នៅខេត្តព្រះសីហនុ មានរៀបចំធ្វើវេទិកាពិគ្រោះយោបល់ស្តីពីបញ្ហាប្រឈមនៅក្នុងសង្គម និង ផលប៉ះពាល់របស់យុវវ័យ កាលពីព្រឹកថ្ងៃទី 10 ខែ កញ្ញា ឆ្នាំ 2014 រៀបចំឡើងដោយនាយកដ្ឋានស្រ្តី និង ការអប់រំ ក្រសួងកិច្ចការនារី មានតំណាងត្រូវបានចូលរួមពីថ្នាក់ដឹកនាំក្រសួងកិច្ចការនារី និង នាយកដ្ឋានពាក់ព័ន្ធមន្ទីរអប់រំ យុវជន និង កីឡា មន្ទីរធម្មការ និង សាសនា មន្ទីរកិច្ចការនារី ចំនួន ៨ខេត្តចូលរួម គឺខេត្តព្រះសីហនុ កោះកុង កែប កំពត កំពង់ស្ពឺ កំពង់ឆ្នាំ តាកែវ និង ខេត្តកណ្តាល និង សាស្ត្រាចារ្យនិស្សិត ចំនួន ២៥០នាក់ វេទិកានេះមានគោលបំណងដើម្បីបង្កើតការយល់ដឹងពីសិលធម៌សង្គម និង កាត់បន្ថយនូវរាល់ទស្សនៈឥរិយាបថអវិជ្ជមាន របស់យុវវ័យរួមគ្នា លើកកំពស់សិលធម៌សង្គមតម្លៃស្ត្រី និង គ្រួសារខ្មែរ និង លើកកំពស់សមភាពយេនឌ័រ ដើម្បីសុខមាលភាពសង្គម អប់រំ លោកជំទាវ អ៊ីម ស៊ីថែ រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដែលអញ្ជើញជាអធិបតីក្នុងវេទិកានេះ មានប្រសាសន៏សំណេះសំណាលដោយចាត់ទុកថា ចាវេទិកាផ្តល់សារៈសំខាន់សំរាប់មន្ត្រីគ្រប់ស្ថាប័ន ពាក់ព័ន្ឋបានជ្រួតជ្រាប និង បញ្ហាប្រឈមមុខទាំងឡាយរបស់យុវវ័យ ការអប់រំយុវវ័យជាចំណុចសំខាន់ណាស់ ក្នុងការជំរុញអោយក្មេងស្រី ទទួលឱកាសក្នុងការសិក្សាខ្ពស់នូវក្មេង ប្រុស លោកជំទាវ រដ្ឋលេខាធិការក្រសួងកិច្ចការនារី បញ្ជាក់ថា ការអប់រំយុវវ័យ ជាចលករជាសរសរទ្រូង និង ជាធនធានមនុស្សដែលមិនអាចខ្វះបាន សម្រាបង់កិច្ចវអភិវឌ្ឍន៏ជាតិ ។ បច្ចុប្បន្នប្រទេសកម្ពុជា ជួបប្រះនូវបញ្ហាជាច្រើន ដូចជាអំពើពាលាអាវ៉ាសែ អំពើអាចារ្យលើស្ត្រី និង កុមារ អំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស ការកេងប្រវ័ញ្ចគ្រប់រូបភាព លើស្ត្រី និង កុមារការប្រើប្រាស់គ្រឿងញៀន ស្រវឹង ក្រុមក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ។ បញ្ហាទាំងនេះក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និង ដោះស្រាយតាមរយៈការអនុវត្តយុទ្ឋសាស្ត្រចតុកោណ ដំណាក់កាលទី ១ ទី ២ ស្តីពីកំណើនការងារសមភាព និង ប្រសិទ្ឋិភាពគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និង គ្រួសារខ្មែរ ដែលសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ជាប្រធានកិត្តិយសយកចិត្តទុកដាក់ ជំរុញថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការងារដើម្បីទប់ស្កាត់អោយមានប្រសិទ្ឋិភាព៕
Tuesday, September 9, 2014
វេទិកាពិគ្រោះយោបល់ស្តីពីបញ្ហាប្រឈមនៅក្នុង សង្គម និង ផលប៉ះពាល់របស់យុវវ័យនៅខេត្តព្រះសីហនុ
Posted by Unknown on 11:59 PM with No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment