Saturday, August 23, 2014

សេចក្ដីជូនដំណឹង

Posted by Unknown on 1:45 AM with No comments






បុរសវ័យជំទង់ម្នាក់ផឹកស្រវឹងតាំងពីក្បាលព្រលប់ បើកម៉ូតូយ៉ាងលឿនមិនប្រយ័ត្នជ្រុលចង្កូត​ទៅបុ​ក​រថយន្ត បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសមធ្យមចំណែករថយន្តនិងម៉ូតូខូច​​​​ខាតខ្លះៗ ។
ហេតុ​​​​ការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១ និង១៥នាទីយប់ ថ្ងៃ​ទី​២២​ ខែសីហា ឆ្នាំ២០១៤ ត្រង់ចំណុចខាងមុខមន្ទីរពេទ្យអង្គការរ៉ាក់ ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្ត​ព្រះ​សីហនុ។ ប្រភព​ពត៌​មាន​ពី​អ្នក​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ម៉ូតូមួយ​គ្រឿង​នេះ​បើក​យ៉ាង​លឿន​ដូច​ហោះ​ទិស​ដៅ​ពី​កើត​ទៅ​លិច​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់តែឃើញ​ម៉ូតូបុកចំកាងមុខផ្នែកខាងស្តាំនៃរថយន្ត កំពុងធ្វើដំណើរពីលិចទៅ​​​​កើត​រួច​បទ​ចូល​ទៅ​មន្ទីរ​ពហុ​សម្រាកព្យាបាលឯកជនមួយកន្លែងនៅទីនោះ។
ភ្លាមៗនោះផងដែរអ្នកបើកបរម៉ូតូត្រូវបានអ្នកបើកបររថយន្តចុះបើកទ្វារចេញមកក្រៅរួចស្ទុះទៅបី​ត្រកង​​ជនរ​ងគ្រោះចូលទៅក្នុងមន្ទីរពហុព្យាបាលឯកជននៅទល់មុខកន្លែងកើត​​ហេតុតែម្តងទៅ។
ប្រភព​​ពី​ភ្នាក់​ងារ​នគរ​បាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា​រថយន្ត​ម៉ាក​ មីស៊ុយប៊ីស៊ី ពណ៌ស ពាក់​ស្លាក​លេខ​ ក្រ-ព្រះសីហនុ 2A- 1893 បើកបរដោយបុរសជនជាតិ អ៊ុយ គ្រេនម្នាក់
ឈ្មោះ​​ PITER EFREMOV អាយុ ២៣​ឆ្នាំ​ជា​ភ្ញៀវ​ទេស​ចរណ៍​រយៈ​ពេល​វែង​មក​លេង​ក្នុង​ក្រុង​ព្រះ​សី​ហនុ​ និងអ្នកបើកបរម៉ូតូ ម៉ាកសេ១១០ ពណ៌ខ្មៅ ពាក់ស្លាក លេខព្រះសីហនុ1D-2507​បើកប​រ​ដោយ​ឈ្មោះ​ បូរ៉ូ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិក ស្រាបៀរអង្គរ មានទីលំនៅភូមិ១ សង្កាត់១ ក្រុង-ខេត្ត​ព្រះសីហនុ រងរបួសមធ្យម។
ខណៈ​​ពេលដែលជនបើកបរម៉ូតូកំពុងសម្រាកព្យាបាល ជំនាញ​សមត្ថកិច្ច​នគរ​បាលច​រាចរណ៍​យក​ឧបករណ៍​វាស់ជាតិ អាល់កុល ឃើញមានជាតិអាល់កុលរហូតទៅដល់០,៨១​​ មាន​ន័យ​ថា​លើស​កំរិត​ដែល​ច្បាប់បានអនុគ្រោះ។
ក្រោយពេលកើតហេតុរថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ ធ្វើការវាស់វែង​​​រួចៗ​យក​ទៅ​រក្សា​ទុកនៅការិយាល័យ ចរាចរណ៍ ផ្លូវគោក រងចាំព្រឹកស្អែកធ្វើការដោះស្រាយ៕





Friday, August 22, 2014


កាលរសៀលពីថ្ងៃទី១៧ខែសីហា ឆ្នាំ២០១៤ ផ្ទះប្រជាពលរដ្ឋ ប្រមាណ ១២គ្រួសារ ខ្លះរលំរបើកដំ បូល​ របើក ជញ្ជាំងនៅភូមិព្រៃនួកឃុំស្នំក្រពើ ចំនួន ៤ គ្រួសារនិងភូមិអង្គរោង ៧គ្រួសារ និង​ភូមិ​ឈើ​លំ​១គ្រួសារ ស្ថិតនៅ ឃុំ មហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ ពឺដោយមើលឃើញពី ទុក លំ​បាក​របស់​ ប្រជាពលរដ្ឋ តាមរយៈ អាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្ត ទើបនៅព្រឹកថ្ងៃទី២១ ខែ​សីហា​ឆ្នាំ​២០១៤​ សាខាកាកបាទ ក្រហមខេត្តបានរៀបចំអំណោយ ដោយ លោកស្រី អោម ចាន់ណា នាយិកា និង​​​​សមាជិក និងសមាជិកាសាខាកាក​បាទក្រហមខេត្ត ចុះចែកអំណោយ ដល់​ប្រជាពល​រដ្ឋ​ទាំង​ពីរ​ឃុំ​។​ក្រោមអធិបតីភាព​លោក ស្រី អោម ចាន់ណា​នាយិកាសាខា កាកបាទ ក្រហម ខេត្ត។លោកស្រី អោម ចាន់ណា នាយិកា​សាខាកាកបាទក្រហមខេត្តមានមតិសំណេះសំ​ណាលជា​មួយ​គ្រួសារ​រង​គ្រោះ​​​​​ដោយខ្យល់កន្ត្រាក់ និងបាននាំការសាកសួរសុខទុក្ខពីសំណាក់ សម្តេច​កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​​ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ដោយចូលរួមសោក ស្តាយ ចំពោះ ការ បាត់បង់ ទ្រព្យ សម្បត្តិនិងខូចខាតផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ។សំភារៈយកមក​យក​ចែក​ជួន​នា​ពេល​​​​​​នេះ គ្រាន់តែ ជាការរំលែកទុកបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយអ្វីដែល សំខាន់​នោះ​គឺ​បង​ប្អូនត្រូវខិតខំ ប្រឹងប្រែ ធ្វើ ការងារស្រែចំការនិងប្រកបរបបផ្សេងៗបន្ថែម​ទៀត​ដើម្បី​រួម​ផ្សំ​ក្នុង​ការ​លើក​ស្ទួយជីវភាពគ្រួសារ ក៏ដូចជា ជួយ សង្គមផងដែរ។ដើម្បីជាការរួម​ចំណែក​ទុក្ខ​លំ​បាករ​បស់​ប្រ​ជា​​ពលរដ្ឋសាខាកាកបាទ ក្រមហម បានចែក អំណោយដល់ប្រជាពល​រដ្ឋ​ខូច​ខាត​ធ្ងន់​ធ្ងរ​និង​ផ្ទះ​ប្រជា​ពលរដ្ឋខូចខាតស្រាល ទឹកប្រាក់សរុប៦៩ម៉ឺនរៀល។ ព្រមទាំង អង្ករ២៥គ.ក ទឹកត្រី និង​ទឹក​ស៊ី​អ៊ីវ​ចំនួន១យួរ មី១កេស និងប្រេងឆា១ដប ផងដែរ
ដោយ​ឡែកនៅព្រឹកនោះដែរ យើងឃើញវត្តមាន ឯកឧត្តម កង ហ៊ាង អ្នកដំណាងរាស្ត្រកំពង់​ស្ពឺ បាន​ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលកំពុងរងទុក្ខលំបាកដោយគ្រោះធម្មជាតិ ខ្យល់​​​ក ន្ត្រាក់ ទាំង១២គ្រួសារនិងមានជំងឺ២គ្រួសារក្នងមួយគ្រួសារៗទទួលការឧបត្ថម្ភថវិកា ពី​ឯក​ឧត្តម​ផ្ទាល់ ចំនួន១២ ម៉ឺន រៀល ទឹកប្រាក់សរុបចំនួន១ ៦៨០ ០០០រៀល។
បើតាមរបាយការណ៏របស់សាលាស្រុកគងពិសីបានបង្ហាញឲ្យដឹងថា៖បន្ទាប់ពីបានទទួលព័ត៌មាន ពី ប្រជាពលថាមានខ្យល់កន្ត្រាក់ភ្លាមអនុសាខាកាកបាទក្រហមស្រុកចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយខ្យល់ កន្ត្រាក់ នៅថ្ងៃទី១៨ ខែសីហា ដោយចំណាយទឹកប្រាក់ ១ ៣៣០ ០០០។ហើយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម ជុំ វង សមាជិកព្រឹទ្ធសភា និងឯកឧត្តម ហ៊ុន ម៉ានី ដំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺបានចុះ សួរសុខទុក្ខគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ហើយ​ជួយ​ក្នុង​ គ្រួសារ​នីមួយៗទទួលបាន អង្ករ២៥គ.ក មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ តង់១ និងថវិកា ៤ ៤៥៥០០០រៀលផងដែរ៕






ខេត្តព្រះសីហនុ៖ យុវ​​​ជនវ័យក្មេងម្នាក់ក្នុង ចំណោម​​២នាក់ត្រួវបានសមត្ថកិច្ចឃាត់​ខ្លួនបាន​ភ្លាមៗ​​​​បន្ទាប់​​​​​​​​ពីបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ស្ត្រីជនបរទេសម្នាក់ដែលកំពុង ចុះ​ងូត​ទឹក​នៅ​​​​ឆ្នេរ​ពយតា មូង ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ យោងតាមការ បញ្ជាក់​ពី​លោក​អនុ​សេ​នីយ៍ទោ លុយ ហាង នាយប៉ុស្តិ៍រដ្ឋាបាលសង្កាត់​លេខ៤​ក្រុង​ព្រះ​សី​ហនុ បានអោយដឹងថា ជន​សង្ស័យ​ដែលសមត្ថកិច្ចធ្វើការ​ឃាត់​ខ្លួន​នេះ​មាន​ឈ្មោះឈុនភារម្យ ហៅអាឡាក់គី ភេទ ប្រុស អាយុ​១៦ឆ្នាំមានមុខរបរជាសិស្ស​មាន​ទី​លំនៅ​​សង្កាត់​​លេខ​​២ក្រុងព្រះសីហនុឯ​ជន​រង​គ្រោះ​មាន​ឈ្មោះ​ JADE DUJARDIN ភេទ ស្រី អាយុប្រមាណជាង២០ឆ្នាំ មុខរបរទេសចរណ៏។ ប្រភព​ដ៏​ដែល​បាន​បន្ត​ថា នៅវេលា​ម៉ោង​ប្រមាណជាង១៧ល្ងាចជនសង្ស័យ​រួមជាមួយបក្ស​ពួក​ម្នាក់​មិន​ស្គាល់​ឈ្មោះ​​​ដើរ​តាម​មាត់​សមុទ្រ ចំនុចពយតាមូង ក៏បានជួបនឹងស្ត្រីជនបរទេសម្នាក់ដែលកំពុងងូតទឹក ដោយ​​បាន​ទុក​កាបួប​ស្ពាយនៅលើឆ្នេរឃើញ​ឪកាសដូច​នោះ​ជន​សង្ស័យ​ទាំង​២​នាក់​ក៏​បាន​ធ្វើ​ស​កម្ម​ភាព​​ឆក់​កាបូបនោះរួចរត់ឡើងសំដៅភ្នំពយតាមូងក៏បាន​ជួបនឹង​សមត្ថកិច្ចកំពុងពិនិត្យសាក​សព​ចង​​ករ​សម្លាប់​​ខណះពេល​នោះជនសង្ស័យ​ទាំង២នាក់​ក៏មានការភិតភ័យ​ហើយបាន​រត់​​គេច​ចេញ​ពី​ស​មត្ថ​​​​​​កិច្ច​​ដោយឃើញស្ថានភាពមិនល្អ​កំលាំងរបស់លោកក៏បានស្រែក​អោយ​ឈប់​តែ​ពួក​គេ​​​​​​ (ជន​សង្ស័យ​)​ មិនព្រមឈប់ ទើបសមត្ថកិច្ច​តាមចាប់​ខ្លួន​បានម្នាក់ឯម្នាក់ទៀត​រត់​គេច​ខ្លួនបាត់។ក្រោយ​ការឃាត់​ខ្លួន​សមត្ថកិច្ច បានរកឃើញលុយ​ចំនួន១០​ដុល្លានាឡិកា​​រ​ចំនួន​០១កាមេរ៉ាចំនួន០១គ្រឿង។ បច្ចុប្បន្ន​ជនសង្ស័យកំពុងត្រូវបានកំលាំងសមត្ថកិច្ចសាកសួរនិងកសាងសំណុំរឿង​បញ្ជូន​ទៅ​កាន់​សា​លាតំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕












បុរសជាជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំងនគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នង​ការដ្ឋាន​នគរបាលខេត្ត​ព្រះសីហនុធ្វើ​ការ​ឃាត់​ខ្លូ​ន​ខ​ណៈ​​ពេលកំពុង​ធ្វើសកម្មភាពជួញដួរគ្រឿង​ញៀន​កាល​ពីវេលាម៉ោង១៥និង៣០នាទីរសៀល​ថ្ងៃ​ទី​២១ខែ​សីហាឆ្នាំ២០១៤ នៅត្រង់ចំណុចឃ្លាំងលើស្ថិតក្នុងក្រុម ទី៣៤​ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។លោក​វរៈសេនីទោតាកសារិទ្ធិនាយ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុបាន​ឲ្យ​ដឹង​ថា​ជន​សង្ស័យ​ម្នាក់ដែល​កម្លាំង នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀនឃាត់​ខ្លូ​នបាននេះមាន ឈ្មោះចាន់វិច្ចិកាភេទ​ប្រុស​អាយុ៣២ឆ្នាំ​មុខរបរមិនពិតប្រាកដ ស្នាក់នៅ ក្រុមទី៣៤ ភូមិ៣ សង្កាត់១ ក្រុងខេត្តព្រះសីហនុ (ទីកន្លែងចាប់ខ្លួន)
វត្ថុតាងរឹបអូសបានរួមមាន :
១​​​​​​​​-ថ្នាំញឿនប្រភេទ មេតំហ្វេតាមីន ចំនួន ៥តូចនិង១កញ្ចប់ធំមានទម្ងន់ ស្មើ រនឹង ​​​​​,៩៦ ក្រាម។
 -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង ។
-ម្សៅពណ៌សចំនួន១កញ្ចប់តូច។
- ទូរស័ព្ទដៃ១គ្រឿង។
-បំពង់សម្រាប់ជក់គ្រឿងញៀនចំនួន១ផងដែរ។
ប​ច្ចុ​ប្ប​ន្ន​ជន​សង្ស័យ​​ត្រូវ​បាន​កម្លាំងជំនាញសាកសួរនឹងក​សាង​សំណុំ​រឿង​ប​ញ្ជួ​ន​ទៅ​សាលាដំបូងខេត្តដើម្បី ចាត់​ការ​តាម​ផ្លូវ​ច្បាប់​


រូបភាពកំសាន្ដ

Posted by Unknown on 12:09 AM with No comments


​កំពង់ឆ្នាំង​៖​ កញ្ចក់​​ប៉ុស្តិ​រដ្ឋ​បាល​ខាង​មុខ​រោងចក្រ​ ជិនយី ត្រូវ​​​បាន​​កម្មករ​​ក្នុង​រោង​ចក្រ​​​វាយ​​បំបែក​​គ្ចក់​​ខ្ទេច​​​ខ្ទី​ ខណៈ​​ពេល​​ដែល​​កម្មករ​​តវ៉ា​​ទាម​ទារ​​លក្ខ័ណ​ ​១៧​ចំណុច​ មិន​បាន​សំរេច​បើ​ទោះជាមា​ន​ការ​សម្រប​​​​សម្រួល​ពីអាជ្ញាធរមូលដ្ឋាន និងគណៈកម្មការអាជ្ញាកណ្តាលក៍ដោយ។ហេតុការណ៍នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ នៅក្នុងរោងចក្រជិនយី ស្ថិត​នៅ​​​ក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គឹមានជ័យ។ លោក​វរសេនីយ៍ឯក លី វរះស្នង​​កា​​ររង​នគរ​បាល​ខេត្ត​កំពង់ឆ្នាំងបាននិយាយអោយដឹងថា៖មុន​ការ​ផ្ទុះ​អំពើហឹង្សានេះឡើង លោក​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូងខេត្ត បានអានដីកាបង្គាប់អោយកម្មករ កម្មការីនី​រោងចក្រចូលធ្វើការជាធម្មតាវិញ និង​ដោយមានការប្រជុំដោះស្រាយក្នុងការទាមទារ អោយ​​​​បើក​ប្រាក់​ខែ​របស់​កម្មករ​ក្នុង​ការ​តវ៉ា​រយៈ​ពេល​ប៉ុន្មានថ្ងៃមកនេះ មិនអោយកាត់ឡើយ តែ​ខាង​ភាគី​រោងចក្រមិនព្រម។ដោយ​ឡែក​ចំពោះ​លុយ​ព្រីម​វិញរក្សាទុកនៅដដែល៥០%ស្មើនិង៥ដុល្លា។ ក្រោយ​​​មកបានអោយតំណាងកម្មករ តំណាង​សហ​ជីប​ និងតំ​ណាង​រោង​ចក្រ​ផ្តិត​មេដៃ​លើ​លិខិត​ស្នាម​នោះ តែតំណាងកម្មករ និងតំណាងសហជីប មិន​ព្រម​បាន​នាំ​គ្នាដើរចេញពីអង្គប្រជុំ ហើយ​ភ្លាមៗ​​​​​នោះ​ក៍​បាន​ផ្ទុះ​ឡើង​នៅ​ការ​គប់​ដុំ​ថ្ម​រុញ​ច្រាន​ទ្វារ​រោង​ចក្រ​ និង​សម្រុក​ចូល​វាយបំបែក​កញ្ចក់​ទ្វារ​យ៉ាងអានាធិបតេយ្យ។ហេតុការណ៍​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ពេល​នោះ គឺពុំ បណ្តាល​អោយ​មាន​ការ​រង​​​​​របួសអ្នកណាឡើយ នៅ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​មាន​ក្រុម​សហព័ន្ធ​សហជីប​ស្មារតីកម្មករខ្មែរ មានវត្តមានដឹកនាំនៅក្នុងការតវ៉ានោះផងដែរ។ ការ​តវ៉ា​និង​ប្រើ​អំពើ​ហឹង្សា​ខាងលើនេះត្រូវបានបញ្ឈប់ទៅវិញ ខណៈ​ដែល​កំលាំង​សមត្ថកិច្ច​ចូល​ទៅ​ធ្វើ​ការ​បំបែក​ហ្វូង​កម្មករ​អោយ​ចេញមកខាងក្រៅរោងចក្រវិញអស់។គួរ​បញ្ជាក់​ថា​ការ​ធ្វើ​បាតុ​កម្ម​តវ៉ា​បិត​ផ្លូវរបស់កម្មករ កម្មការ​នីរោងចក្រជីនយី មានរយៈពេល១០ថ្ងៃមកហើយគិតមកត្រឹមថ្ងៃទី២០ ខែ​សី​ហា​នេះ។ទោះ​បី​អាជ្ញាធរ​ស្រុក ខេត្ត សមត្ថកិច្ច មន្ទីរការងារខេត្ត និង គណៈកម្មការអាជ្ញាកណ្តាល ខិតខំ សម្រប​សម្រួល​យ៉ាងណាក៏ដោយ ក៏កម្មកនិ​ង​ភាគី​រោងចក្រ​មិន​ទាន់រ​ក​ផ្លូវដោះស្រាយ​បាន​នៅ​ឡើយ​៕ អត្ថបទដោយ៖ ឈាងវណ្ណៈ






Thursday, August 21, 2014

កំពង់ឆ្នាំង៖ រថយន្តធុនធំចំនួន២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលអោយរមូរចូលគ្នាធ្លាក់ទៅ ក្រោមថ្នល់​ខ្ទេចខូចខាត ទាំងសងខាង ក្នុងនោះអ្នកបើកបររថយន្តបង្កហេតុម្នាក់បានស្លាប់ និង៣ នាក់​ទៀតបានរងរបួសធ្ងន់នឹងស្រាល។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ០០​និង​១០​នាទី រំលងអាធ្រាតុឈានចូលថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៤ នៅតា​ម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ស្ថិត​ក្នុង ភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌  ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកបរិបូណ៌បាននិយាយអោយដឹងថា៖ រថយន្ត​បង្ក​អោយ​មាន​គ្រោះ​ថ្នាក់​យ៉ាងធ្ងន់ធ្ងរនេះ គឺរថយន្តហ៊ីយ៉ាន់ដាយមានសណ្តោងកន្ទុយ ដឹកចំណីសត្វ ពាក់ស្លាកលេខ ក 6264 .ភព3បើកបរដោយឈ្មោះ ឯក សុម៉ាលីន អាយុ៣៤ ឆ្នាំ មានទីលំនៅក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ ក្នុងបើកបរក្នុងទិសដៅពីលិចទៅកើត គឺពីក្រុងប៉ោយប៉ែត្រទៅ រាជធានីភ្នំពេញ បាន​ស្លាប់នៅកន្លែងកើតហេតុ ។ ចំណែកភាគរថយន្តម្ខាងទៀត ម៉ាក​ហ៊ី​យ៉ាន​ដាយ​ប្រភេទ​យីឌុប​ពាក់​ស្លាក​លេខ ភ្នំពេញ 3B. 6910 បើកបរដោយឈ្មោះ ស៊ុយ ណៃហេង អាយុ៣៥ឆ្នាំ  មានទី​លំ​នៅ​ភូមិ​ព្រែក១ ឃុំព្រែក១ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ធ្វើដំណើរពីភ្នំពេញទៅខេត្តបាត់ដំបង  បាន​រង​របួសជាទម្ងន់ និងព្រូរថយន្តទាំងសងខាង ចំនួន២នាក់ទៀតបានរងរបួសស្រាល ។សមត្ថកិច្ចបានបន្តថាៈ មុនពេលកើតហេតុរថយន្តទាំងពីរបានធ្វើដំណើរក្នុងទិសច្រាស់គ្នា ក្នុង​ល្បឿន​លឿន លុះមកដល់ចំណុចកើតហេតុ រថយន្តហ៊ីយ៉ានដាយ សណ្តោងកន្ទុយ បាន​រ៉េច​ង្កូត​ទៅ​ខាង​ឆ្វេងដៃចូលចំណែកផ្លូវរថយន្តយីឌុប ស្ទើរមួយរយភាគរយ បណ្តាល​អោយបុ​ក​គ្នា​យ៉ាង​ពេញ​ទំហឹង​លាន់ដូចរន្ទះហើយបានរមូរចូលគ្នាធ្លាក់ទៅខាងស្តាំដៃរថយន្តយីឌុបចុះក្រោមថ្នល់ជាតិតែម្តង ។ ក្រោយពេល កើត ហេតុ គេឃើញអ្នកបើករថយន្តហ៊ីយ៉ាន់ដាយមានកន្ទុយសណ្តោង ឈ្មោះ ឯក សុម៉ាលី បានស្លាប់នៅនឹងកន្លែង ចំណែកឈ្មោះ ស៊ុយ ណៃហេង បើក​បរ​រថយន្ត​យី​ឌុប​បាន​រង​របួស​ធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែក​ព្រូ​រថយន្ត​ទាំង​សង​ខាង​២​នាក់​បានរ​ង​របួស​ស្រាល ។
លោក រស់ ប៊ុនណា្ណរិទ្ឋ ប្រធានផ្នែកនគរបាលចរាចរណ៏ផ្លូវគោក ស្រុកបរិបូណ៏ បាននិយាយថាៈ កត្តា គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះ តាមការស្រាវជ្រាវ គឺមិនមែន​មក​ពី​អ្នក​បើក​រថយន្ត​មាន​កន្ទុយ​ សណ្តោងនោះងោក នោះទេ  គឺបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ទើប​បណ្តាល​អោយ​មាន​គ្រោះ​​​​​​ថ្នាក់​ធ្ងន់ធ្ងរបែបនេះ ។រថយន្តទាំង២គ្រឿងដែលរងការខូចខាតស្ទើរទាំងស្រុង ត្រូវ​បាន​មន្ត្រីន​គរ​​បាល​ចរាចរណ៏ខេត្តស្ទូច​យក​មកកាន់ស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿង ដើម្បី​រង់​ចាំ​ការ​ដោះស្រាយតាមនិតិវិធី៕ អត្ថបទដោយ៖ ឈាងវណ្ណៈ



ខេត្តព្រះសីហនុ មនុស្សស្រីតែងខ្លួនធ្វើប្រុសម្នាក់ត្រូវបានក្មេងៗដើរកម្សាន្តលេងតាមមាត់ ឆ្នេរ​សមុទ្រ​ប្រទះឃើញចងកសម្លាប់ខ្លួនក្នុងខ្ទមបាក់បែកមួយដែលគេទុកចោល នៅចំនុចភ្នំពយ​តា​មូង​ស្ថិត​ក្នុង ក្រុមទី ១៤ ភូមិ សង្កាត់ ក្រុង-ខេត្តព្រះសីហនុ កាលពីវេលាម៉ោង និង ៣០ នាទី រសៀល ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៤។
ប្រភពពីសមត្ថកិច្ចនគរបាលសង្កាត់ បានអោយដឹងថា មនុស្សតែងខ្លួនធ្វើប្រុសរូបនេះសមត្ថកិច្ច​ពុំ​ទាន់​ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយឥឡូវនេះ សមត្ថកិច្ចកំពុងតែទំនាក់ទំនងសួររក​សាច់​ញាតិ​ជ​នរងគ្រោះ ដែលចងកសម្លាប់ខ្លួននេះ។
ប្រភពដដែលបានអោយដឹងទៀតថា តាមការធ្វើកោសល្យវិច្ច័យរបស់លោកវេជ្ជបណ្ឌិត សែ សិទ្ធិផោតិ អនុប្រធានមន្ទីរសុខាភបាលខេត្តព្រះសីហនុ ទទួលបន្ទុកពិនិត្យសាកសព បានអោយដឹងថា ជន​រងគ្រោះខាងលើនេះ ពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន។

សាកសពជនរងគ្រោះដែលចងកសម្លាប់ខ្លួនខាងលើនេះ សមត្ថកិច្ចកំពុងទំនាក់ទំនងរកសាច់ញាតិ ដើម្បី​ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី