Wednesday, September 17, 2014

ការអញ្ជើញ​ប្រារព្ឋពិ​ធីបុណ្យកាន់បិណ្ឌវេនទី ៩នេះ របស់ក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត មន្ត្រីរាជការ​សាលា​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ហេង សំអាន អភិបាលរង ខេត្តព្រះសីហនុ អម​ដំណើរ​ដោយ​ម​ន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្រព្រឹត្តិទៅកាលពីព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៤ ស្រប​ពេល​ដែល​បណ្តា​វត្ត​នានា គឺមានពុទ្ឋបរិស័ទ ចូលទៅធ្វើបុណ្យកាន់បិណ្ឌយ៉ាងច្រើនកុះករ តាមទំនៀបទំលាប់ព្រះពុទ្ឋសាសនា ដែល​តែងតែប្រារព្ឋធ្វើជារៀងរាល់ឆ្នាំ ។ ឯកឧត្តម អភិបាលរងខេត្តព្រះសីហនុ រួមនិង ប្រធាន អនុ​ប្រធាន​មន្ទីរ​អង្គភាព ស្ថាប័នរដ្ឋ ក្នុងខេត្ត គណៈអភិបាល ស្រុក ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ ស្រុកព្រៃនប់ និង ពុទ្ឋបរិស័ទ បាន​អញ្ជើញនាំយកនូវទយ្យវត្ថុ បច្ច័យ និង ចង្ហាន់បិណ្ឌបាត្រ ទៅប្រគេណព្រះសង្ឃវត្តវាលមាស ឃុំវាលរេញ ស្រុក​ព្រៃនប់ ដើម្បីបំពេញកិច្ចកុសលឧទ្ទិសជូនចំពោះវិញ្ញាណក្ខន័្ឋ បុព្វការីជន មាតាបិតា ញាតិតិការ ៩សន្តាន ដែលបា​នចែកឋានទៅកាន់លោកខាងមុខ និង សុំសេចក្តីសុខចំរុងចំរើន សំរាប់ក្រុមគ្រួសារ នាពេលបច្ចុប្បន្ន តាម​ជំ​នឿតាំងពីបុរាណកាលមក ។ ឯកឧត្តម ហេង សំអាន អភិបាលរងខេត្តព្រះសិហនុ មានប្រសាសន៏ ក្នុង​ពិធី​បុណ្យ​ដាក់បិណ្ឌនេះ ដោយលើកឡើងពីស្ថានភាពទូទៅ នៃការប្រារព្ឋបុណ្យកាន់បិណ្ឌរបស់ប្រជាពលរដ្ឋ ជា​ពុទ្ឋ​សាសនិកជន​ នៅខេត្តព្រះសីហនុ ថា ប្រព្រឹត្តទៅបានល្អក្នុងនោះគ្រប់វត្ត មានការចូលរួមធ្វើបុណ្យតាមធម្មតា ពុំ​មាន​វ​ត្ត​អារាមណាមួយខ្វះខាត ចង្ហាន់បិណ្ឌបាត្រឡើយជាមួយនឹងការនាំយកនូវបច្ច័យ មួយ​ចំនួន​ប្រគេន​ព្រះសង្ឃ ក្នុងវត្តវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ដើម្បីជួយកសាងសមិទ្ឋិផល ក្នុងវត្តនេះឯកឧត្តម អភិបាល​រង​ខេត្ត អោយដឹងថា ឆ្នាំនេះគ្រប់វត្តអារាមទាំងអស់ ក្នុងខេត្តព្រះសីហនុ អាជ្ញាធរ​ខេត្ត​បាន​ណែនាំ​អោយ​ចៅ​អធិការ​វត្ត នឹង គណៈកម្មការអាចារ្យវត្តខិតខំដឹកនាំពុទ្ឋបរិស័ទ គោរពបូជាព្រះពុទ្ឋសាសនា អោយ​បាន​ល្អ​ដែល​ប្រព្រឹត្ត​ស្របតាមនឹងសទ្ឋាជ្រះថ្លារបស់ពុទ្ឋបរិស័ទ នៃពិធីបុណ្យកាន់បិណ្ឌនេះ ៕




ឯកឧត្តម ឈិត សុខុន អភិបាល​ខេត្តព្រះសីហនុ​ អញ្ជើញចូលរួមជាអធិបតីចូលរួមក្នុងពិធីនេះ បានថ្លែងសុន្ទរកថា ដោយសង្កត់ធ្ងន់ថា ការ​ប្រារព្ឋទិ​​វាសន្តិភាពអន្តរជាតិ លើកទី ១២ ថ្ងៃ ២១ កញ្ញា គឺជាទិវាមានអត្ថន័យជាទីបំផុត ក្នុង​គោលបំ​ណង​ពង្រឹង​ឧត្តម​គតិ​សន្តិភាព របស់ប្រជាជាតិ និង ប្រជាជនទាំងអស់ទូទាំងពិភពលោក ពង្រឹងសាមគ្គីភាព និង កិច្ច​សហ​ប្រតិបត្តិការ​ទំនាក់ទំនងល្អពីជាតិមួយទៅជាតិមួយ ទាំងក្នុងតំបន់ក៏ដូចជានៅទូទាំងសកលលោក ដើម្បី​បន្ថយ​ភាព​តា​នតឹងអោយមានភាពសាមគ្គីយោគយល់ អធ្យាស្រ័យគ្នា គោរពគ្នា និង ជួយគ្នាលុបបំបាត់អំពើហិង្សា ការ​ប្រុស្គ​រាយ ដែលនាំដល់មានវិវាទឈានទៅបង្ហូរឈាមគ្នា និង ហានិភ័យដល់ប្រជាជាតិ និង មនុស្សជាតិ ។ ការ​ប្រារព្ឋ​ឡើងនូ​វទិវាសន្តិភាព អន្តរជាតិ ២១កញ្ញា ស្របតាមសេចក្តីសំរេចឆ្នាំ ២០០១ របស់អង្គការសហប្រជាជាតិ ដែល​មាន​អំពាវនាវដល់គ្រប់ប្រទេស ជាសមាជិកអង្គការសហប្រជាជាតិ រួមទាំងអង្គការជាតិ អន្តរជាតិ សង្គម​ស៊ីវិល​អោយ​ប្រារព្ឋឡើងទិវាសន្តិភាពអន្តរជាតិ ដើម្បីជំរុញ និងបំផុសអោយយល់ដឹងជាសកល អំពី​សន្តិភាព​ពិភព​លោក ក្នុងតំបន់និមួយៗ ហើយផ្តើមចេញពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ៣១អនក្រ បក​ ចុះថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០០៣ បានកំណត់យកថ្ងៃទី ២១ខែកញ្ញា ជាថ្ងៃ​ប្រារព្ឋ​ទិវា​សន្តិភាព​ទូទាំង​ប្រទេស​ជា​រៀងរាល់ឆ្នាំ ។ ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា សន្តិភាពគឺជាមាតានៃនៃភាពសុខសាន្ត មាតា​នៃ​សុភមង្គល​ គ្រប់កាលៈទេសៈ ដើម្បីសម្រេចបានគោលដៅនេះ យើងទាំងអស់គ្នាត្រូវរួមសាមគ្គី យោគយ​ល់​គ្នា​ទៅ​វិញ​ទៅមក និង បញ្ឈប់រាល់អំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង គ្រឿង​ស្រវឹង​ដែល​បំផ្លាញ​ដល់​ខ្លួនឯង និងលះបង់នូវ លោភៈ ទោសៈ មោហៈ ប្រកាន់យកនូវសច្ចះធម៌ និង យុត្តិធម៌ ។ ដោយ​ឡែក​នៅ​ខេត្ត​ព្រះសីហនុ បានអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដោយបានខិតខំគ្រប់គ្រងចាត់ចែងកម្លាំង ដើម្បី​បង្ការ​ទប់ស្កាត់ និង បន្ថយបទល្មើសគ្រប់ប្រភេទនៅទូទាំងខេត្ត ។ ដើម្បីស្វែងរកសន្តិភាព ការថែរក្សា សន្តិភាព ជូន​ប្រជាពលរដ្ឋ​ស្ថិតនៅភាពសុខស្ងប់ ៕










Monday, September 15, 2014

បាន​មកធ្វើការប្រឡងប្រជែងផ្ទៃក្នុង ដើម្បីផ្លាស់ប្តូរក្របខ័ណ្ឌ នៅមណ្ឌលប្រឡងខេត្តព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៤ ។ ហើយកម្មវិធីប្រឡងនេះ បានប្រព្រឹត្តិទៅរយៈពេលមួយព្រឹក ក្រោម​​​​​ការអង្កេតត្រួតពិនិត្យដោយផ្ទាល់ ពីសំណាក់ឯកឧត្តម ហេង សំអាន អភិបាល​រង​នៃ​គណៈ​អភិ​បាល​ ខេត្តព្រះសីហនុ មន្ត្រីក្នុងសាលាខេត្ត ព្រមទាំងមន្ត្រី មកពីក្រសួងមហាផ្ទៃ ។ ដើម្បី​អោយ​ការ​ប្រឡង​នេះ មានតម្លាភាព តាមមន្ត្រី ក្នុងសាលាខេត្តព្រះសីហនុ បានអោយដឹងថា នេះ​ជា​ការ​ប្រឡង​ដ៏​សំខាន់​មួយរបស់មន្ត្រីរាជការស៊ីវិល ដែលបានខិតខំបំរើការងារនៅតាមបណ្តាក្រុង ស្រុក និង សា​លា​ខេត្ត ក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋជាន់ខ្ពស់ និង មធ្យម ។ ឯកឧត្តម ហេង សំអាន អភិបាលរងខេត្តព្រះសីហនុ បាន​អញ្ជើញជាអធិបតីក្នុងពិធីកាត់បើកកញ្ចប់ វិញ្ញាសារ មុននឹងដាក់អោយបេក្ខជនធ្វើការប្រឡងដើម្បី បង្ហាញពីសក្ខីភាព នៃការផ្តល់យុត្តិធម៌ សំរាប់កម្មវិធីប្រឡងទាំងមូល ឯកឧត្តម អភិបាលខេត្ត ក៏​បា​ន​ជំរុញ​អោយគណៈគ្រប់គ្រងមណ្ឌលប្រឡង ក៏ដូចជាមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ឋ មាន​ភារកិច្ច​នៅ​ក្នុង​មណ្ឌល​ប្រឡងទាំងអស់ យកចិត្តទុកដាក់ត្រួតពិនិត្យ អោយបានល្អ លុបបំបាត់ភាពអនាធិបតេយ្យ ផ្សេងៗ​សំរាប់ដំណើរការប្រឡងរហូតដល់ពេលបញ្ចប់ ។ ឯកឧត្តម អភិបាលរងខេត្តមានប្រសាសន៏ បញ្ជាក់​អោយដឹងថា បេក្ខជនចំនួន ១៨៤នាក់ នេះមកពីខេត្តព្រះសីហនុ កំពត កែប និង កោះកុង កំរិត​នៃ​ការ​ប្រឡងមានពីរកំរឹត គឺក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និង ក្របខ័ណ្ឌមន្ត្រីក្របការ ហើយ​វិញ្ញាសារ​​ដែលដាក់អោយបេក្ខជនប្រឡងនៅពេលនេះ លើវិញ្ញាសារសរសេរ និតិមុខងារសាធារណៈ និង​ និតិរដ្ឋបាល ក្រោយពីការប្រឡងនេះរួច បេក្ខជននិងផ្លាស់ប្តូរក្របខ័ណ្ឌពី ខ ទៅ ក និង​ពី​ក្រប​ខ័ណ្ឌ​គ ទៅ ខ តាមកំរិតក្របខ័ណ្ឌជាបន្តបន្ទាប់ ៕​





Sunday, September 14, 2014