កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង១២និង៣០នាទី គឺមានរថយន្តដឹកសាំងរបស់ក្រុមហ៊ុនសូគីម៉ិច១គ្រឿង ម៉ាក Dong Fing ពណ៍ក្រហមលាយលឿងឆ្នូតស ពាក់ស្លាក លេខ ភ្នំពេញ3C-6019 បានបុកពេញទំហឹងខណៈពេលធ្វើដំណើច្រាស់ទីសគ្នា ក្នុង ល្បឿនលឿនគួរសម ជាមួយម៉ូតូម៉ាក YAMAHA NEK ពណ៍ ត្រួយចេក គ្មានស្លាកលេខ បើកបរដោយ យុវជនម្នាក់ឈ្មោះ គឹម មេសា ភេទប្រុសអយុ១៧ឆ្នាំ រស់នៅ ភូមិ ត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បណ្តាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ធ្ងរ។ ករណីគ្រោះថ្នាក់ចរានេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ៤៦និង៤៧ ស្ថិតក្នុងភូមិសំណង សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។បើតាមសាក្សីដែលឃើញហេតុកាណ៍ផ្ទាល់ភ្នែកបានឱ្យដឹងថា៖ ម៉ូតូម៉ាកYAMAHA NEK ពណ៍ត្រួយចេកបើកបរដោយយុវជនខាងលើបានបើកបរពីទិសខាងកើតទៅទិសខាងលិច។ ចំណែក រថយន្តដឹកសាំង ម៉ាកDong Fing ពណ៍ក្រហមលាយលឿងឆ្នូតសពាក់ស្លាកលេខ ភ្នំពេញ3C.6019 បើកពីទិសខាងលិចឆ្ពោះទៅទិសខាងកើត មកដល់ត្រង់ចំណុចខាងលើក៍បានបុកនិងម៉ូតូ។ អ្នកបើកបររថយន្តបង្កបានកិចខ្លួនបាត់ស្រមោលបន្ទាប់ពីបានដឹងថាខ្លួនបានបុកម៉ូតូរួចមក ។ប្រភពបានបន្តទៀតថា ម៉ូតូបានបើកមកដល់ចំណុចកើតហេតុ ក៏គេចរថយន្តមួយផ្សេងទៀតដែលបត់នៅខាងមុខ ខណៈពេលនោះក៍រថយន្តដឹកសាំងក៏បានមកដល់ ក៍បានបុកម៉ូតូពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់តែម្តង។ ជនរងគ្រោះក៍បានសាច់ញ្ញាតិយកទៅសង្គ្រោះបន្ទាន់នៅរាជភ្នំពេញ ចំណែកវត្ថុតាង ទាំងរថយន្តនិងម៉ូតូត្រូវនគរបាលចរាចរណ៍ជើងគោកខេត្តយកទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ។
Thursday, October 16, 2014
យុវជនម្នាក់រងបួសធ្ងន់ធ្ងរក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏
Posted by Unknown on 12:25 AM with No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment