្ដិការ សង្រ្គោះបន្ទាន់ (EOC) ដែលត្រូវធ្វើឡើងដើម្បី ចែករំលែកព័ត៌មាន ស្តីពីស្ថានភាពនៃជំងឺសង្គ្រោះបន្ទាន់ ជាមួយទីភ្នាក់ងារកណ្តាល និងក្នុងស្រុកក៏ដូចជា អង្គការក្នុងស្រុក និងអន្តរជាតិ ព្រមទាំងបុគ្គលពាក់ព័ន្ធផងដែរ៕ ដកស្រង់ពី៖ ដើមអម្ពិល
ស្រ្តីជនជាតិរុស្ស៊ី ជិៈរថយន្តបុកម៉ូតូបែជាមិត្តភ័ក្តិ៍ ចង់បង្ករអោយមានការភ្ញាក់ផ្អើល
Posted by Unknown on 1:51 AM with No comments
ស្ត្រីជនជាតិរុស្ស៊ីពីរនាក់បើករថយន្តវីស្តូមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុកចំពីក្រោយម៉ូតូអ៊ែប្លែកអូសជិត៤០ម៉ែត្រសំណាងល្អម្ចាស់ម៉ូតូរងរបួស ស្រាលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយរថយន្តនេះបានកើតឡើងកាលពីវេលាម៉ោង២០និង៤៥នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤ នៅត្រង់ចំណុចមុខមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ៤សង្កាត់៤ក្រុងខេត្តព្រះសីហនុ។ប្រភពពីប្រជាពលរដ្ឋ នៅក្បែរនោះបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក វីស្តូ ពណ៌លឿង ពាក់ស្លាក់លេខ សៀមរាប2A-906ទិសដៅពីជើងទៅត្បូងបើកបរដោយស្រ្តីជនជាតិរុស្ស៊ីម្នាក់និងរួមដំណើរជាមួយមិត្តភក្តិ៍ម្នាក់ទៀតជាស្រ្តីដូចគ្នាកំពុងជជែកគ្នា
ក្នុងរថយន្តស្រាប់តែមកដល់កន្លែងកើតហេតុរថយន្តក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកអ៊ែប្លែតពណ៌ប្រផេះគ្មានស្លាកលេខយ៉ាងពេញទំហឹងអូសម៉ូតូទៅមុខនិងខ្ទាតចំងាយជិត៤០ម៉ែត្រតែសំណាងល្អបុរសជាម្ចាស់ម៉ូតូដែលកំពុងបើកបរធ្វើដំណើរស្រប់ទិសគ្នានោះរងរបួសស្រាល។
ឯភាគីខាងរថយន្តពេលបើកទ្វារចុះចេញមកក្រៅក៏ឃើញបុរសជាជនជាតិរុស្ស៊ីមានគ្នាពី៣ទៅ៤នាក់ជិះម៉ូតូមកឈប់ពីក្រោយរួចបានស្រែកជេរឡូឡាររករឿងនិងចង់ប្រើអំពើរហឹង្សាមកលើក្រុមអ្នកសារព័ត៌មានដោយបុរសនោះហាមមិនឲ្យថតផ្តិតយករូបភាពនៅទីនោះធ្វើអោយមានការភ្ញាក់ផ្អើល
ពេញកន្លែងកើតហេតុថែមទៀតទង្វើដែលគេធ្ចើហាក់បីជាប្រទេសមួយគ្មានច្ប់ាប់ទម្លាប់រួមទាំងស្តាប់សមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការសម្របសម្រួលទាល់តែសោះ។ក្រោយពេលកើតហេតុទាំងរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយនៅព្រឹកស្អែក៕
ពិធីបើកការប្រកួតកីឡាប្រចាំឆ្នាំ២០១៤ របស់អង្គការកុមារអាស៊ីអាស្ពេកាលើកទី១០នៅខេត្តព្រះសីហនុ
Posted by Unknown on 1:37 AM with No comments
កាលពីព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៤ នៅមណ្ឌលបូរីកុមារកំព្រាខេត្តព្រះសីហនុអង្គការកុមារ អាស៊ីអាស្ពេកាដោយមានការគាំទ្រពីក្រសួងសង្គមកិច្ចអតីតៈយុទ្ធជននិងយុវនិតិសម្បទាបានប្រារព្ធបើកការប្រកួតកីឡាបាល់ទាត់ប្រចាំឆ្នាំ២០១៤កុមារអាស៊ីលើកទី១០
នៅខេត្តព្រះសីហនុ។ យោងតាមរបាយការណ៍របស់គណៈកម្មការប្រកួតកីឡាបាល់ទាត់ក្របខ័ណ្ឌអង្គការកុមារអាស៊ីអោយដឹងថាកម្មវិធីនៃការចាប់ផ្តើមពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែសីហាឆ្នាំ២០១៤មណ្ឌលកុមារដែលបានបញ្ជូនកុមារជាកីឡាករមកចូលរួមការប្រកួតនេះនៅមណ្ឌលកុមារកំព្រាខេត្តព្រះសីហនុចំនួន៩ខេត្តដោយរយៈពេលនេះចំពេលសាលារបស់កុមារកំពង់ស្ថិតក្នុងពេលវិស្សមកាលធំមណ្ឌលកុមារមកចូលរួមការប្រកួតមានមណ្ឌលជ័យជំនះមណ្ឌលភ្នំពេញថ្មី មណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង មណ្ឌលកុមារកំព្រាខេត្តពោធិសាត់ មជ្ឈលកុមារកព្រាខេត្តមណ្ឌលគិរី មណ្ឌលកុមារកំព្រាខេត្តប៉ៃលិនបូរីកុមារកំព្រាខេត្តព្រះសីហនុ
មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ធំ និងមជ្ឈមណ្ឌលកុមារកំព្រាខេត្តព្រៃរែង។ក្រុមទាំងនេះចែកចេញជាពីពូលមាន៤ក្រុមក្រុមនីមួយៗមានកីឡាករចំនួន១០នាក់ដែលមានអាយុពី១៦ឆ្នាំចុះហើយកីឡាករសរុបចំនួន៩០នាក់
ក្របខ័ណ្ឌនៃការប្រកួតក្រុមនីមួយៗត្រូវប្រកួតវិលជុំក្នុងពូលរហូតចប់គ្រប់ក្រុម
ក្នុងការប្រកួតមានរយៈពេល២៥នាទីសរុបការប្រកួតទាំងអស់មានរយៈពេល២០ប្រកួត។លោកសេង សុវណ្ណប្រធានមន្ទីរសង្គមកិច្ចអតីតៈយុទ្ធជននិងយុវនិតិសម្បទាខេត្តព្រះសីហនុលោកស្រី និម គឹមឡាង
អគ្គនាយិកាអង្គការកុមារអាស៊ីអាស្ពេកានិងឯកឧត្តម ហេង សំអាន អភិបាលរងខេត្តព្រះសីហនុដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះមានប្រសាសន៍ផ្តាំផ្ងើរអោយក្មួយៗជាកីឡាករទាំងអស់ធ្វើការប្រកួតក្នុងលក្ខណៈបច្ចេកទេសដោយយោគយល់អនុគ្រោះគ្នាចៀសវាងមានបញ្ហាព្រោះថាក្មួយៗទាំងអស់សុទ្ធតែជាកុមារដែលទទួលបានការ
ឧបត្ថម្ភពីអង្គការកុមារអាស៊ីអាស្ពេកានិងក្រសួងសង្គមកិច្ចដូចគ្នាឯកឧត្តមអភិបាលរងខេត្តព្រះសីហនុហេងសំអាន បានថ្លែងនូវការអប់អសាទចំពោះអង្គការកុមារអាស៊ីអាស្ពេកានិងក្រសួងសង្គមកិច្ចអតីតៈយុទ្ធជននិងយុវនិតិសម្បទាដែលបានរៀបចំការប្រកួតនេះនិងបានជូនពរចំពោះក្មួយជាកីឡាករទាំងអស់អោយទទួលបានជ័យជំនះរៀងៗខ្លួន
។
Thursday, August 14, 2014
អ្នកបើកបររថយន្តកុងទីន័រ របស់ ក្រុមហ៊ុន អ៊ុយនីញ៉ុង សង្ស័យស្រវឹងបើកបុករះបណ្តាលអោយរថយន្តមួយគ្រឿង និងម៉ូតូចំនួន៣គ្រឿងរងការខូចខាត និងក្មេងប្រុស១នាក់ ស្លាប់ ៧នាក់រងរបួសធ្ងន់ស្រាល
Posted by Unknown on 12:29 AM with No comments
ខេត្តព្រះសីហនុៈ
អ្នកបើកបររថយន្តកុងតឺន័រដឹកទំនិញធុនធំ សង្ស័យស្រវឹងស្រាជោកជាំបានបើករថយន្តរបស់ខ្លួន (កុងតឺន័រ)
បើកលឿនបោះពួយដូចគេហោះក្នុងទីប្រជុំជនបណ្តាលអោយទៅ
បុកនិង រថយន្តកាំម៉ារីមួយគ្រឿងចំពីក្រោយយ៉ាងពេញទំហឹងបណ្តាលអោយធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងឡើងលើធ្វើអោយមនុស្សនៅក្នុងរថយន្តចំនួន៣នាក់ រងរបួសធ្ងន់និងបន្តទៅបុក
ម៉ូតូ៣គ្រឿងទៀតដែលបើកបរនៅពីមុខដូចគ្នា រងការខូចខាតស្ទើរទាំងស្រុងបង្កអោយមនុស្ស៣ នាក់រងរបួសធ្ងន់រួមនិងអ្នកដើរហាត់ប្រាណ២នាក់ឪពុកកូន(ឪពុករងរបួសធ្ងន់ កូនប្រុសស្លាប់នៅនិងកន្លែងកើតហេតុតែម្តង)។ រថយន្តបង្កហេតុក្រោយពីបុករះម៉ូតូនិងរថយន្តខាងលើរួចក៏បានទៅបុករះតូបអ្នកលក់គ្រឿងសមុទ្រចំនួនបី បួនតូបទៀត និងបង្កោលភ្លើងបណ្តាលអោយក្រឡាប់ខ្លួនឯងទៅមុខលែងរួចទើបឈប់ ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១៦និង០០នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ នៅត្រង់ចំណុចខាងមុខស្ថានីយ៍រថភ្លើងស្ថិតនៅក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។
ទាក់ទិននិងហេតុការណ៍នេះបើតាមសាក្សីនៅកន្លែងកើតហេតុជាច្រើនអ្នកបានប្រាប់អោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តបង្កហេតុបើកបរយ៉ាងលឿនរេចង្កូតពេញតែផ្លូវបើកចុះពីលើចំណាតលោកយាយម៉ៅលុះបើកមកដល់ចំណុចកើតហេតុក៏ស្រាប់តែបានបើកទៅបុករថយន្តនិងម៉ូតូដែលបើកស្របទិសគ្នានៅពីមុខរួមនិងអ្នកដើរហាត់ប្រាណពីរនាក់ឪពុកនិងកូនបង្កអោយគ្រោះថ្នាក់ដ៏អាក្រក់ដូចនេះទៅ ។ រថយន្តបង្កហេតុបន្ទាប់ពីបុករះម៉ូតូនិងរថយន្តខាងលើរួចក៏បានបន្តទៅបុកតូបអ្នកលក់គ្រឿងសមុទ្រ ចំនួន៤តូបទៀតនិងបង្កោលភ្លើងក្រឡាប់ទៅមុខលែងរួចប៉ុន្តែសំណាងល្អ មនុស្សដែលនៅក្នុងតូបលក់គ្រឿងសមុទ្រទាំងនោះមិនមានអ្នកណារងរបួសអ្វីទេ រីឯអ្នកបើកបររថយន្តបង្កត្រូវគៀបជាប់នៅក្នុងរថយន្តរងរបួសធ្ងន់ ។
សមត្ថកិច្ចបានអោយដឹងថារថយន្តបង្កហេតុពាក់ផ្លាកលេខ3A 6142ភ្នំពេញជាកម្មសិទ្ធរបស់ក្រុមហ៊ុន អ៊ុយ នីញ៉ុងអ្នកបើកបរមិនស្គាល់ឈ្មោះ រថយន្តរងការខូចខាតស្ទើទាំងស្រុង ចំណែករថយន្តរងគ្រោះម៉ាកកាំម៉ារីពាក់ផ្លាកលេខ 2A 4387 ព្រះសីហនុ មនុស្សបីនាក់នៅក្នុងរថយន្តរងរបួសធ្ងន់ រួមនិងម៉ូតូចំនួន៣គ្រឿងទៀត ខូចខាតស្ទើរទាំងស្រុង។ បច្ចុប្បន្នរថយន្តបង្ក រថយន្តរងគ្រោះ និងម៉ូតូត្រូវបានសមត្ថកិច្ចរៀបចំស្ទួចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ហើយជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីធ្វើការសង្គ្រោះផងដែរ។ ចំណែកឯអ្នកបើកបររថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចបំពាក់ខ្នោះដៃនាំយកទៅមន្ទីរពេទ្យដើម្បីព្យាបាលមុននិងយកទៅធ្វើការសាកសួរ ៕
បុកនិង រថយន្តកាំម៉ារីមួយគ្រឿងចំពីក្រោយយ៉ាងពេញទំហឹងបណ្តាលអោយធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងឡើងលើធ្វើអោយមនុស្សនៅក្នុងរថយន្តចំនួន៣នាក់ រងរបួសធ្ងន់និងបន្តទៅបុក
ម៉ូតូ៣គ្រឿងទៀតដែលបើកបរនៅពីមុខដូចគ្នា រងការខូចខាតស្ទើរទាំងស្រុងបង្កអោយមនុស្ស៣ នាក់រងរបួសធ្ងន់រួមនិងអ្នកដើរហាត់ប្រាណ២នាក់ឪពុកកូន(ឪពុករងរបួសធ្ងន់ កូនប្រុសស្លាប់នៅនិងកន្លែងកើតហេតុតែម្តង)។ រថយន្តបង្កហេតុក្រោយពីបុករះម៉ូតូនិងរថយន្តខាងលើរួចក៏បានទៅបុករះតូបអ្នកលក់គ្រឿងសមុទ្រចំនួនបី បួនតូបទៀត និងបង្កោលភ្លើងបណ្តាលអោយក្រឡាប់ខ្លួនឯងទៅមុខលែងរួចទើបឈប់ ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១៦និង០០នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ នៅត្រង់ចំណុចខាងមុខស្ថានីយ៍រថភ្លើងស្ថិតនៅក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។
ទាក់ទិននិងហេតុការណ៍នេះបើតាមសាក្សីនៅកន្លែងកើតហេតុជាច្រើនអ្នកបានប្រាប់អោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តបង្កហេតុបើកបរយ៉ាងលឿនរេចង្កូតពេញតែផ្លូវបើកចុះពីលើចំណាតលោកយាយម៉ៅលុះបើកមកដល់ចំណុចកើតហេតុក៏ស្រាប់តែបានបើកទៅបុករថយន្តនិងម៉ូតូដែលបើកស្របទិសគ្នានៅពីមុខរួមនិងអ្នកដើរហាត់ប្រាណពីរនាក់ឪពុកនិងកូនបង្កអោយគ្រោះថ្នាក់ដ៏អាក្រក់ដូចនេះទៅ ។ រថយន្តបង្កហេតុបន្ទាប់ពីបុករះម៉ូតូនិងរថយន្តខាងលើរួចក៏បានបន្តទៅបុកតូបអ្នកលក់គ្រឿងសមុទ្រ ចំនួន៤តូបទៀតនិងបង្កោលភ្លើងក្រឡាប់ទៅមុខលែងរួចប៉ុន្តែសំណាងល្អ មនុស្សដែលនៅក្នុងតូបលក់គ្រឿងសមុទ្រទាំងនោះមិនមានអ្នកណារងរបួសអ្វីទេ រីឯអ្នកបើកបររថយន្តបង្កត្រូវគៀបជាប់នៅក្នុងរថយន្តរងរបួសធ្ងន់ ។
សមត្ថកិច្ចបានអោយដឹងថារថយន្តបង្កហេតុពាក់ផ្លាកលេខ3A 6142ភ្នំពេញជាកម្មសិទ្ធរបស់ក្រុមហ៊ុន អ៊ុយ នីញ៉ុងអ្នកបើកបរមិនស្គាល់ឈ្មោះ រថយន្តរងការខូចខាតស្ទើទាំងស្រុង ចំណែករថយន្តរងគ្រោះម៉ាកកាំម៉ារីពាក់ផ្លាកលេខ 2A 4387 ព្រះសីហនុ មនុស្សបីនាក់នៅក្នុងរថយន្តរងរបួសធ្ងន់ រួមនិងម៉ូតូចំនួន៣គ្រឿងទៀត ខូចខាតស្ទើរទាំងស្រុង។ បច្ចុប្បន្នរថយន្តបង្ក រថយន្តរងគ្រោះ និងម៉ូតូត្រូវបានសមត្ថកិច្ចរៀបចំស្ទួចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ហើយជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីធ្វើការសង្គ្រោះផងដែរ។ ចំណែកឯអ្នកបើកបររថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចបំពាក់ខ្នោះដៃនាំយកទៅមន្ទីរពេទ្យដើម្បីព្យាបាលមុននិងយកទៅធ្វើការសាកសួរ ៕
Wednesday, August 13, 2014
ព្រះសង្ឃនៅខេត្តព្រះសីហនុ ចំនួន ១៤អង្គ ធ្វើការប្រលងសូត្រ បាតិមោក្ខកោវិទ លើកទី១ នៅវត្តជោតញ្ញាណ ខេត្តព្រះសីហនុ
Posted by Unknown on 2:27 AM with No comments
ព្រះភិក្ខុសង្ឃនៅខេត្តព្រះសីហនុ ចំនួន ១៤អង្គ និមន្តមកពីបណ្តាវត្តនានានិមន្តចូលរួមក្នុងការប្រឡងសូត្របាតិមោក្ខកោវិទជាលើកទី១នៅវត្តជោតញ្ញាណក្រុងព្រះសីហនុ កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៤។ជាការពិតណាស់យោងតាមព្រះរាជសង្ឃប្រកាសលេខ ០៩/១១ ស.ន.ក.ជ ចុះថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១១ ស្តីពីការបែងចែកតួនាទី និង ភារកិច្ចមន្ត្រីសង្ឃរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាដើម្បីធានាការគ្រប់គ្រងដឹកនាំវិស័យព្រះពុទ្ឋសាសនាអោយបានគង់វង្សដើម្បីអោយព្រះសង្ឃក្នុងការអនុវត្តនិងការគោរពព្រះធម៌វិន័យ របស់អ្នកបួសអោយមានភាពត្រឹមត្រូវតាមត្រៃសិក្ខា។ចំពោះខេត្តព្រះសីហនុ ការប្រលងសូត្របាតិមោក្ខកោវិទនេះជា លើកទី១ ហើយដែលមិនធ្លាប់មានពីមុនមកយើងជាពុទ្ឋបរិស័ទនៅខេត្តព្រះសីហនុ ពិតជាមានមោទនភាពណាស់ ចំពោះមន្ត្រីសង្ឃ ក្នុងសាលាគុណខេត្ត មានព្រះតេជគុណ គៀត ច័ន្ទធុច ដ៏ឈ្លៀសវ័យបាននិមន្តព្រះសង្ឃ បើកការប្រឡងសូត្របាតិមោក្ខកោវិទជាលើកទី១សំរាប់ខេត្តព្រះសីហនុមិនដែលធ្លាប់មានពីមុន។ព្រះតេជគុណ គៀត ច័ន្ទធុច ព្រះរាជាគណៈថ្នាក់កិត្តិយសទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្សនិងជាព្រះមេគុណខេត្តព្រះសីហនុមានសង្ឃដីកាអោយដឹងថាដោយមានការប្រឹងប្រែងពីមន្ត្រីសង្ឃដើម្បីការស្ថិតស្ថេរចិរកាសនៃពុទ្ឋវិន័យក្នុងវិស័យសាសនានេះក្នុងនោះក៏មានការចូលរួមពីពុទ្ឋបរិស័ទចូលរួមគោរពប្រតិបត្តិរបស់ព្រះសង្ឃ។ការប្រឡងសូត្របាតិមោក្ខកោវិទនេះជាកិច្ចមួយសំខាន់សំរាប់ព្រះសង្ឃជាសូត្រនូវព្រះវិន័យឬផ្ទៀងផ្ទាត់ព្រះវិន័យរបស់ព្រះភិក្ខុសង្ឃមានចំនួន ២២៧សិក្ខាបទបាតិមោក្ខកោវិទនៃព្រះពុទ្ឋសាសនា និង ជាភារកិច្ចរបស់អ្នកបួសហើយការបួសជាព្រះសង្ឃត្រូវតែបាតិមោក្ខវិទហើយម៉្យាងវិញទៀតការរក្សាគឺជាការពង្រឹងនូវភិក្ខបាតិមោក្ខនេះដើម្បីជំរះបញ្ញាការចំរើនបញ្ញាជាការជំរះសិលដែលសម្បយុត្តិធម៌ជាមគ្គផលសម្រាប់អ្វីដែលជាកំពូលឬគោលដៅគឺអមតៈមហានិព្វារបស់មនីទាំងឡាយក្នុងលោកទាំងបី។នៅក្នុងរយៈពេលនៃការប្រឡងនេះព្រះសង្ឃទទួលបានការឧបត្ថម្ភពីសំណាក់ព្រះតេជគុណ គៀត ច័ន្ទធុច រួមមានបច្ច័យ និង ចង្ហាន់ជាប្រចាំផងដែរ ៕
ក្រុមអ្នកស្ម័គ្រចិត្តរ៉េដ ចូលរួមការយុទ្ធនាការអប់រំចល័ត ដើម្បីជួយដល់គ្រួសារកម្ពុជាប្រយុទ្ធ ប្រឆាំងនិងជំងឺគ្រុនឈាម
Posted by Unknown on 2:14 AM with No comments
សកម្មភាពនេះ ធ្វើឡើងកាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១៤ រៀបចំឡើងដោយសមាគមរ៉េដនៅខេត្តព្រះសីហនុដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺគ្រុនឈាមដើម្បីគ្រួសារ។បើយោងតាមប្រសាសន៍របស់លោកស្រី សាន ចាផន ឡារ៉ាស៊ូតាណាន់ប្រធានគ្រប់គ្រងក្រុមហ៊ុនSC Johnsonបានអោយដឹងថារ៉េតបង្កើតកម្មវិធិនេះគឺជាដំណោះស្រាយកម្ចាត់មូសប្រចាំគ្រួសារដែលឈានមុខគេនៅលើពិភពលោកបានលើកកំពស់ដំណើរការអប់រំចល័តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមជួយដល់គ្រួសារកម្ពុជាហើយយុទ្ធានាការអប់រំចល័តរបស់រ៉តពេលនេះកំពុងធ្វើសកម្មភាពនៅខេត្តព្រះសីហនុបង្ហាញពីការរារាំងប្រយុទ្ធប្រឆាំងនឹងមួសក្នុងនោះការអប់រំរឿងកំប្លែងស្តីពីជំងឺគ្រុនឈាមមានកម្មវិធីសំណួរចំលើយមានការចែកជូនធូបមូសនឹងរបៀបប្រឆាំងនឹងជំងឺគ្រុនឈាមព្រមទាំងបានជិះកង់ទៅអប់រំដល់ផ្ទះប្រជាពលរដ្ឋនិងសហគមន៍ដើម្បីផ្សព្វផ្សាយអោយកាន់តែទូលំទូលាយជាមួយប្រជាពលរដ្ឋលោកស្រីសាន ចាផនឡារ៉ាស៊ូតាណាន់ថាសកម្មភាពអប់រំនេះជាផ្នែកមួយរបស់រ៉េដដើម្បីប្រឆាំងនិងជំងឺគ្រុនឈាមក្នុងការលើកកំពស់សុខភាពរបស់គ្រួសារកម្ពុជាអោយប្រជាពលរដ្ឋយល់ដឹងអំពីគ្រោះថ្នាក់នៃជំងឺគ្រុនឈាមកម្មវិធីរ៉េដ និងធ្វើសកម្មភាពអប់រំចល័តចាប់ពីថ្ងៃទី០៩ ខែកក្កដារហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤ដោយសកម្មភាព ក្នុងរាជធានីខេត្តរួមមានខេត្តកណ្តាល ភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ និងខេត្តព្រះសីហនុ។ហើយនឹងត្រូវបញ្ចប់យុទ្ធនាការអប់រំចល័តនេះនៅថ្ងៃទី១៤ ខែសីហា នៅផ្សារអូឡាំពិកដោយមានការចែកចាយកញ្ចប់រ៉េតប្រឆាំងជំងឺគ្រុនឈាមនិងសៀវភៅអប់រំស្តីពីការប្រយុទ្ឋប្រឆាំងនឹងជំងឺគ្រុនឈាម។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០១៣ បើតាមរបាយការណ៏ បង្ហាញថា ជំងឺគ្រុនឈាមមានចំនួន ១៧៥៣៣ករណី ក្នុងនោះ ៥៩ករណី បានបាត់បង់ជីវិត ។ ហើយនៅពាក់កណ្តាលដើមឆ្នាំ២០១៤ នេះមានករណីជំងឺគ្រុនឈាមចំនួន ៦១៦ករណី និង ៣ករណី គ្រោះថ្នាក់ដល់ជីវិត ៕
ជនជាតិអូស្ត្រាលីម្នាក់់ដេកស្លាប់នៅមុខផ្ទះសង្ស័យ ផឹកស្រាច្រើនពេក
Posted by Unknown on 1:51 AM with No comments
ខេត្តព្រះសីហនុៈបុរសជនបរទេសវ័យចំណាស់ម្នាក់បានដេកស្លាប់ម្នាក់ឯងនៅក្បែររថយន្តក្នុងរបងផ្ទះដោយសង្ស័យថាខ្សល់គរហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៦និង០០ព្រឹកថ្ងៃទី១៣សីហារឆ្នាំ២០១៤ខណះពេកប្រពន្ឋសាកសពចុះពីលើផ្ទះតាមប្រភពសមត្ថកិច្ចបានអោយដឹងថាជនបរទេសដែលបានដេកស្លាប់នេះមានឈ្មោះHEDERSONIANPAULជនជាតិអូស្ត្រាលីអាយុ៦៦ឆ្នាំកាន់លិខិតឆ្លងដែនលេខN3782523មានមុខរបរទេសចរណ៏រយះពេលវែង ចូលកម្ពុជាតាមច្រកភ្នំពេញ មានប្រពន្ឋឈ្មោះ វ៉ាន់ ស្រី ពេជ្រ អាយុ២៤ ឆ្នាំមុខរបរនៅផ្ទះបច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុយោងតាម ការអះអាង បី ប្រន្ឋ សាក សពបានបញ្ជាក់ថានៅមុនពេលកើតហេតុប្រមាន៥ថ្ងៃនេះប្តីរបស់គាត់មានអាការៈរករឿងរូបគាត់ហើយបានស្រែកឡូឡាផ្អើលគេផ្អើលឯងរំខាន់ដល់ជិតខាងស្ទើរាល់យប់ហើយនៅយប់កើតហេតុនៅវេលាម៉ោងជាងរំលងអាធ្រាតប្តីរបស់(សាកសព)បានដាសើរូបគាត់និយាយពីនេះពីនោះប៉ុន្តែត្រូវគាត់ប្រាប់អោយចុះមកក្រោមផ្ទះព្រោះគាត់ត្រូវការសំរាកហើយម៉្យាងទៀតខ្លាចភ្ញាក់កូនតូចបន្ទាប់មកប្តីគាត់ចុះមកក្រោមរហូតព្រឹកឡើងទើបដឹងថាប្តីគាត់ដេកស្លាប់នៅក្បែររថយន្តទៅហើយដោយឡែកបើតាមការអះអាងពីប្រជាពលរដ្ឋដែលរស់នៅជាប់ផ្ទះសាកសពបាននិយាយថានៅយប់កើតហេតុវេលាទៀបភ្លឺជនបរទេសនោះបានចាក់សម្រៀងលាន់ឬខ្លាំងៗរហូតដល់ម៉ោងប្រមាណ៥ទៀបភ្លឺក៏បានស្ងាត់ទៅវិញរហូតព្រឹកឡើងទើបមានការភ្ញាក់ថាជនបរទេសរូបនោះបានដេកស្លាប់បាត់ទៅហើយចំពោះការស្លាប់នេះបើយោងតាមប្រភពប៉ូលីសមូលដ្ឋានដែលបានធ្វើការសន្និដ្ឋានជំហានតំបូងសង្ស័យថាស្លាប់មកពីគាំងបេះដូងព្រោះនៅប៉ុន្មានថ្ងៃមុនស្លាប់សាកសពពុំបានហូបអ្វីក្រៅពីស្រានិងបារីនោះទេហើយនៅយប់កើតហេតុជនបរទេសរូបនោះបានចុះមកក្រោមផ្ទះហូបបៀយ៉ាចាកភ្លេងទល់ភ្លឺទើបធ្វើសាកសពអស់កម្លាំងដួលស្លាប់តែម្តង៕
ក្រុមចោរលួចកាច់កម៉ូតូ៣នាក់ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់៤និងកម្លាំងអធិការក្រុង ព្រះសីហនុចាប់ក្របួចជាប់
Posted by Unknown on 1:24 AM with No comments
ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់៤សហការជាមួយនឹងកម្លាំងនៃអធិការដ្ឋានក្រុងព្រះសីហនុធ្វើការបង្ក្រាបនឹងឃាត់ខ្លួនបានភ្លាមៗក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាក្រុមចោរមួយកំពុងអង្គុយផឹកស៊ីនៅក្នុងហាងខារ៉ាអូខេមួយកន្លែងនៅតាមបណ្តោយដងវិថីឯករាជស្ថិតក្នុងក្រុមទី១៤ភូមិ៣សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ។កាលពីវេលាម៉ោង២១យប់ថ្ងៃទី១១ខែសីហាឆ្នាំ២០១៤លោកវរសេនីយ៍ត្រីផុល ភស្តាអធិការក្រុងព្រះសីហនុបានឲ្យដឹងថាក្រុមចោរមួយក្រុមនេះកម្លាំងរបស់លោកកំពុងតាមដានស្រាវជ្រាវរកមុខសញ្ញារហូតមកដល់ពេលនេះទើបចាប់ខ្លួនបានលោកវរសេនីយ៍ត្រីបានបន្តទៀតថាជនសង្ស័យទាំង៣នេះទី១មានឈ្មោះសោម ដារា ហៅ ធី ប្រុស អាយុ ២២ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ក្រុមទី១ ភូមិ១ សង្កាត់១ក្រុងព្រះសីហនុទី២មានឈ្មោះ សេង ភិរម្យ ហៅ ពុង ប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិត ប្រាកដស្នាក់នៅក្រុម ទី១៣ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ និង ជនសង្ស័យ ទី៣មានឈ្មោះ ម៉េង សុខហេង ប្រុស អាយុ ១៧ មុខរបរ ជាងសំណង់ ស្នាក់នៅក្រុមទី១៦ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
និងដកហូតវត្ថុតាងបានមួយចំនួនរួមមាន៖១-កាំភ្លើងខ្លី១ដើមម៉ាកប៉េអាកុលពណ៌សផលិតនៅសហរដ្ឋអាមេរិចមានបង់១និងមានគ្រាប់ ចំនួន៦គ្រាប់។
២-ឧបករណ៍និងសម្ភារៈសំរាប់ដោះនិងកាច់កម៉ូតូមួយចំនួន។
៣-ម៉ូតូ១គ្រឿងម៉ាក ឃ្លីក ពណ៌ក្រហមលាយ ខ្មៅ គ្មានស្លាកលេខ សារីឆ្នាំ២០១៤ ។
បច្ចុប្បន្នក្រុមជនសង្ស័យទាំង៣នាក់នេះសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានក្រុងព្រះសីហនុ កំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្តព្រះសីហនុដើម្បីចាត់ការបន្ត៕
Subscribe to:
Posts (Atom)