កំពង់ឆ្នាំង៖ ឃាតករម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានក្រោយពីរូប
គេនិងបក្ខពួកបានសម្លាប់អ្នកកាសែតម្នាក់ កាលពីជាង៩ខែមុន។ករណីចាប់ខ្លួនឃាតរអស់លក្ខ័
ខាងលើនេះបានធ្វើឡើងនៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤
នៅក្នុងមូល
ដ្ឋានជនល្មើសស្ថិតក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី
ខេត្តកំពង់ឆ្នាំង។ លោក ឌុច ចំរើន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ខេត្តបានអោយដឹងថា៖
ឃាតករដែលសមត្ថកិច្ចចាប់ខ្លួននេះមានឈ្មោះ យ៉ង ភាឡេង អាយុ៣៦ឆ្នាំ
រស់នៅក្នុងភូមិឃុំ
ដែលបានចាប់ខ្លួនខាងលើ។ចំណែកជនរងគ្រោះឈ្មោះ សួន ច័ន្ទអាយុ៤៨ឆ្នាំ
ជាភ្នាក់ងារកា
សែតមាគ៌ាកម្ពុជារស់នៅក្នុងភូមិឃុំជាមួយជនល្មើសជាឃាតករ។ សមត្ថកិច្ចនគរបាលស្រុកជលគីរីដែលបានសហការគ្នាជាមួយនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ខេត្តចាប់ជនជាឃាតករខាងលើនេះក្នុងពេលនាំខ្លួនជនល្មើសមកកាន់ស្នងការនគរបាលខេត្តបាននិយាយអោយដឹងថា៖នៅក្នុងថ្ងៃកើតហេតុទី៣១
ខែមករា ឆ្នាំ២០១៤ វរលាម៉ោងប្រមាណ៨និង៣០នាទីយប់ ជនរងគ្រោះនិងមិត្តភ័ក្រ២ទៅ៣បាននាំគ្នាផឹកស៊ីនៅមុខផ្ទះ ខណៈនោះក្រុមជនល្មើសមានគ្នា៦នាក់ដើរកាត់មុខផ្ទះ
បានលួចគប់ដុំថ្មចូលក្នុងវង់ផឹករបស់ជនរងគ្រោះពេលនោះបានចេញមកសួរនាំ
ក៏មានការឈ្លោះប្រកែកគ្នាហើយក៏ត្រូវក្រុមជនល្មើសព្រួតគ្នាយកដុំវាយមកលើជនរងគ្រោះបណ្តាលអោយមានរបួសយ៉ាងធ្ងន់ធ្ងរ។ ក្រោយពេលបង្កហេតុជនល្មើសបាននាំគ្នារត់ចេញបាត់ពីមូលដ្ឋានរហូតមក។ចំណែកជន
រងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកកាន់មន្ទីរពេទ្យខេត្ត
និងបានបញ្ជូនបន្តទៅកាន់មន្ទីរ
ពេទ្យក្រុងភ្នំពេញ ព្រោះតែរបួសធ្ងន់ធ្ងរ និងបានស្លាប់នីថ្ងៃទី២ ខែមករា
ឆ្នាំ២០១៤ នៅក្នុងមន្ទីរ
ពេទ្យក្រុងភ្នំពេញ។ករណីវាយសម្លាប់អ្នកកាសែតខាងលើនេះត្រូវបានគេសន្និដ្ឋានថា៖ជនល្មើ
លនិងបក្ខពួកមានគំនុំព្រោះតែអ្នកកាសែតជាជនរងក្រោះធ្លាប់បានចុះផ្សាយបទល្មើសពួកគេក្នុងទំព័រកាសែត។ ជនជាឃាតកររូបនេះក្រោយពីបានរត់គេចខ្លួនបាត់ពីមូលដ្ឋាន
លោក សុទ្ធ សំអោក ជាចៅក្រមស៊ើបសួរបានចេញដីកាចាប់ខ្លួនលេខ ៣៥,១៤ចុះថ្ងៃទី១៦ ខែមិថុនា
ឆ្នាំ២០១៤ បង្គាប់
អោយចាប់ខ្លួន ទើបសមត្ថកិច្ចតាមប្របាញ់ចាប់ខ្លួនបាននៅថ្ងៃទី១៤ ខែតុលា
ឆ្នាំ២០១៤នេះ។ ជនល្មើសរូបនេះត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត
នៅល្ងាចថ្ងៃទី១៤ខែតុលា
ឆ្នាំ២០១៤ នេះហើយដើម្បីអោយលោកចៅក្រមចាត់ការបន្តតាមនិតិវិធីច្បាប់៕
0 comments:
Post a Comment