Saturday, August 30, 2014


មានគ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​និង​រថយន្ត​តែ​មិន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ​ ហេតុ​ការណ៍​​នេះ ​បាន​កើត​កាល​ពី​វេលា ម៉ោង​២០​និង​១០​នាទី​ យប់​ ថ្ងៃ​ទី២៩ ខែ​សីហា​ ឆ្នាំ​២០១៤​ នៅ​​ចំណុច​ ស្ពាន​ឆេះ​អូរ​ត្រេះ​ ស្ថិតក្នងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ ប្រភព​​ពី​អ្នក​ធ្វើ​ដំណើរ​បានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តលុចស៊ីស មួយ​គ្រឿង​បើក​យ៉ាង​លឿន​រេ​ចង្កូត​ពេញផ្លូវចេញពីតំបន់អូរត្រេះចូលក្នុងក្រុងហើយរថយន្តលុចស៊ីមួយគ្រឿងទៀតបើកពី ក្រុង​ចេញ​ទៅ​កាន់តំបន់អូរត្រេះវិញទិសដៅផ្ទុយគ្នា មកដល់ចំណុចកើត ហេតុ ស្រាប់តែប៉ះ គ្នា​ភុល​លាន់​លឺ​ដូច​រន្ទះ​។ ប្រភពពីមន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថារថយន្តបង្ករម៉ាក់ RX300 ពណ៌​ទឹក​មាស​ពាក់​ស្លាក​លេខភ្នំពេញ2AA-0291 ជិះគ្នា៣នាក់ប្រុសពីរស្រីមួយបើកបរដោយជនបរទេមិនស្គាល់ អត្ត​សញ្ញាណ​បាន​បែកកង់មុខផ្នែកខាងឆ្វេង រួចព្យាយាមបើករត់គេចតែចំណាងអាក្រក់ ត្រូវបានប្រជា ពលរដ្ឋ​បើក​ដេញពីក្រោយឃើញយកមកដាក់ផ្លុង ចោល នៅត្រង់ចំណុច ភូមិ១ សង្កាត់៤ ក្រុង​ព្រះសីហនុ​ រួចបាននាំគ្នា រត់គេចខ្លួនបាត់ស្រម៉ោល។ចំណែក រថយន្ត រងគ្រោះម៉ាកលុចស៊ីស RX300​ ពណ៌​ទឹក​មាសពាក់ស្លាកលេខភ្នំពេញ2M-2757ជិះគ្នា ២នាក់ បើកបរដោយបុរសឈ្មោះម៉ា ផាន់ណា ប្រុស​អាយុ២៨ ឆ្នាំ មុខរបរ ជាងបច្ចេកទេស និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ទៀង ឆាយឡាយ ប្រុស​អាយុ ៣៤ឆ្នាំ អ្នកទាំងពីរនាក់ ស្នាក់នៅ ភូមិ៤ សង្កាត់២ក្រុងព្រះសីហនុ ក្រោយពេលកើតហេតុ រថយន្ត​ទាំងពីរ គ្រឿង ត្រូវបាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ហៅ​រថយន្ត​ស្ទូច​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍ ផ្លូវគោកដើម្បីដោះស្រាយពេលក្រោយ៕








 

ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៤ បាន​​​​​​​ប្រារព្ឋ​បើក​​សន្និបាត​​បូកសរុបលទ្ឋផលការងារ ប្រចាំឆមាសទី ១ ឆ្នាំ ២០១៤ និង លើកទិសដៅការងារអនុវត្តបន្ត ។ លោក​ឧត្តមសេនីយ៏ត្រី សៀង កុសល ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ មាន​ប្រសាសន៏​បើក​កិច្ច​ប្រជុំ​ និង ធ្វើរបាយការណ៏ដោយលើកឡើង អំពី​ការ​ខិត​ខំ​ប្រឹង​ប្រែង របស់មន្ត្រីនគរបាល គ្រប់​លំដាប់​ថ្នាក់​ ដោយសហការជាមួយស្ថាប័នអង្គភាពរួម និង ប្រជាពលរដ្ឋ ក្នុង​ការ​បំពេញ​ភារ​កិច្ច​ជូន​ប្រទេស​ជាតិ​កន្លងមក ។ ហើយ​តាម​រយៈ​របាយ​ការណ៏​ការងារ​ លោកស្នងការនគរបាលខេត្ត បានបង្ហាញថា ក្នុង​ឆមាសទី ១ ឆ្នាំ ២០១៤ បទ​ល្មើស​ព្រហ្មទណ្ឌ​កើតមានឡើងចំនួន ៤៥ករណី លើ ៥៧ករណី ពាក់​ព័ន្ឋ​ជនបរទេស ១២ករណី ប្រៀប​ធៀប​ឆមាសទី ១ ឆ្នាំ ២០១៣ ថយចុះចំនួន ១២ករណី បទ​ឧក្រិដ្ឋ​មាន​ ៨ករណី លើ ៥ករណី បទមជ្ឈឹមាន ៣៧ករណី លើ ៥២ករណី ពាក់ព័ន្ឋជនបរទេស ១២ករណី ។ បទ​ល្មើសគ្រឿងញៀន បង្ក្រាបបានចំនួន ១៤ករណី ឃាត់ខ្លួន ២៤មុខសញ្ញា ករណី​ប្រើប្រាស់់​គ្រឿង​ញៀន​​ខុស​ច្បាប់ ៤​ករណី​ ឃាត់ខ្លួន ១៤មុខសញ្ញា ករណីគ្រោះថ្នាក់ចរាចរផ្លូវគោក កើត​មាន​ចំនួន​ ១០៨​​លើក លើ ១១៣លើក ប្រៀបធៀបនឹងឆមាសទី ១ ឆ្នាំ ២០១៣ ថយចុះ ៥លើក បង្ករ​ដោយ​រថយន្ត​ និង រថយន្ត ១៣លើក រថយន្ត និង ម៉ូតូ ៥២លើក រថយន្ត និង សត្វ ១លើក រថយន្ត​បង្ករ​ដោយ​ខ្លួនឯង​ ២​លើក រថយន្ត និង អ្នកថ្មើរជើង ៥លើក ម៉ូតូ និង ម៉ូតូ ២២លើក ម៉ូតូ និងកង់ ១លើក ការ​គ្រោះថ្នាក់​នេះ​បាន​បាត់បង់ជីវិតមនុស្សចំនួន ៤៨នាក់ លើ ៥៥នាក់ រងរបួស ២០៨នាក់ លើ ២០៦នាក់ ខូច​ខាត​រថយន្ត​ ៧៩គ្រឿង ម៉ូតូ ១០៦គ្រឿង និង កង់ ១គ្រឿង ។ ឯកឧត្តម សំ សំអាត អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីនេះ មានប្រសាសន៏សំណេះសំណាល ដោយ​ថ្លែង​ថា​ ការកោតសរសើរចំពោះមន្ត្រីនគរបាលជាតិគ្រប់រូប រួម និង ប្រជាពលរដ្ឋទាំងអស់ តាម​រយៈ​ការ​ខិត​ខំ​បំពេញភារកិច្ចនេះ ឯកឧត្តម អភិបាលរងខេត្ត អោយមន្ត្រីនគរបាល ខិតខំ​យក​ចិត្ត​ទុកដាក់​អនុវត្ត​ចាត់​វិធានការណ៏ ទប់ស្កាត់បង្ក្រាបសកម្មភាព បទល្មើសជួញដូរមនុស្ស ជួញដូរផ្លូវភេទ ទប់ស្កាត់​សកម្មភាព​ចរាចរគ្រឿងញៀន ៕






ក្រុមការ​ងារ​សហភាព​សហព័ន្ឋ​យុវជនកម្ពុជា ក្នុងចក្ខុវិស័យសាធារណៈការ និង ដឹកជញ្ជូន ក្រសួង​សាធារណៈការ​ និង ដឹកជញ្ជូន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៏ផ្លូវគោក និង កំពង់​ផែស្វយ័ត​ក្រុងព្រះសីហនុ ​ដោយមានការឧបត្ថម្ភ ពីអង្គការមូលនិធិបង្ការរបួសអាស៊ី AIP កាលពីព្រឹកថ្ងៃទី ២៩ ខែ សីហា ​ឆ្នាំ ២០១៤ នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មានរៀបចំវគ្គបណ្តុះបណ្តាល ស្តី​ពី​កត្តា​ហា​និ​ភ័យ​ នៃការមិនពាក់មួកសុវត្ថិភាព ខ្សែក្រវ៉ាត់សុវត្ថិភាព និង ការបើកបរក្រោមឥទ្ឋិពលស្រវឹង ។ វគ្គ​បណ្តុះបណ្តាលនេះ ប្រពញរឹត្តិទៅរយៈពេល ១ព្រឹក ក្នុងនោះបើតាមប្រសាសន៏ និង ចំណាប់​អារម្មណ៏​​របស់​គណៈអធិបតីអញ្ជើញចូលរួម ក្នុងពិធីនេះ មានឯកឧត្តម លូ គឹមឈន់ ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​ និង ជាប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ លោក គឹម បញ្ញា នាយក​អង្គការ​មូល​និធិបង្ការរបួសអាស៊ី ប្រចាំកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា និង​​ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និង ដឹកជញ្ជូន មាន​ប្រសាសន៏​អោយ​ដឹងថា គ្រោះថ្នាក់ចរាចរណ៏ បាននឹងកំពង់ក្លាយទៅជាឃាតករសំលាប់ជីវិតមនុស្ស នៅ​លើ​ដង​ផ្លូវ ​ដ៏ច្រើនបំផុត និង បង្ករអោយប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសាធារណៈ ក្នុងប្រទេសកម្ពុជា ក្នុង​រយៈ​ពេល ៦ឆ្នាំចុងក្រោយ ការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៏ បានកើនឡើងទ្វេដង ។ ក្នុងឆ្នាំ ២០១៣​ មានមនុស្សស្លាប់ប្រមាណជិត ២០០០នាក់ បានស្លាត់បាត់បង់ជីវិត និង ជាច្រើន​ពាន់​នាក់​បាន​ទ​ទួលរងរបួស បង្ករឡើងដោយគ្រោះថ្នាក់ចរាចរណ៏ នៅប្រទេសកម្ពុជា ទោ​ចក្រយាន​យន្ត​ជា​មធ្យោបាយ​ធ្វើដំណើរដ៏សំខាន់ អ្នកបើកបរ និង អ្នករួមដំណើរតាមទោចក្រយានយន្ត គឺជា​ប្រភេទ​អ្នក​ប្រើ​ប្រាស់​ផ្លូវ ដែលមានគ្រោះថ្នាក់ចរាចរណ៏ ខ្ពស់បំផុត នៅក្នុងឆ្នាំ ២០១៣ ប្រមាណ ៦២ភាគរយ នៃ​ជន​រ​ងគ្រោះដល់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៏ ។ អាត្រានៃការពាក់មួកសុវត្ថិភាព ស្ថិត​ក្នុង​កំរិត​មួយ​ទាប​គួរព្រួយបារម្ភ និង គ្រោះថ្នាក់ចរាចរណ៏ដែលបណ្តាលមកពីការបើកបរ ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៏​ ជាពិសេសមិនពាក់មួកសុវត្ថិភាព ការបើកបរហួសល្បឿនកំណត់ និង ការ​បើកបរ​ក្រោម​ឥទ្ឋិពល​នៃគ្រឿងស្រវឹង ។ ដើម្បីជួយចូលរួមជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្នុង​ការ​កាត់​បន្ថយ​ក្នុង​ការ​គ្រោះ​ថ្នាក់ចរាចរណ៏ អង្គការមូលនិធីបង្ការរបួសអាស៊ី នៅក្នុងខែ សីហា ឆ្នាំ ២០១៤ នេះ​អង្គ​ការ​បាន​ជួយ​អនុវត្តគំរោងមួយសុវត្ថិភាព មួយជួយជីវិតម្នាក់ ៕









ព្រឹក​ថ្ងៃ​ទី​៣០ ខែ សីហា ឆ្នាំ ២០១៤ នេះ ឯកឧត្តម ឈិត សុខុនអភិបាលខេត្តព្រះសីហនុ បាន​ដឹក​នាំ​ក្រុម​​​ការងារជំនាញពាក់ព័ន្ធ ចុះទេៅត្រួតពិនិត្យដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ចំនួន​១០​នៅ​តំបន់​សួន​ឧទ្យានជាតិរាម ស្ថិតក្នុងឃុំរាមនិង ឃុំ អូរឧកញ៉ាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។












Friday, August 29, 2014



ផ្លូវលំជនបទមួយខែ្សមានទទឹង៤ម៉ែត្របណ្តោយ ៦៣០ម កសាង​ដោយ​ចាក់​ក្រាល​គ្រួស​ក្រហម​ចូល​ទៅ​​ភូមិដ្ឋានប្រជាពលរដ្ឋក្នុងភូមិស្រែរាមក្រោម ស្ថិត​នៅ​ឃុំ​អូជ្រៅ​ ស្រុកព្រៃនប់ ​ខេត្តព្រះសីហនុ​ដែល​រង​ការខូចខាត អាជ្ញាធរអូរជ្រៅ បាន​បំផុស​​ចលនា​ដល់​សហគមន៍​ប្រជាពលរដ្ឋ​ធ្វើ​ការ​ជួសជុល​ឡើង​វិញ​ដើម្បីសំរួលដល់ការធ្វើដំណើរ ឆ្លងកាត់លោកអនុសេនីយ៍ត្រី ហួ យ៉ៃ ប្រធាន​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​ឃុំ​និង​លោកយន់ ឆេង មេឃុំអូជ្រៅ ស្រុកព្រៃនប់អោយដឹងពីគំរោងសាងសង់ផ្លូវនេះ ធ្វើ​ឡើង​តាម​សំណូមពរ​របស់ប្រជាពលរដ្ឋក្នុងភូមិនិងឧបត្ថម្ភការសាងសង់ទាំងស្រុងពីអាជ្ញាធរឃុំនិង សហគមន៍​ប្រជា​ពលរដ្ឋ​​​ដែលមានលំនៅដ្ឋានក្នុងភូមិ លោក​មេឃុំ​អូជ្រៅ​អោយ​ដឹងថា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​​នេះជាផ្លូវតភ្ជាប់ពីផ្លូវជាតិឆ្លងកាត់ចំនួន៣ឃុំ គឺឃុំអូឧញ៉ាហេង ឃុំបឹងតាព្រហ្ម និង​ឃុំ​អូជ្រៅ​កាត់​តាម​ភូមិដ្ឋានប្រជាពលរដ្ឋក្នុងភូមិស្រែរាមក្រោមមានបណ្តោយប្រវែង៦៣០ម និងទទឹង៤០ម ដែល​បាន​​សាងសង់រួច និងដំណើរការប្រើប្រាស់កាលពីឆ្នាំ២០១៣ ហើយ​បច្ចុប្បន្ន​ដោយសារ​រង​នូវ​ទឹកភ្លៀង​ហូរ​ច្រោះផងនោះផ្លូវនេះបានដាច់ខូចខាតដោយកន្លែង ។ ទាំងក្រុមប្រឹក្សាឃុំ កង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ កម្លាំងប្រជាការពារនិង ប្រជាពលរដ្ឋ​បាន​ប្រមាណ​ជិត​៦០​នាក់​ធ្វើ​ការ​ជួស​ជុល​ចាក់​ដី​បំពេញ​កន្លែង​ខូចខាត បាក់បែក​ឡើងវិញ​ដែល​ជា​ផ្នែក​មួយ​ជួយ​សំរួល​ផ្នែក​សហគមន៍​ក្នុង​មូលដ្ឋាន​អាជ្ញាធរ​ឃុំ​ក៏​មា​នអះអាងថា ផ្លូវលំមួយខ្សែមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ ។ លោកយន់ ឆេង ក្នុង​នាម​អាជ្ញារធរ​ឃុំអូរជ្រៅ​មាន​ប្រសាសន៍​កោតសរសើរ​និង​ថ្លែង​អំណគុណ​ចំពោះ​លោក​អនុសេនីយ៍ត្រី ហួ យ៉ៃ ប្រធាន​នគរបាល​ប៉ូស្តិ៍រ្ដដ្ឋបាល​ឃុំ​អូជ្រៅ​ដែល​បាន​ចំណាយ​ថវិកាជួយ​ជួសជុល​ផ្លូវលំជនបទមួយខ្សែក្នុងភូមិស្រែរាម ក្រោមឃុំអូរជ្រៅ ស្រុក​ព្រៃនប់​ដែលផ្លូវ​លំ​ក្រាល​គ្រួស​ក្រហម​ឆ្លងកាត់​លំ​នៅ​ដ្ឋាន​ប្រជាពលរដ្ឋក្នុងភូមិសែ្រ ក្រោមនេះសំរាប់ធ្វើចរាចរឆ្លងកាត់ប្រចាំថ្ងៃ ៕









Thursday, August 28, 2014

វេទិកាសាធារណៈ ដែលរដ្ឋបាលស្រុក និង ក្រុមប្រឹក្សាស្រុកព្រៃនប់ ខេត្តព្រះសីហនុ រៀប​ចំ​ធ្វើ​កាល​ពី​ព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៤ គឺជាវេទិការពិគ្រោះយោបល់រវាងមន្ត្រី ក្រុមប្រឹក្សាស្រុក និង អាជ្ញាធរ​ស្រុកព្រៃនប់ ជាមួយប្រជាពលរដ្ឋចំនួន ៣ឃុំមកពី ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និង ឃុំ​អូរ​ជ្រៅ​ ។ ការប្តេជ្ញាចិត្តរួមគ្នា នៅក្នុងវេទិការពិគ្រោះយោបល់ សាធារណៈរវាងមន្ត្រីក្រុមប្រឹក្សា និង​ អាជ្ញាធរស្រុកជាមួយប្រជាពលរដ្ឋ តំណាងមកពីឃុំទាំង៣ ក្នុងស្រុកព្រៃនប់ នៅ​តែ​សម្តែង​ពី​កង្វល់​​ចំពោះបញ្ហាផ្លូវថ្នល់ បញ្ហាក្នុងការកែប័ណ្ណកម្មសិទ្ឋិលើដីធ្លីរបស់ពួកគាត់ ។ ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​វេទិកាពិគ្រោះយោបល់ រវាងមន្ត្រី និង ប្រជាពលរដ្ឋធ្វើឡើងតាមរយៈ កិច្ចពិភាក្សានេះ តំណាង​ប្រជា​​ពលរដ្ឋ​​នានា មានពាក់ព័ន្ឋនឹងជម្លោះដីធ្លី បាន​ស្នើរក​អន្តរាគមន៏​ដល់​មន្ត្រី​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ អោយពិនិត្យរកដំណោះស្រាយលើបញ្ហា លើដីដែលពួកគាត់អះអាងថា ជាដីស្រែចំការ ផ្ទះ​សម្បែង​​របស់ពួកគាត់ កាន់កាប់ និង រស់នៅរាល់ថ្ងៃ ប៉ុន្តែ​មាន​ការ​រំលោភ​បំពាន​ពី​ខាង​ក្រុមហ៊ុន​មួយ​ចំនួន​ ។ លោក អក សេងហ៊ន អភិបាលរងស្រុកព្រៃនប់ និង លោកស្រី ហៀក ហ៊ីមុល្លី ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក បានទទួលសំណូមពររបស់ប្រជាពលរដ្ឋ និង អះអាង​ពី​ការ​ជំរុញ​អោយ​មានការ​ពិនិិត្យ​លើ​​គ្រប់ស្ថាប័នជំនាញ លើបញ្ហាក្នុងការរំលោភបំពានពីខាងក្រុមហ៊ុនវិនិយោគ មួយចំនួន ដើម្បី​ដោះ​​ស្រាយ​​ជូនប្រជាពលរដ្ឋ បានកាន់កាប់ស្របច្បាប់ លើក​លែង​តែ​អ្នក​រំលោភ​បំពាន​ចូល​ទៅ​កាន់​កាប់​ខុសច្បាប់ អាជ្ញាធរមិនទទួលខុសត្រូវឡើយ ហើយចំពោះបញ្ហាផ្លូវខូចខាត ក៏ដូចគ្នាអាជ្ញាធរ និង​ ប្រើប្រាស់មូលនិធីរបស់ឃុំ ជួសជុលតាមជំហ៊ានៗ និង តាមលទ្ឋភាព ។ នៅ​ក្នុង​វេទិកា​សាធារណៈ​ នេះដែរប្រជាពលរដ្ឋ និង អាជ្ញាធរ​មូលដ្ឋាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា​អនុវត្ត​គោលការណ៏​ការពារ​ភូមិ​ ឃុំ មានសុវត្ថិភាព ដែលធ្វើឡើងតាមរយៈកិច្ចពិភាក្សា ក្នុង​វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​នៅ​វត្តភ្នំតូចស្ថិតក្នុង ឃុំតាព្រហ្ម ស្រុកព្រៃនប់នេះ ដែលមានការចូលពីគ្រប់សមត្ថកិច្ច គ្រប់ថ្នាក់ ទប់ស្កាត់អោយបាន និង លុបបំបាត់នូវល្បែងស៊ីសងអំពើចោរកម្ម និង អំពើហិង្សាក្នុងគ្រួសារ ៕