Saturday, September 13, 2014

ដើម្បី​ចូលរួមការពារសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈ ទប់​ស្កាត់ រាល់ផលប៉ះ ពាល់​​​​​​​​អវិជ្ជមាន គ្រប់បែបយ៉ាងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ មន្ទីរទេសចរណ៏ ខេត្តព្រះសីហនុ បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីទេសចរណ៏ និង អនុក្រឹត្យស្តីពីការគ្រប់គ្រង មណ្ឌលកំសាន្តទេសចរណ៏មនុស្សពេញវ័យ ដល់ម្ចាស់ ឬ អ្នក គ្រប់គ្រង អាជីវកម្ម សេវាកម្ម ទេសច រណ៏ នៅមន្ទីរទេសចរណ៏ខេត្តព្រះសីហនុ នារសៀលថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៤ ក្រោម​អធិបតី​ភាពឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ។ មាន​​ប្រសាសន៏ក្នុងឱកាសផ្សព្វផ្សាយ ឯកឧត្តម ឈិន សេងងួន បានគូសបញ្ចាក់ថា វិស័យទេសចរណ៏មានលក្ខណៈជាប្រព័ន្ឋ គឺជាវិ​ស័យ​អាទិ​ភាពមួយ ត្រូវបានកំណត់នៅក្នុងយុទ្ឋសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ។ វិស័យ​នេះបា​ន​រួម​​ចំណែកយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចសង្គម ផ្តល់ឱកាសការងារ រកប្រាក់ចំណូល លើក​កំពស់​ជីវភាពរស់នៅ និង ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលបានទទួលស្គាល់ថា ជាមាសបៃតង ។ ដោយ​ខេត្តព្រះសីហនុ មានសក្តានុពលទេសចរណ៏បែបធម្មជាតិដ៏កម្រ និង ជាប៉ូល​សេដ្ឋកិច្ចពាណិជ្ជកម្ម ឧស្សាហកម្ម និង ទេសចរណ៏ ដែលបានប្រសិទ្ឋិនាមថា ឆ្នេរ​សមុទ្រ​កម្ពុជា ជាតារារៈនាទិសនារតី ដែលមានឆ្នេរខ្សាច់សស្អាត ខ្យល់អាកាសបរិសុទ្ឋ រមណីយ​ដ្ឋាន​ធម្មជាតិ​ជីវៈចម្រុះ ជាច្រើនសំរាប់ទាក់ទាញទេសចរមកកម្សាន្ត ។ លើស​ពីនេះ​ទៅ​ទៀត​ប្រព័ន្ឋ​ហេដ្ឋា​​រចនាសម្ព័ន្ឋ គមនាគមន៏ ព្រលានយន្តហោះអន្តរជាតិ កំពង់ផែអន្តរជាតិ និង គម្រោង​វិនិយោគ​ផ្នែកវិស័យទេសចរណ៏ជាច្រើន ក៏ជាកត្តាសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និង ទេសចរណ៏​អោយនិរន្តរភាពផងដែរ ។ ជាក់ស្តែងក្នុងឆ្នាំ ២០១៣ មាន​ភ្ញៀវ​ទេសចរណ៏​កម្សាន្ត​នៅ​ខេត្តព្រះសីហនុ មានចំនួន ១.០៣៣.៩២៩នាក់ កើន ១៨.៧៧% ក្នុងនោះទេសចរណ៏ជាតិចំនួន ៧៣១.៦០៤នាក់ កើន ១១.២១% អន្តរជាតិចំនួន ៣០២.៣២៥នាក់ កើន ៤២.១៧% ដោយ​ឡែក​គិត​ត្រឹម​៨​ខែ ឆ្នាំ ២០១៤ មានភ្ញៀវ ៨៩១.២៦៤នាក់ កើន ២៤.២៤% បើប្រៀប៨ខែដូចគ្នា ក្នុងឆ្នាំ ២០១៣ ។ ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរណ៏ ឯកឧត្តមអភិបាលរងខេត្ត សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ឋ និង ដៃគូអភិវឌ្ឍន៏នានា បន្តចូលរួមក្នុងការផ្សព្វផ្សាយការពារបរិស្ថាន សំអាតឆ្នេរ ការពារ​សន្តិសុខ សុវត្ថិភាព ទេសចរណ៏ ចូលរួមចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋាន​ស្អាត សេវាល្អ សំដៅធ្វើអោយខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៏ប្រកបដោយគុណភាព ពិសេស​បំផុតរក្សាតម្លៃម្ហូបអាហារ តម្លៃបន្ទប់ស្នាក់នៅ ក្នុងតំលៃសមរម្យ ក្នុងឱ​កាស​អបអរ​សាទរ​ពិធី​បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីផ្តល់នូវជំនឿជឿជាក់ និង ភាព​កក់​ក្តៅ​ដល់​ភ្ញៀវ​ទេសចរណ៏ ដែលបានមកកំសាន្តនៅខេត្តព្រះសីហនុ ៕








Thursday, September 11, 2014



ខេត្តព្រះ​សីហនុ ៖ យ៉ាង​ហោច​ណាស់​​មនុស្ស​​២នាក់រងរបួស​ធ្ងន់ និង​ម្នាក់​ទៀត​​របួស​ស្រាល​ ក្នុង​​ហេតុ​ការ​​ណ៍​​​គ្រោះ​ថ្នាក់​ចរាចរណ៍​​ បង្ក​ឡើង​ដោយ​​រថយន្ត​កុង​តឺន័រ​​ដាច់​​ហ្វ្រាំង​​បុក​​បង្គោល​ភ្លើង​​ រួច​​ជ្រុល​​​​បុក​​រថយន្ត​​​២គ្រឿង​​ទៀត ។គ្រោះ​ថ្នាក់​ដ៏​​រន្ធត់នេះ​កើត​ឡើង​កាល​ពី​ វេលាម៉ោង​​៣និង​៣០នាទីរសៀល​ថ្ងៃទី​១១ កញ្ញា នៅ​​មុខ​​ស្ថានីយ​រថភ្លើង​​ ស្ថិត​ក្នុង​ភូមិ​៣ សង្កាត់​៣ ក្រុង​ព្រះ​សីហនុ។ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ចរាចរណ៏ជើងគោកខេត្តព្រៈសីហនុបានបញ្ជាក់ថា នៅ​វេលា​កើត​ហេតុ​ខាងលើ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៏មួយបានកើតឡើងដែលបង្ករឡើងដោយរថយន្តធន់ធំដឹកកុងតៃនឺមួយគ្រឿង​ពណ៏​សរ​ពាក់ស្លាកលេខ ភ្នំពេញ3A 1022  បើកបរដោយឈ្មោះយឿន ឆាយ​ភេទ ប្រុស អាយុ​២៥​ឆ្នាំ​មាន​ស្រុក​កំណើតនៅខេត្តកំពង់ស្ពឺ​រងរបួសធ្ងន់ ជាកម្មសិទ្ឋរបស់ក្រុមហ៊ុន  book seang ដឹក​ទំនិញ​រោង​ចក្រ​ បើករបរក្នុងទិសដៅភ្នំពេញ -ក្រុង​ព្រះសីហនុ បានដាច់ហ្វ្រាំង រេចង្កូតទៅបុកបង្គោលភ្លើងប៉ើងទៅបុកជាមួយរថយន្តកុងតៃនឺ ម៉ាក KAI ពណ៏ ខៀវ ពាក់ស្លាកលេខភ្នំពេញ  3A 3928 បើកបរដោយឈ្មោះ ប៉ាង ធឿន ភេទ ប្រុស អាយុ ៤២ឆ្នាំចតប៉ះកង់ក្បែរនោះរងការខូចខាតក្បាលរថយន្ត​ទាំងស្រុងពុំមានគ្រោះថ្នាក់នោះទេ រួចបន្តទៅបុករថយន្តកូរេពណ៏ខៀវ៥តោនបើកបរស្របទិស​គ្នា​ជា​មួយរថយន្តបង្ករ ពាក់ស្លាកលេខភ្នំពេញ  2AA 8319 បើកបរដោយឈ្មោះ  អឿន សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ រងរបួធ្ងន់ រួមជាមួយព្រូម្នាក់ទៀតឈ្មោះ ដុស ភារម្យ អាយុ២២ឆ្នាំ អ្នក​ទាំង​២​នាក់​មានស្រុកកំណើតនៅខេត្តកំពង់ចាម។ យោង​តាម​ប្រភព​សាក្សី​នៅ​ក្បែរ​កន្លែង​បាន​និយាយ​ទាំង​តក់​ស្លុត​ថា ខណះពេលរូបគាត់កំពុងឈយាមនៅមុខផ្ទះសំណាក់ ឌីឌីម៉ាត១ បានឬ សម្លេង​រថយន្ត​ស៊ី​ផ្លេ​ យ៉ាង​ខ្លាំង​ចុះពីចំណោតមក នៅ​ពេល​គាត់​ក្រឡេក​ទៅ​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​បើក​​យ៉ាង​លឿន​​​​​​​រហូត​​មកដល់ចំនុចកើតហេតុក៏បានរេចង្កូតទៅបុកបង្គោលភ្លើងលាន់ដូចរន្ទះ រួច​បន្ត​ទៅ​បុក​រថយន្ត​​​​ដឹក​​ទំនិញ​ចត​ប៉ះ​កង់​ពេញ​ទំហឹងខូចខាតផ្នែកខាងមុខទាំងស្រុង ហើយបានបន្តទៅបុករថយន្តមួយ​គ្រឿងទៀតដែលកំពុងបើកស្របទិសគ្នាទាំងកំរោលបណ្តាលអោយក្រឡាប់ទាំងពីរផ្ងាជើងច្រង៉ាង​ បង្ករភាពភ្ញាក់ផ្អើល ស្ទះផ្លូវជិត២ម៉ោង។ ក្រោយកើតហេតុ រងយន្តទាំង៣គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ចរាចរណ៏​ស្ទួចយករក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោកខេត្ត រង​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​បន្ទាប់។ សូម​​បញ្ជាក់​ផងដែរថា កាល​ពី​ពាក់​កណ្តាល​ខែ​សីហារ​នៅ​​​​​​ក្បែរ​​​ចំនុច​នេះក៏មានរថយន្តកុងតៃនឺដាច់ហ្វ្រាំងបុករថយន្ត និងម៉ូតូ បណ្តាល​អោយ​មនុស្ស​២​នាក់ឪពុកនិងកូនបានស្លាប់ ហើយ​មនុស្ស​ចំនួន​៧​នាក់​រង​របួស​ធ្ងន់​និង​ស្រាល​ផង​ដែរ៕​





នៅ​សាលា​ខេត្តព្រះសីហនុ​ ព្រឹក​ថ្ងៃ​ទី​ ១១ ខែ កញ្ញា ឆ្នាំ ២០១៤ គណះ​បញ្ជាការ​ឯកភាព​ ខេត្ត​ព្រះសីហនុ​ បាន​បើក​កិច្ច​ប្រជុំ​ការងារ​។ កិច្ច​ប្រជុំ​នេះ​ បាន​លើក​យក​របៀប​វីរៈចំនួន​ ៣ ​មក​​ធ្វើ​​ការ​​ដោះ​​ស្រាយ​ និង ចាត់​វិធាន​ការណ៏ចំពោះមុខ ទី១ ពិភាក្សា​ និង​ ដោះស្រាយ​បាតុភាព​ ការ​រំលោភ​ចាប់​យក​ដី​តំបន់​ក្បាល​ឆាយ​ ក្នុង​ក្រុងព្រះសីហនុ​ ទី២​ ផ្សព្វផ្សាយ​គោលការណ៏​ណែនាំ​វាយ​តម្លៃ​ ពី​ចំណាត់​ថ្នាក់​ប្រឡង​ប្រណាំង​អនុវត្ត គោល​នយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ ទី៣​ ផ្សព្វផ្សាយ​ផែនការ​ណែនាំ​របស់​គណះ​កម្មាការ​ជាតិ​ រៀបចំ​បុណ្យ​ជាតិ ​និង ​អន្តរជាតិ​ និង​ ផ្សេងៗ ​ពិ​ភា​ក្សា​រិះរក​វិធាន​ការណ៏​រក្សា​ការពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​ រៀបចំ​បុណ្យ​កាន់​បិណ្ឌ​ ភ្ជុំបិណ្ឌ​ និង​ កឋិន​ទា​ន ជា​បុណ្យ​ប្រពៃណី​ព្រះពុទ្ឋ​សាសនា ដ៏​សំខាន់​របស់​ពុទ្ឋ​បរិស័ទ​ខ្មែរ​គ្រប់រូប។​ ការ​ពង្រឹង​ចលនា​អនុវត្តន៏​គោល​នយោបាយ​ភូមិ​ ឃុំ មាន​សុវត្ថិភាព​ នៅ​តែ​ជា​ប្រធាន​បទ​សំខាន់​បំផុត​ ដែល​កិច្ច​ប្រជុំ​របស់​គណះ​បញ្ជាការ​ឯកភាព​ខេត្ត​ បាន​ដាក់​ទិស​ដៅ​សំរាប់​អនុវត្ត​បន្ត​ នេះ​បើ​តាម​ប្រសាសន៏​របស់​ឯកឧត្តម ​ឈិត សុខុន​ អភិបាល​ខេត្ត​ និ​ង ជា​ប្រធាន​គណះ​បញ្ជាការ​ឯកភាព​ ខេត្តព្រះសីហនុ​ កិច្ច​ពិភាក្សា​ក៏បាន​ផ្តោត​ទៅ​លើ​ការងារ​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ បញ្ហា​សន្តិសុខ​ សុវត្ថិភាព​ទូទៅ​ជាដើម​។​ ឯកឧត្តម អភិបាល​ខេត្តព្រះសីហនុ​ ជាមួយនឹងការកោតសរសើរចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ជាប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលបានរួបរួមគ្នាកសាង និង អភិវឌ្ឍន៏ប្រទេសជាតិ តាម​គោល​ការណ៏​នយោបាយរបស់រាជរដ្ឋាភិបាល ទទួលបានលទ្ឋផលល្អជាច្រើន កន្លងមក ឯកឧត្តម ឈិត សុខុន​ ក៏បានអំពាវនាវអោយប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ អោយ​បញ្ឈប់​បន្ទាន់​នូវការចាប់ ឬ ទិញយកដីក្នុងតំបន់ក្បាលឆាយ ដីរដ្ឋធ្វើជាកម្មសិទ្ឋិរបស់ខ្លួន ។ ឯក​ឧត្តម​អភិបាល​ខេត្ត អំពាវនាវអោយប្រជាពលរដ្ឋ គ្រប់រូបគ្រប់ក្រុមគ្រួសារ ជួយអប់រំញាត្តិមិត្ត និង កូន​ចៅ​នាំ​គ្នាប្រព្រឹត្តិតែអំពើល្អ ចៀសអោយឆ្ងាយពីអំពើអបាយមុខនានា ដូចជាការសេពគ្រឿងញៀ ការ​ប្រព្រឹត្តិ​ល្បែង​ស៊ី​សង ប្រព្រឹត្តអំពើចោរកម្ម ដែលសុទ្ឋសឹងជាដើមហេតុនាំអោយ មានវិនាសដល់ខ្លួនឯង ក្រុម​គ្រួសា​រ និង ប៉ះពាល់ដល់សង្គមជាតិ ហើយបង្ករហេតុនោះច្បាប់ និង​មិន​មាន​ការ​លើក​ទោស​បាន​ឡើយ​​៕




Tuesday, September 9, 2014

នៅខេត្តព្រះសីហនុ មានរៀបចំធ្វើវេទិកាពិគ្រោះយោបល់ស្តីពីបញ្ហាប្រឈមនៅក្នុងសង្គម និង ផល​ប៉ះ​ពាល់​​របស់​យុវវ័យ កាលពីព្រឹកថ្ងៃទី 10 ខែ កញ្ញា ឆ្នាំ 2014 រៀបចំឡើងដោយនាយកដ្ឋានស្រ្តី និង ការ​អប់​រំ​ ក្រសួងកិច្ចការនារី មានតំណាងត្រូវបានចូលរួមពីថ្នាក់ដឹកនាំក្រសួងកិច្ចការនារី និង នាយកដ្ឋាន​ពាក់ព័ន្ធ​មន្ទីរអប់រំ យុវជន និង កីឡា មន្ទីរធម្មការ និង សាសនា មន្ទីរកិច្ចការនារី ចំនួន ៨ខេត្តចូលរួម គឺ​ខេត្តព្រះសីហនុ​ កោះកុង កែប កំពត កំពង់ស្ពឺ កំពង់ឆ្នាំ តាកែវ និង ខេត្តកណ្តាល និង សាស្ត្រាចារ្យ​និស្សិត​ ​ចំនួន ២៥០នាក់ វេទិកានេះមានគោលបំណងដើម្បីបង្កើតការយល់ដឹងពីសិលធម៌សង្គម និង កាត់​បន្ថយ​នូវរាល់ទស្សនៈឥរិយាបថអវិជ្ជមាន របស់យុវវ័យរួមគ្នា លើកកំពស់សិលធម៌សង្គមតម្លៃស្ត្រី និង គ្រួសារខ្មែរ និង លើកកំពស់សមភាពយេនឌ័រ ដើម្បីសុខមាលភាពសង្គម អប់រំ លោកជំទាវ អ៊ីម ស៊ីថែ រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដែលអញ្ជើញជាអធិបតីក្នុងវេទិកានេះ មាន​ប្រសាសន៏​សំណេះ​សំណាល​ដោយចាត់ទុកថា ចាវេទិកាផ្តល់សារៈសំខាន់សំរាប់មន្ត្រីគ្រប់ស្ថាប័ន ពាក់ព័ន្ឋបានជ្រួតជ្រាប និង​ បញ្ហាប្រឈមមុខទាំងឡាយរបស់យុវវ័យ ការអប់រំយុវវ័យជាចំណុចសំខាន់ណាស់ ក្នុង​ការ​ជំរុញ​អោយ​ក្មេង​ស្រី ទទួលឱកាសក្នុងការសិក្សាខ្ពស់នូវក្មេង ប្រុស លោកជំទាវ រដ្ឋលេខាធិការ​ក្រសួងកិច្ច​ការ​នារី បញ្ជាក់ថា ការអប់រំយុវវ័យ ជាចលករជាសរសរទ្រូង និង ជា​ធនធាន​មនុស្ស​ដែល​មិន​អាច​ខ្វះ​បាន ​សម្រាបង់កិច្ចវអភិវឌ្ឍន៏ជាតិ ។ បច្ចុប្បន្នប្រទេសកម្ពុជា ជួបប្រះនូវបញ្ហាជាច្រើន ដូច​ជា​អំពើ​ពាលា​អាវ៉ាសែ អំពើអាចារ្យលើស្ត្រី និង កុមារ អំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស ការ​កេង​ប្រវ័ញ្ច​គ្រប់​រូបភាព លើស្ត្រី និង កុមារការប្រើប្រាស់គ្រឿងញៀន ស្រវឹង ក្រុមក្មេងទំនើង ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​។ បញ្ហា​ទាំងនេះ​ក្រោមការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេ​ជោ​ ហ៊ុនសែន នាយករដ្ឋមន្ត្រី និង ដោះស្រាយតាមរយៈការអនុវត្តយុទ្ឋសាស្ត្រចតុកោណ ដំណាក់​កាល​ទី ១ ទី ២ ស្តីពីកំណើនការងារសមភាព និង ប្រសិទ្ឋិភាពគណៈកម្មាធិការជាតិ លើក​កម្ពស់​សីល​ធម៌​​សង្គម តម្លៃស្ត្រី និង គ្រួសារខ្មែរ ដែលសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ជា​ប្រធាន​កិត្តិយស​យក​ចិត្តទុកដាក់ ជំរុញថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការងារដើម្បីទប់ស្កាត់អោយមានប្រសិទ្ឋិភាព៕








​ខេត្តព្រះសីហនុ ៖ នៅ​ថ្ងៃ​ដំបូង​នា​ឱកាស​ពិធី​បុណ្យ​កាន់​បិណ្ឌ​ឆ្នាំ​នេះ​ ដែល​ជា​បុណ្យ​ប្រពៃណី​ទំនៀម​ទំលាប់​ព្រះពុទ្ធសាសនា ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត និង ឯកឧត្តម ឈិត សុខុន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួម​នឹង​ប្រធាន​មន្ទីរ​អង្គភាព​ ស្ថាប័នក្នុងខេត្ត មន្ត្រីរាជការ និង ពុទ្ធបរិស័ទ បានអញ្ជើញនាំយកនូវទេយ្យវត្ថុ បច្ច័យនិង ចង្ហាន់​​​​បិណ្ឌបាត្រ ទៅប្រគេនព្រះសង្ឃវត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បី​ជា​កិច្ច​ចូល​រួមក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី ១ នាថ្ងៃ ១រោជ ខែ ភទ្របទ ត្រូវនឹងថ្ងៃទី ៩ខែ កញ្ញា ឆ្នាំ ២០១៤ ដើម្បីបំពេញកិច្ចកុសល ឧទ្ទិសជូនចំពោះវិញ្ញាណក្ខ័ន្ធបុព្វការីជន មាតាបីតា ញ្ញាត្តិការ ៧ សន្តាន​ ដែលបានចែកស្ថានទៅកាន់លោកខាងមុខ។ ព្រះវិមលសាគរ គៀត ច័ន្ទធុច ព្រះ​រាជា​គណៈ​ថ្នាក់​កិតិ្តយស ទីប្រឹក្សាសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និង ព្រះមេគុណ ខេត្តព្រះសីហនុ មាន​សង្ឃដីការអោយដឹងថា ឆ្នាំនេះក៏ដូចជាឆ្នាំមុនៗដែរ នៅខេត្តព្រះសីហនុ គ្រប់បណ្តាវត្តទាំងអស់ បាន​រៀបចំដំណើរការបុណ្យកាន់បិណ្ឌ ប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ តាម​សទ្ធា​ជ្រះថ្លា​របស់​​​ប្រជាពលរដ្ឋ ហើយចំពោះវត្តមានរបស់ឯកឧត្តម អភិបាលខេត្តព្រះសីហនុ និង ក្រុមគ្រួសារ ព្រម​ទាំង​វត្ត​មានមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សំរាប់ពិធីបុណ្យកាន់បិណ្ឌនេះ គឺ​បាន​បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុកដាក់របស់អាជ្ញាធរខេត្ត ក៏ដូចជាប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់ក្នុងការគោរពបូជា និង លើក​ស្ទួយ​វិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ អោយមានការរីកចំរើនឡើងជាបន្តបន្ទាប់។ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ក្នុងពិធីបុណ្យដាក់បិណ្ឌនេះថា ដោយ​លើក​ឡើង​ពី​ស្ថាន​ភាពទូទៅនៃការប្រារព្ធបុណ្យកាន់បិណ្ឌរបស់ប្រជាពលរដ្ឋ ជាពុទ្ធសាសនិកជន នៅ​ខេត្ត​ព្រះសីហនុ​ ថា​ប្រព្រឹត្តទៅបានល្អ ក្នុងនោះគ្រប់វត្តមានការចូលរួមធ្វើបុណ្យតាមធម្មតា។ ជាមួយ​នឹង​ការ​នាំ​យកនូវបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃក្នុងវត្តជោត្តញ្ញាណ ដើម្បី​ជួយ​កសាង​សមិទ្ធិផល​ក្នុង​វត្ត​នេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវអោយព្រះសង្ឃគណៈកម្មាការអាចារ្យវត្ត ក្នុង​ខេត្ត​ព្រះសីហនុ ក៏ដូចជាពុទ្ធបរិស័ទធ្វើការចែករំលែកម្ហូបអាហារ ដើម្បីផ្តល់ជូនទៅកងទ័ព ឬ ក្រុម​ក្មេង​កំព្រា ជនខ្វះខាត ខ្វះទីពឹង ហើយចាត់ទុកថា នេះជាវប្បធម៌នៃការចែករំលែក និង ក៏​ជា​កុសល​ផល​បុណ្យ​សំរាប់កាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះដែរ ៕






Monday, September 8, 2014





ខេត្តព្រះសីហនុៈទីតាំង​កែច្នៃ​ប្រហិត​ត្រី​សមុទ្រនៅ​តំបន់​ទំនប់រលកក្រុងព្រះសីហនុត្រូវបានមន្ត្រី​ជាន់​ខ្ពស់​នៃក្រសួងឧស្សាហកម្មណែនាំអោយក៏ដូចជាតម្រូវអោយផ្លាស់ប្តូទីតាំងផលិតបើទោះបីជា​ទី​តាំង​កិន​ត្រី​សំរាប់ធ្វើប្រហិតមួយកន្លែងនេះរកពុំឃើញសារធាតុគីមីប៉ះពាល់ដល់​សុខភាព​ប្រជាពលរដ្ឋ​ក្រោយ​ការ​ធ្វើពិសោធន៏នៅនឹងកន្លែងយ៉ាងណាក្តី។ លោក​​​​ចាន់​បូ​រិន្ទអគ្គនាយក ISC នៃ​ក្រសួង​ឧស្សា​ហ​កម្ម​​​​​និង​​សិប្បកម្ម​បាន​​ថ្លែង​​ភា្ល​មៗ ប្រាប់​អ្នកកាសែតនៅ​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញាឆ្នាំ​២០១៤​នេះក្រោយពី​ក្រុម​អធិការ​កិច្ច​ក្រសួង​ឧស្សាហកម្មនិង​សិប្បកម្មបាន​ចុះមក​ពិនិត្យ​គុណភាពសាច់​ប្រហិតរបស់​អ្នក​ស្រី​ជា​ផល្លាជា​លទ្ធផលការកែច្នៃ​ប្រហិត​នេះល្អ​ពុំមាន​សា​ធាតុគីមីអ្វី​ទេប៉ុន្តែចាំបាច់ទីតាំង​សិប្បកម្ម​មួយ​នេះ​ចាំបាច់ត្រូវតែដោះដូរ​ទីតាំង​ថ្មីក្នុង​រយៈពេល​ពីរ​ខែខាងមុខនេះបើពុំដូចនោះទេខាងក្រសួង​ឧស្សាហកម្ម​នឹងធ្វើការពិន័យនឹងអាចឈានទៅដល់ការបជ្ឈប់អាជីវកម្ម​។ 
លោក​ ចាន់​ បូ​រិន្ទ​ អគ្គនាយក ISC បាន​បន្ត​ថា​​ចំពោះមូលហេតុដែលខាងក្រសួងតម្រូអោយ​ផ្លាស់ប្តូរ​ទី​តាំង​​ថ្មីព្រោះ ក្រុមអធិការកិច្ចពិនិត្យឃើញថាទីតាំងចាស់នេះពុំសាកសមទៅនឹងទំហ៊ំ​​នៃ​ការ​ផលិត​មាន​ការ​ខ្វះ​អនាម័យ​ច្រើន​បើ​ទោះ​បី​ជា​ពុំ​មាន​សាធារតុ​គីមី​ក៏​ដោយ​ទីតាំង​នេះ​វា​អាច​ធ្វើ​អោយ​ប៉ះពាល់​សុខ​ភាព​​​អ្នកបរិភោគ។ សូមបញ្ជាក់ផងដែរថាទីតាំងកិនសាច់ត្រីសំរាប់យកទៅធ្វើជាប្រហិតនេះ មន្ទី​ពិសោធន៏​​​ធ្លាប់ចេញលិខិតបញ្ចាក់ចំនួន២ដងមកហើយ ប៉ុន្តែនៅមានពាក្យចចាមអារាមថានៅតែមានសារធាតុ​គីមីទើមឯកឧត្តមចមប្រសិទ្ឋបញ្ជាអោយក្រុមអធិការកិច្ចចុះមក​ពិនិត្យនៅ​នឹង​កន្លែង​ជាក់​ស្តែង​ដើម្បីបញ្ចាក់អំពីការពិត៕