កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែសមុទ្រអន្តរជាតិធំជាងគេនៅក្នុងចំណោមកំពង់ផែសមុទ្រនានា របស់ព្រះរាជាណាចក្រកម្ពុជា ។
ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និង ប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការស្តារ និង អភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ក៏ដូចជាការពង្រឹងសមត្ថភាពស្ថាប័ន និង មន្ត្រីនិយោជិតរបស់ខ្លួន ក្នុងន័យជំរុញអោយកំពង់ផែស្វយ័តនេះបានដើរតួនាទីយ៉ាងសក្តិសមជាកូនសោរគន្លឹះនៃកំណើនសេដ្ឋកិច្ចជាតិ ។
លោក ម៉ា ស៊ុនហួត អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបន្ទុកផែនបច្ចេកទេស បានគូសបញ្ជាក់អោយដឹងថា បច្ចុប្បន្ននេះ កំពង់ផែបាននិងកំពុងប្រតិបត្តិការនូវសេវាកម្មសំខាន់ៗចំនួន ០៥ រួមមាន ៖ សេវានាំនាវាចេញ ចូល សេវាផ្ទេរផ្ទុកទំនិញ សេវាដឹកជញ្ជូនទំនិញ សេវាទុកដាក់ទីលានកុងទីន័រ និង សេវាតំបន់សេដ្ឋកិច្ចពិសេស។
ចំពោះលទ្ធផលសកម្មភាព នៅក្នុងរយៈពេល ០៩ ខែ ឆ្នាំ ២០១៤ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក ម៉ា ស៊ុនហួត មានប្រសាសន៍យ៉ាងដូច្នេះថា ៖ សម្លេងដើម
ជាការពិតណាស់ កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយដ៏ពេញលេញ នៅទូទាំងប្រទេសគឺជាមូលដ្ឋានគ្រឹះពុំអាចខ្វះបានសម្រាប់ប្រជាជាតិនីមួយៗ ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិលើគ្រប់វិស័យ អោយមានការរីកចម្រើនលូតលាស់ ស្របតាមការវិវត្តន៍នាយុគ្គសម័យទំនើបភាវូបនីយកម្មទាំងនៅក្នុងតំបន់ និង ពិភពលោក ។
លោក ម៉ា ស៊ុនហួត ក៏បានសំដែងនូវក្តីសុទិដ្ឋិនិយម ចំពោះគំរោងអភិវឌ្ឍន៍សំខាន់ៗរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលនឹងចូលរួមចំណែក នាំមកនូវការរីកចំរើនខឿនសេដ្ឋកិច្ចជាតិ ក៏ដូចជា ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា យ៉ាងដូច្នេះថា ៖ (សម្លេងដើម)

0 comments:
Post a Comment