បានមកធ្វើការប្រឡងប្រជែងផ្ទៃក្នុង
ដើម្បីផ្លាស់ប្តូរក្របខ័ណ្ឌ នៅមណ្ឌលប្រឡងខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី
១៤ ខែ កញ្ញា ឆ្នាំ ២០១៤ ។ ហើយកម្មវិធីប្រឡងនេះ
បានប្រព្រឹត្តិទៅរយៈពេលមួយព្រឹក ក្រោមការអង្កេតត្រួតពិនិត្យដោយផ្ទាល់
ពីសំណាក់ឯកឧត្តម ហេង សំអាន អភិបាលរងនៃគណៈអភិបាល ខេត្តព្រះសីហនុ
មន្ត្រីក្នុងសាលាខេត្ត ព្រមទាំងមន្ត្រី មកពីក្រសួងមហាផ្ទៃ ។
ដើម្បីអោយការប្រឡងនេះ មានតម្លាភាព តាមមន្ត្រី ក្នុងសាលាខេត្តព្រះសីហនុ
បានអោយដឹងថា នេះជាការប្រឡងដ៏សំខាន់មួយរបស់មន្ត្រីរាជការស៊ីវិល
ដែលបានខិតខំបំរើការងារនៅតាមបណ្តាក្រុង ស្រុក និង សាលាខេត្ត
ក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋជាន់ខ្ពស់ និង មធ្យម ។ ឯកឧត្តម ហេង សំអាន
អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់បើកកញ្ចប់ វិញ្ញាសារ
មុននឹងដាក់អោយបេក្ខជនធ្វើការប្រឡងដើម្បី បង្ហាញពីសក្ខីភាព
នៃការផ្តល់យុត្តិធម៌ សំរាប់កម្មវិធីប្រឡងទាំងមូល ឯកឧត្តម អភិបាលខេត្ត
ក៏បានជំរុញអោយគណៈគ្រប់គ្រងមណ្ឌលប្រឡង ក៏ដូចជាមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ឋ
មានភារកិច្ចនៅក្នុងមណ្ឌលប្រឡងទាំងអស់ យកចិត្តទុកដាក់ត្រួតពិនិត្យ
អោយបានល្អ លុបបំបាត់ភាពអនាធិបតេយ្យ
ផ្សេងៗសំរាប់ដំណើរការប្រឡងរហូតដល់ពេលបញ្ចប់ ។ ឯកឧត្តម
អភិបាលរងខេត្តមានប្រសាសន៏ បញ្ជាក់អោយដឹងថា បេក្ខជនចំនួន ១៨៤នាក់
នេះមកពីខេត្តព្រះសីហនុ កំពត កែប និង កោះកុង កំរិតនៃការប្រឡងមានពីរកំរឹត
គឺក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និង ក្របខ័ណ្ឌមន្ត្រីក្របការ
ហើយវិញ្ញាសារដែលដាក់អោយបេក្ខជនប្រឡងនៅពេលនេះ លើវិញ្ញាសារសរសេរ
និតិមុខងារសាធារណៈ និង និតិរដ្ឋបាល ក្រោយពីការប្រឡងនេះរួច
បេក្ខជននិងផ្លាស់ប្តូរក្របខ័ណ្ឌពី ខ ទៅ ក និងពីក្របខ័ណ្ឌគ ទៅ ខ
តាមកំរិតក្របខ័ណ្ឌជាបន្តបន្ទាប់ ៕
Monday, September 15, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment