បុរសជនជាតិរ៉ុស្ស៊ីម្នាក់ផឹកស៊ីស្រវឹងខ្លាំងទាស់សំដីគ្នាជាមួយមិត្តភក្តិបានបើករថយន្តមួយគ្រឿងលឿនដូចព្យុះមកដល់កន្លែងកើតហេតុក៏ជ្រុលចង្កូតហោះទៅបុកឃឿនចែកទ្រូងផ្លូវរថយន្តបានផ្លោងចំងាយប្រហែលជិតហារសិបម៉ែត្រ
ទៅប៉ះនិងម៉ូតូមួយគ្រឿងដាច់ជាពីររួចបានបុកប៉ះនិងរថយន្តមួយគ្រឿងទៀត ដែលកំពុងតែចតនៅស្ងៀមបណ្តាលឲ្យក្រឡាប់ផ្ងាជើងម្ចាស់បើកបររថយន្តនិង
អ្នករួដំណើរពីរនាក់ផ្សេងទៀតជនជាតិដូចគ្នាបានលូនចេញក្រៅ ដោយសុវត្ថិភាព។ហេតុការគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយរថយន្តជនជាតិរ៉ុស្ស៊ីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០រំលងអាធ្រាត្រឈានចូលថ្ងៃទី១២
ខែតុលា ឆ្នាំ២០១៤ ត្រង់ចំណុចក្បែរស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច ស្ថិតក្នុងភូមិ២
សង្កាត់២ ក្រុងខេត្តព្រះសីហនុ។ សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា
មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងបើកយ៉ាងលឿនដូចហោះមិនខុសពីរថយន្តសម្តែងក្នុងរឿងតារាហូលីវូតនោះទេ
មកដល់ចំណុចកើតហេតុក៍បានជ្រុលចង្កូតទៅបុកខឿនចែកទ្រូងផ្លូវរួចក៏បានហោះផ្លោងទៅបុកនឹងម៉ូតូមួយគ្រឿងដែលគ្នាកំពុងជិៈមិនដឹងអីផងហើយក៏បានទៅបុកនិងរថយន្តមួយគ្រឿងទៀតដែលកំពុងចតចោលនៅមុខផ្ទះបណ្តាលរថយន្តបង្ករក្រឡប់ផ្ងារជើងព្រឹតិ្តការណ៍នេះពិតជារន្ធត់ណាស់។ប្រភពពីសមត្ថកិច្ចនគរបាលចរាចរណ៍បានអោយដឹងថារថយន្តបង្ករម៉ាក វ៉ុកវ៉ូ ពណ៌ស
ពាកស្លាកលេខ ព្រះសីហនុ2A-4459ជិៈគ្នាបីនាក់ជនជាតិរ៉ុស្ស៊ីដូចគ្នាទិសដៅពីលិចទៅកើត
បើកបរដោយបុរសជនជាតិរ៉ុស្ស៊ីម្នាក់ឈ្មោះ សាមូខ្វាឡូ ដិននីស ភេទ ប្រុស អាយុ៣៦ មុខរបរ ភ្ញៀវទេសចររយៈពេលវែង
ស្នាក់នៅភូមិ៣សង្កាត់៣ ក្រុងខេត្តព្រះសីហនុ។ បានហោះផ្លោងទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកវេវស្វិតពណ៌ស្លែគ្មានស្លាកលេខ
ធ្វើដំណើរទិសដៅពីកើតទៅលិច បើកបរដោយបុរសឈ្មោះ ស៊ុន ចំណាប់ ភេទប្រុស អាយុ ២១ ឆ្នាំ
ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែនមិត្តភាព ក្រុងព្រះសីហនុ និងជិតដល់ថ្ងៃប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិលើកទី២នៅថ្ងៃស្អែកនេះ។ ឥឡូវត្រូវបានរងរបួសជាទម្ងន់គឺផុងលលាដ៍ក្បាលមិនដឹងជាយ៉ាងណានោះទេ។បុរសវ័យចំណាស់ម្នាក់មានឈ្មោះ ស៊ុន មុះ អាយុ
ប្រហែលជាជាងហាសិបឆ្នាំបាននិយាយទាំងអារម្មណ៍ក្តុកក្តួលថាជនរងគ្រោះខាងលើគឺជាកូនទី៥ក្នុងចំណោមបងប្អូន៦នាក់ហើយសព្វថ្ងៃរស់នៅក្នុង
ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ប្រពន្ធស្លាប់ចោលទើបតែបានរយៈពេលមួយសប្តាហ៍ឥឡូវកូនប្រុសក៏បានទទួលរងគ្រោះថ្នាក់ចរាចរណ៍ជាទម្ងន់ទៀតរូបគាត់ស្ទើរតែចង់ឆ្គួតទៅហើយ។ រថយន្តបង្ករដដែលបានហោះទៅបុករថយន្តមួយគ្រឿងទៀតម៉ាកត្រាយថុន
ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2F-7826កំពុងចត
ទុកនៅមុខផ្ទះយ៉ាងពេញទំហឹងបណ្តាលឲ្យខូចខាតផ្នែកខាងក្រោយផងដែរ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុចំណែករថយន្តនិងម៉ូតូត្រូវបាននគរបាលចរាចរណ៍ធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំការដោះស្រាយតាមផ្លូវច្បាប់
អ្នកបើកបររថយន្តខាងលើត្រូវបានសមត្ថកិច្ចជំនាញអោយផ្លុំវាស់ជាតិអាល់កុលទៅឃើញមានកំរិតដល់ទៅ
០,៥៥មីលីលីត្រឯណោះ។ គួរបញ្ជាក់ផងដែរ
សម្រាប់ក្រុងព្រះសីហនុសព្វថ្ងៃមានជនបរទេសច្រើនធ្វើសកម្មភាពបើកបររថយន្តនិងទោចក្រយានយន្តយ៉ាងអានាធិបតេយ្យ
ដោយមិនខ្លាចញញើតអំពីច្បាប់ចរាចរណ៍ជាពិសេសជនជាតិរ៉ុស្ស៊ីនេះឯងពេលណាសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការឃាត់សាកសួរនៅពេលមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ម្តងៗគឺមានអ្នកធំកាងនៅពីក្រោយចេញមុខមកដោះស្រាយ
កត្តាទាំងនេះហើយ ដែលធ្វើអោយសមត្ថកិច្ចជំនាញពាក់ព័ន្ធឈឺក្បាលនោះ៕
Monday, October 13, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment