កំពង់ឆ្នាំង៖អាវុធកែឆ្នៃចំនួន៣៥ដើមបាញ់គ្រាប់កង់និងគ្រាប់ដែក
ដែលអាចបាញ់សត្វ និងសម្លាប់មនុស្សបានដែរនោះត្រូវបានប្រជាពលរដ្ឋនៅឃុំពាម
ស្រុកសាមគ្គឺមានជ័យ ស្ម័គ្រនាំគ្នាយកមកប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានខណៈដែលមានការផ្សព្វផ្សាយនិងបំផុសនៅតាមវេទិកាសាធារណៈក្នុងការពង្រឹងភូមិឃុំមានសុវត្ថិភាពកន្លងមក។ ពីធីប្រ គល់នៅអាវុធកែឆ្នៃខាងលើបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤
ខែតុលា ឆ្នាំ២០១៤ នៅប៉ុស្តិនគរបាលរដ្ឋបាល ឃុំពាម ស្រុ កសាមគ្គឺមានជយ័ ដោយមានការចូលរួមពីលោក
កែវ ឈុន នាយការរិយាលយ័គ្រប់គ្រងអាវុធជាតិផ្ទុះនៃស្នងការនគបាលខេត្តកំពង់ឆ្នាំង
សមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរឃុំ ស្រុកសាមគ្គីមានជ័យ។ លោក ដួង
ហុង អធិការនគរបាលស្រុកសាមគ្គឺមានជយ័បានអោយដឹងថា៖ការប្រគល់អាវុធកែឆ្នៃទាំង៣៥ដើមខាងលើនេះ
ដោយសារប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការភ្ញាក់រលឹក
ក្រោយពីការបំផុសចលនាបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកជាច្រើនកន្លែងនក្លងមក តាមរយះការចុះធ្វើវេទិការសាធារណះស្តីពីលក្ខណះ៩យ៉ាងរបស់ភូមិឃុំមានសុវត្ថិភាព។ ម៉្យាងទៀតសមត្ថកិច្ចយើងបានផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ដឹងថា៖ការរក្សាទុកអាវុធកែច្នៃដែលអាចសម្លាប់មនុស្សបានគឺត្រូវប្រឈមផ្លូវច្បាប់និងមានទោសទណ្ឌ័ទៀតផង
ហេតុនេះហើយទើបប្រជាពលរដ្ឋភ្ញាក់រលឹកនាំគ្នាយកមកប្រគល់អោយសមត្ថកិច្ចនៅព្រឹកនេះតែម្តង
និងបានសន្យាថានិងបញ្ឈប់កាប្រើប្រាស់អាវុធកែឆ្នៃនេះទៀតហើយ និងបានបន្តធ្វើការអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋដែលមានរក្សារទុកនៅអាវុធកែផ្សេងទៀតសូមយកភ្ញាក់រលឹកមកប្រគល់ជូនសមត្ថកិច្ចអោយបានទាន់ពេលវាលាជៀសវៀងការប្រឈមនិងផ្លូវច្បាប់។ នៅក្នុងពិធីប្រគល់អាវុធនេះផងដែរប្រជាពលរដ្ឋម្នាក់ឈ្នោះ ខាត់
សុភ័ក្រ អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិក្រាំងដូង ឃុំពាម ស្រុកសាមគ្គឺមានជយ័ ដែលបានយកអាវុធ១ដើមមកប្រគល់ជូនសមត្ថកិច្ចបាននិយាយអោយដឹងថា៖ អាវុធនេះគាត់បានទិញពីគេនិងបានរក្សារទុកបាញ់សត្វនិងការពារផ្ទះរបស់គាត់។ប៉ុន្តែក្រោយពីបានចូលរួមប្រជុំក្នុងវេទិការសារធារណះបានដឹងថាការរក្សាអាវុធកែឆ្នៃបែបនេះខុសនិងច្បាប់ខណះដែលសមត្ថកិច្ចរកឃើញនោះ ទើបគាត់និងអ្នកស្រុកក្នុងភូមិស្ម័គ្រចិត្តយកមកប្រគល់អោយសមត្ថកិច្ច។ លោក កែវ
ឈុន នាយកការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះនៃស្នងការនគបាលខេត្តកំពង់ឆ្នាំងដែលបានចូលរួមក្នុងពិធីទទួលអាវុធកែឆ្នៃនេះបានធ្វើការបញ្ជាក់អោយប្រជាពលរដ្ឋជាម្ចាស់អាវុធទាំងអស់នោះដឹងថា៖ការរក្សាទុកនិងប្រើប្រាស់អាវុធកែឆ្នៃខុសច្បាប់ នៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវនៅត្រង់ជំពូក៤មា
ត្រា២០បានចែងច្បាស់ថា៖ ជនណាដែលបំពាក់នៅតាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញ អោយខ្ចី ផ្ទេរ ចែកចាយ ជួល កែឆ្នៃតម្លើង ជួសជុលនូវគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតិ
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែដល់២ឆ្នាំ
និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០០.០០០រៀល ដល់ ២.០០០.០០០រៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀតឡើយ៕
Thursday, October 16, 2014
ប្រជាពលរដ្ឋឃុំពាមស្ម័គ្រចិត្តប្រគល់អាវុធកែឆ្នៃ៣៥ដើមជូនសមត្ថកិច្ច
Posted by Unknown on 2:28 AM with No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment