ពិធី ប្រកាសតែងតាំងអភិបាលរងក្រុងថ្មី ធ្វើឡើងនៅរសៀលថ្ងៃទី៧ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាក្រុងច្បារមន។ក្រោមអធិបតីភាពឯកឧត្តម សឿ សុខណាល់ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺ និង មានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានក្រុមប្រឹក្សាក្រុង លោក លោកស្រីអភិបាល អភិបាលរងក្រុងច្បារមន លោក លោកស្រីប្រធាន ការិយាល័យអង្គភាពជុំវិញក្រុង លោកចៅសង្កាត់ មេប៉ុស្តិ៍ក្នុងក្រុង និងមន្ត្រីរាជការសាលាក្រុងជាច្រើន រូបទៀត ។ លោកស្រី ប៉ោក សេដ្ឋា អភិបាលក្រុងច្បារមន មានមតិស្វាគមន៍ និងបានលើកឡើងនូវលទ្ធផលសំខាន់ៗដែលបានសម្រេចកន្លងមករបស់ក្រុង មានការរីកចំរើនលើគ្រប់វិស័យ និងធានាបានសន្តិសុខ ស្ថេរភាពជូនប្រជាពលរដ្ឋចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្ត យុទ្ធសាស្ត្រតុកោណដំណាក់ទី៣ របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លោក សឿ ចន្ធី ប្រធានការិយាល័យគ្រប់គ្រងបុគ្គលិកសាលាខេត្តកំពង់ស្ពឺ បានអានប្រកាសលេខ ៣៤០១ ចុះ ថៃ្ងទី១៦ ខែកញ្ញា ឆ្នាំ២០១៤ របស់ក្រសួងមហាផៃ្ទ ត្រូវបានតែងតាំង លោក ម៉ម ចន្ទ័សិរីវឌ្ឍនៈ ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១៤ជាអភិបាលរងក្រុងច្បារមន ។ លោក ម៉ម ចន្ទ័សិរីវឌ្ឍនៈ អភិបាលរងក្រុងច្បារមនថ្មី បានឡើងធ្វើការប្តេជ្ញាចិត្តថា៖ នឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អនៅក្នុងគណៈ អភិបាលក្រុង និងបណ្តាការិយា ល័យអង្គភាពជុំវិញក្រុង កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់សង្កាត់ ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានា និងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជា រួមចំណែកពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុចអោយបានល្អប្រសើរ ។ យក ចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ចូលរួមប្រឡងប្រណាំងកែរប្រែសោភ័ណ្ឌភាពរបស់ក្រុង ក្នុងទិសដៅអោយទីក្រុងស្អាត និងមានសេវាកម្មល្អ ។ ឯកឧត្តម សឿ សុខណាល់ អភិបាលរងខេត្តកំពង់ស្ពឺ បានមានប្រសាសន៍សំណេះសំណាល និងសង្កត់ធ្ងន់លើការអនុវត្ត គោលនយោបាយកំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាលនិងការបំរើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ។ ឯកឧត្តម អភិបាលរងខេត្តកំពង់ឆ្នាំងក៏បានផ្ដាំផ្ញើដល់លោក ម៉ម ចន្ទ័សិរីវឌ្ឍនៈ អភិបាលរងក្រុងច្បារមនថ្មី ដែលទើបតែងតាំងថ្មីអោយខិតខំបំពេញភារកិច្ច អោយបានល្អ ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនិតិកាលទី ៥នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខ។ ការធ្វើកំណែទម្រង់ គឺមានសារៈសំខាន់ជាច្រើនចំពោះមន្ត្រីរាជការពិសេសគឺ ការលុបបំបាត់ភាពអសកម្ម លុបបំបាត់អំពើពុករលួយ និងមានតម្លាភាពចំពោះមន្ត្រីរាជការហើយសហការក្នុងជួរគណៈ អភិបាលក្រុង អាជ្ញាដែនដីគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅអភិវឌ្ឍន៍នៅមូលដ្ឋានដើម្បីរួមចំណែកយ៉ាងសកម្មសំដៅកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕
Friday, October 10, 2014
ឯកឧត្តម សឿ សុខណាល់ អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសតែងតាំងអភិបាលរងក្រុងច្បារមនថ្មី
Posted by Unknown on 1:41 AM with No comments

Thursday, October 9, 2014
ធ្វើបុណ្យឆ្លងព្រះវិហារអាល់ភូរកនឥស្លាម(កន្លែងប្រមូលផ្តុំមនុស្សអោយធ្វើតែអំពើល្អ) នៅឃុំអូរឬស្សីស្រុកកំពង់ត្រឡាច
Posted by Unknown on 3:00 AM with No comments
កំពង់ឆ្នាំង៖បុណ្យឆ្លងព្រះវិហារ(សូរ៉ាវ)ស្ថិតនៅក្នុងភូមិចាន់គៀក
ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ ពិធីនេះប្រារព្ធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ
កែវ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និង មានការចូលរួមពីឯកឧត្តម ម៉ាត់ ម៉ូត សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវតុងណារី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាជ្ញាធរដែនដីមន្ត្រីរាការគ្រប់ជាន់ថ្នាក់ ក្នុងស្រុកកំពង់ត្រឡាចនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។ លោកជំទាវ
កែវ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង
បានធ្វើការសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាម ដែលមកចូលរួមធ្វើបុណ្យឆ្លងព្រះវិហារ ខាងលើនេះដោយបានមានប្រសាសន៍ អោយឃើញយ៉ាងច្បាស់ថា៖
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមានគោលនយោបាយដ៏ល្អប្រពៃ
បានអនុញ្ញាតអោយប្រជាពលរដ្ឋគ្រប់ពូជសាសន៍ដែលរស់នៅលើទឹកដីកម្ពុជា
គោរពបាននូវជំនឿសាសនារបស់ខ្លួនដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ។ លោកជំទាវបានលើកឡើងទៀតថា ៖ កន្លងមកបងប្អូនខ្មែរឥស្លាម
ក៏ធ្លាប់បានចូលបំរើក្នុងជួរកងទ័ព លះបង់អាយុជីវិតជាមួយ យុទ្ធជនកម្ពុជា
តស៊ូរំដោះទឹកដីកម្ពុជាពីពួកប៉ុលពតរហូតបានដោយជោគជ័យនៅថ្ងៃ៧មករា ឆ្នាំ១៩៧៩។ បច្ចុប្បន្នបងប្អូនខ្មែរឥស្លាមក៏បានចូលរួមអភិវឌ្ឍន៍លើគ្រប់វិស័យនៅតាមមូលដ្ឋាននៅលើក្នុងទឹកដីកម្ពុជា។ វិស័យសាសនាទៀតសោធបងប្អូនខ្មែរឥស្លាមក៏បានចូលរួមគ្រប់ពិធីបុណ្យធំៗរបស់ជាតិមាន បុណ្យចំរើនព្រះជន្មសម្តេចឪសម្តេចម៉ែបុណ្យចំរើនព្រះជន្មព្រះមហាក្សត្សនិងបុណ្យព្រះបរមរតនៈកោដជាដើម។ ឯកឧត្តម
ម៉ាត់ ម៉ូត សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍អោយដឹងថា៖ព្រះវិហារអាល់ភូរកន
បកប្រែជាភាសាខ្មែរថា « កន្លែងប្រមូលផ្តុំមនុស្សអោយធ្វើតែអំពើល្អ »
ការចូលរួមបុណ្យឆ្លងព្រះវិហារនេះ គឺជាការរួមសាមគ្គីគ្នារវាងខ្មែរឥស្លាម
និងប្រជាពលរដ្ឋខ្មែរធ្វើតែអំពើល្អ
ដឹងគុណដឹងទោស ដឹងអ្នកដែលផ្តល់កំណើត និងអ្នកដែលជួយសង្គ្រោះជីវិត
អោយរួចផុតពីវាលពិឃាត និងគុកឥតជញ្ជាំងរបស់ប៉ុលពត។ លោក
ស៊ូ លី អាយុ៦៨ឆ្នាំ ជាអ៊ីមាំ (សង្គ្រាចវិហារឥស្លាម )បានអោយដឹងថា៖ព្រះវិហារនេះមានបណ្តោយ២២ម៉ែត្រ
ទទឹង១៦ម៉ែត្រ បានចាប់កសាងមកនៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១០ និងបានធ្វើរួចរាល់អស់ប្រាក់សរុបចំនួន
៧៣.៥៣០ដុល្លា ក្នុងនោះប្រាក់ជាង៤ម៉ឺនដុល្លាជាប្រាក់របស់អ្នកស្រុកចូលរួមគ្នាកសាង
និងប្រាក់ជា៣ម៉ឺនដុល្លាទៀតជាប្រាក់របស់សប្បុរសជនចូលរួមកសាង និងបានធ្វើបុណ្យឆ្លងដាក់អោយប្រើប្រាស់នៅក្នុងថ្ងៃទី០៨
ខែតុលា ឆ្នាំ២០១៤នេះ។ តាមប្រពៃណីសាសនាខ្មែរឥស្លាមត្រូវធ្វើបុណ្យឆ្លង៣ថ្ងៃ ក្នុងពេលធ្វើបុណ្យឆ្លងបរិស័ទឥស្លាមក្នុងភូមិត្រូវដង្ហែផ្កានំនិងផ្កាប្រាក់ចូលព្រះវិហារ
ហើយនាំគ្នាសូត្រធម៌នៅក្នុងព្រះវិហារទៅតាមប្រពៃណីសាសនា៕ ឈាងវណ្ណៈ
សមត្ថកិច្ចចំរុះសហការគ្នាចាប់បានអ្នកចែកចាយនិងប្រើប្រាស់ថ្នាំញៀន ២នាក់បញ្ជូនទៅតុលាការ
Posted by Unknown on 2:51 AM with No comments
កំពង់ឆ្នាំង៖ ជនសង្ស័យ ជាអ្នកប្រើប្រាស់និងចែកចាយថ្នាំញៀន២នាក់ត្រូវបានសមត្ថកិច្ចចំរុះសហការគ្នាចាប់ខ្លួននិងដកហូតបានគ្រឿងញៀន២កញ្ចប់ធំ លុយ៧ម៉ឺនរៀល និម៉ូតូ១គ្រឿង។ ករណីបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី០៦ ខែតុលាឆ្នាំ២០១៤ នៅចំណុចវត្តត្រពាំងស្នោរក្នុងភូមិអណ្តូងស្នាយឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅពេលដែលជនសង្ស័យទាំង២នាក់កំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀននិងទិញគ្រឿងញៀន។ លោកស្រី មាស សុមាលីនាយការិយាល័យនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នង
ការដ្ឋាននគរបាលខេត្តបាននិយាយថា៖ជនសង្ស័យទាំង២នាក់នោះម្នាក់ឈ្មោះ ញឹក ងួនឡុង អាយុ ២៣ឆ្នាំភេទប្រុស មានទីលំនៅភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ជាអ្នកចែកចាយ និងម្នាក់ទៀត ឈ្មោះ ម៉ន គង់ អាយុ២៧ឆ្នាំ មានទីលំនៅភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ជាអ្នកប្រើប្រាស់ថ្នាំញៀន។ លោក គឹម សារ៉េតនាយកការិយាល័យកណ្តាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបានខេត្តជាអ្នកដឹកនាំសមត្ថិច្ចបង្ក្រាបករណីនេះបានអោយដឹងថា៖ ដោយមានការចូលរួមដឹកនាំរបស់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជានគរបាលស្រុករលាប្អៀរ និងដោយមានការសហការជាមួយប្រជាពលរដ្ឋល្អ សមត្ថកិច្ច បានតាមដានមុខសញ្ញាចែកចាយថ្នាំញៀនខាងលើ និងបានចុះទៅពួនស្ទាក់នៅចំណុចវត្តត្រពាំងស្នោរ ហើយចាប់បានជនសង្ស័ យឈ្មោះ ញឹក ងួនឡុង ឆែករកឃើញស្រោមសំបុត្រមួយមានថ្នាំញៀនក្នុងនោះចំនួន២កញ្ចប់ធំដែលឈ្មួញគ្រឿងញៀនផ្ញើរតាមរថយន្តតាក់ស៊ីពីភ្នំពេញមកអោយឈ្មោះ ញឹក ងួនឡុង។ ក្រោយពេលកំពុងចាប់ និងដកទូរសព្ទ័ពីជនខាងលើនេះស្រាប់តែមាន ឈ្មោះ ម៉ន គង់ទូរសព្ទ័មកសុំទិញថ្នាំចំនួន១កញ្ចប់ ពីជនសង្ស័យខាងលើនេះ ហើយទើបឈានដល់ការចាប់ខ្លួនអ្នកញៀនថ្នាំម្នាក់ នេះទៀតតែម្តង។ វត្ថុតាងដែលបានដកហូតក្នុងការបង្ក្រាបករណីនេះមាន៖ថ្នាំញៀន២កញ្ចប់ធំ(ដែលគេអាចបំបែកបាន២០កញ្ចប់តូចយកទៅលក់ចែកចាយ)លុយ៧ម៉ឺនរៀល ទូរសព្ទ័៣គ្រឿង និងម៉ូតូហុងដាឌ្រីមសេរី០១៤មួយគ្រឿងពណ៌ខ្មៅអត់ស្លាកលេខ។ នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យជាអ្នកចែកចាយថ្នាំញៀន ឈ្មោះ ញឹក ងួនឡុង បានសារភាពថា រូបគេបានទូរសព្ទ័សុំទិញគ្រឿងញៀនចំនួន២កញ្ចប់ពីអ្នកចែកចាយគ្រឿងញៀននៅ ក្រុងភ្នំពេញ ក្នុងតម្លៃ៣៥ម៉ឺនរៀល ហើយត្រូវបានគេរៀបចំដាក់ក្នុងស្រោមសំបុត្រមួយផ្ញើតាមរថយន្តតាក់មកអោយខ្លួន។ ចំណែកឈ្មោះ គង់ ម៉ន បានសារភាពថា ខ្លួនធ្លាប់ថ្នាំញៀនពីឈ្មោះ ញឹកងួនឡុងចំនួន២លើករួចមកហើយ ដោយក្នុង១កញ្ចប់ថ្លៃ៤ម៉ឺនរៀល យកមកប្រើប្រាស់ផ្ទាល់ខ្លួន។

Wednesday, October 8, 2014
លោកគ្រូអ្នកគ្រូមជ្ឍមណ្ឌលចំណេះទូទៅអន្តរទ្វីបចូលរួមធ្វើសំអាតអនាម័យបរិស្ថានតាមដងផ្លូវនិងទីសាធារណៈនៅខេត្តព្រះសីហនុ
Posted by Unknown on 12:25 AM with No comments
ដើម្បីចូលរួមតាមសេចក្តីជូនដំណឹងស្តីពីការចាត់តាំងធ្វើសំអាតអនាម័យបរិស្ថានតាមដងផ្លូវនិងទី
សាធារណៈនៅខេត្តព្រះសីហនុលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃមជ្ឈមណ្ឌលចំណេះទូទៅអន្តរទ្វីបជាង៥០០នាក់និងលោកគ្រូអ្នកគ្រូ៣០នាក់បានរួមគ្នាធ្វើពលកម្មសំអាតអនាម័យបរិស្ថានតាមដងផ្លូវនិងទីប្រជុំជនទីសាធារណៈក្នុងក្រុងព្រះសីហនុ។
លោក ណុប អូ ប្រធានមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុនិងជានាយកមជ្ឈមណ្ឌលចំណេះទូទៅអន្តរទ្វីថ្លែងថាសកម្មភាពគឺជាផ្នែកមួយរួមជាមួយអាជ្ញាធរខេត្តសំដៅលើកកំពស់សុខភាព
និងសណ្តាប់ធ្នាប់សាធារណៈធ្វើអោយសោភណ៍ភាពកាន់តែប្រសើរឡើងនិងជួយអភិវឌ្ឍន៏វិស័យទេសចរណ៏។ ដោយយោងតាមសរាចរណែនាំសំរាប់អនុវត្តអចិន្ត្រៃយ៏លេខ ០៩ សរណន ចុះថ្ងៃទី ១៩
ខែ មិថុនា ឆ្នាំ ២០០៣ របស់រាជរដ្ឋាភិបាល កម្ពុជា
ស្តីពីការរៀបចំចាត់តំាងព្រះរាជពិធីបុណ្យ ទ្វាទសមាស បុណ្យប្រពៃណីជាតិ
បុណប្រពៃណីសាសនា បុណ្យជាតិ និង បុណ្យអន្តរជាតិ
ក្នុងស្មារតីអង្គប្រជុំរបស់គណៈអភិបាលខេត្ត ស្តីពីការរៀបចំចាត់តាំង
ធ្វើអនាម័យបរិស្ថាន នៅតាមដងផ្លូវ និង ទីសាធារណៈនានា ក្នុងខេត្តព្រះសីហនុ
អាជ្ញាធរខេត្ត បានចេញសេចក្តីជូនដំណឹងជូន ដល់បងប្អូនប្រជាពលរដ្ឋ
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងនោះខេត្តព្រះសីហនុ
ចូលរួមធ្វើអនាម័យសំអាតបរិស្ថាន តាមដងផ្លូវ និង
ទីសាធារណៈតាមបណ្តោយវិថីអូរឈើទាល វិថីលំហែព្រះភូមិន្ទ ថិវីឯករាជ
វិថីមិត្តភាព និង វិថី ៧មករា ។ ឯកឧត្តម ឈិត សុខុន អភិបាលខេត្តព្រះសីហនុ
ថ្លែងការអបអរសាទរ ដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ទាំងអស់
ដែលបានរួមគ្នាសំអាតអនាម័យ បរិស្ថាន ទៅតាមដងផ្លូវ និង ទីសាធារណៈ
ក្នុងក្រុងព្រះសីហនុ ហើយថាសកម្មភាពនេះគឺជាសារមួយដល់ប្រជាពលរដ្ឋឋ
គ្រប់រូបមេត្តាជួយយកចិត្តទុកដាក់ ថែទាំ និង សំអាតអនាម័យបរិស្ថាន
នៅតាមគេហដ្ឋានដើម្បីគេហដ្ឋានយើង គឺស្រុកយើងមានបរិស្ថាន បៃតង
ស្រស់ស្អាតរួមចំណែកក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាត
សំរាប់ភ្ញៀវទេសចរណ៏ជាតិ និង អន្តរជាតិ មកសំរាកកំសាន្តសក្តិសម និង
កិត្តិយសដែលប្រមុខរាជរដ្ឋាភិបាល ប្រសិទ្ឋិនាមជាតារាៈនាទិសនារតី ។
Tuesday, October 7, 2014
Ta Yey Talking!!! (story1)
Posted by Unknown on 8:16 PM with No comments
Monday, October 6, 2014
រថយន្តលុចស៊ីសមួយគ្រឿងបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកពីក្រោយ រថយន្តដឹកឥដ្ឋិពេញទំហឹងសំណាងល្អអ្នកបើកបរមិនរងរបួស
Posted by Unknown on 12:50 AM with No comments
ករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយរថយន្តលុចស៊ីសបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងព្រឹកហើយក៏ត្រូវទទួលរងនូវការរិៈគន់ពីសំនាក់ប្រជាពលរដ្ឋដែលកំពុងរស់នៅកន្លែងកើតហេតុផងដែរថាអ្នកបើកបររថយន្តលុចស៊ីសខាងលើមិងដឹងជាមានអារម្មណ៍ទៅណាទេបានជាបើករថយន្តបុកចូលក្រោមគូថរថយន្តធំយ៉ាងដូច្នេះ? ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី៦ ខែ តុលា ឆ្នាំ២០១៤ត្រង់ចំណុចជិតផ្លូវកែងស្ថានីយ៍ប្រេងឥន្ទនៈតាវណ្ណា ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាកលុចស៊ីសពណ៌សមួយគ្រឿងបើកបោះពួយយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកពីក្រោយចូលក្រោមរថយន្តដឹកឥដ្ឋិដែលកំពុងតែឈប់និងបានបង្ហាញភ្លើងស៊ីញូជាសញ្ញាយ៉ាងដំណំបណ្តាលឲ្យបែកប៉ូងការពារខាងមុខទាំងពីរនិងខូចខាតក្បាលរថយន្តផ្នែកខាងស្តាំទាំងស្រុងសំណាងល្អអ្នកបើកបរមិនមានរងគ្រោះថ្នាក់ដល់ដល់អាយុជីវិតឡើយ។ ប្រភពពីនគរបាលចរាចរបានឲ្យដឹងថា រថយន្តដឹកឥដ្ឋិម៉ាកFUSOពណ៌ខ្មៅពាក់សា្លកលេខ ភ្នំពេញ3A-3724បើកបរដោយបុរសឈ្មោះ ឡុង វរៈ ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរជា អ្នកបើកបរ រថយន្តដឹកឥដ្ឋិ មានទីលំនៅភូមិ អន្លង់ថ្មី ឃុំហោសាំង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចំណែករថយន្តបង្ករម៉ាកលុចស៊ីសRX300ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Q-5803 បើកក្នុងទិសដៅពីត្បូងទៅជើងស្របទិសគ្នា បើកបរដោយ ឈ្មោះ លន់ ថៃអ៊ីម ភេទ ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ អ្នកបើកបររថយន្តតាក់ស៊ី ភ្នំពេញ ខេត្តព្រះសីហនុ មានទីលំនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគក រាធានីភ្នំពេញ។ ក្រោយពេលកើតហេតុរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងរួចអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំធ្វើការសម្របសម្រួលគ្នាអោយត្រូវរូវសិនទើបអនុញ្ញាតឲ្យយករថយន្តទៅជួសជុល៕

Subscribe to:
Posts (Atom)