ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋទូទាំងប្រទេស
ក៏ដូចជាមន្ត្រីរាជការខេត្តកំពង់ធំ មន្ទីរ ស្ថាប័ន បានរៀបចំពិធីរំលឹកខួប ២ឆ្នាំ នៃការយាង
ចូលទីវង្គតរបស់ បរមរតនកោដ្ឋ
ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ
ព្រះវររាជបិតា ឯករាជ្យបូរណ
ភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព
ដើម្បី បុព្វហេតុ ឯករាជ្យ ជាតិ បូរណភាពទឹកដី ផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ
និងអភិវឌ្ឍលើគ្រប់វិស័យ ថ្នាក់ដឹកនាំ
ក្រុមប្រឹក្សា ខណ្ឌ ថ្នាក់ដឹកនាំ គណៈអភិបាល ខណ្ឌមានជ័យ
ក៏បានរៀបចំពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះបរម រតនកោដ្ឋ គម្រប់ ខួប២ឆ្នាំ ផងដែរ ។ អញ្ជើញជាអធិបតីភាព នៅក្នុងពិធីគម្រប់ខួប២ឆ្នាំ
នៃការយាងចូលព្រះទិវង្គត របស់ ព្រះបរមរតនកោដ្ឋ នា ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤ រួមមាន ប្រធានក្រុមប្រឹក្សាខេត្ត
លោក ឈុន ឈន់ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន និងមានការអញ្ជើញចូលរួម
ពីអភិបាល រងខេត្តសមាជិក ក្រុមប្រឹក្សាខេត្ត មន្ទីរ ស្ថាប័ន នានា
និង ប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ
។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច
ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណ ភាពទឹកដី
និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក
ព.ស.២៤៦៥ ត្រូវ នឹងថ្ងៃទី៣១
ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វា ស័ក
ព.ស.២៥៥៦ ត្រូវនឹងថ្ងៃ ទី១៥ ខែតុលា
ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយទទួល ព្រះបរម
បច្ឆាមរណនាម «ព្រះបរមរតនកោដ្ឋ»៕
0 comments:
Post a Comment