Friday, August 15, 2014

កាលពីព្រឹកថ្ងៃទី​ ១៤​ ខែសីហា​ ឆ្នាំ​២០១៤​ នៅមណ្ឌលបូរីកុមារ​កំព្រា​ខេត្ត​​ព្រះសីហនុអង្គការកុមារ អាស៊ី​​​​​​អាស្ពេកាដោយ​មានការគាំទ្រ​ពី​ក្រ​សួង​​សង្គមកិច្ចអតីតៈយុទ្ធជន​និង​យុវនិតិ​សម្បទា​បាន​ប្រារព្ធ​បើក​​ការ​​ប្រ​កួត​កីឡាបាល់ទាត់​ប្រចាំ​ឆ្នាំ​២០​១៤​កុមារអាស៊ីលើកទី១០ នៅ​ខេត្ត​ព្រះសីហនុ។ យោង​តាម​​​​​​របាយ​កា​រ​ណ៍​របស់​គណៈកម្មការប្រកួត​កីឡា​បាល់​ទាត់​ក្របខ័ណ្ឌ​អង្គការកុមារ​អា​ស៊ី​អោយ​ដឹង​ថា​កម្មវិធីនៃការចាប់ផ្តើមពីថ្ងៃទី១៤ដល់ថ្ងៃ​ទី​១៦ខែសីហា​ឆ្នាំ២០១៤​មណ្ឌល​កុមារ​ដែ​ល​​បាន​បញ្ជូន​កុមារ​ជាកីឡាករមកចូលរួមការប្រកួតនេះ​នៅ​​មណ្ឌល​កុមារកំព្រាខេត្ត​ព្រះសីហនុ​ចំ​នួ​ន​​៩​ខេត្ត​ដោយ​រយៈ​ពេល​​នេះចំពេលសាលារបស់កុមារ​កំពង់ស្ថិតក្នុងពេល​វិស្សមកាល​ធំ​ម​ណ្ឌ​ល​​​​កុ​មា​រ​មក​ចូលរួម​ការ​ប្រកួត​មានមណ្ឌលជ័យជំនះ​មណ្ឌលភ្នំពេញថ្មី​​ ​មណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់​ឆ្នាំង​​ មណ្ឌល​កុមារ​កំព្រា​ខេត្តពោធិសាត់ ​មជ្ឈលកុមារកព្រាខេត្តមណ្ឌលគិរី ​មណ្ឌល​កុមារកំព្រា​ខេត្ត​ប៉ៃ​លិនបូរីកុមារ​កំព្រា​ខេត្តព្រះសីហនុ មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ធំ និង​មជ្ឈម​ណ្ឌល​កុមារ​កំ​ព្រា​ខេត្តព្រៃរែង។ក្រុមទាំងនេះចែកចេញជាពីពូលមាន៤ក្រុមក្រុមនីមួយៗ​មាន​កីឡាករ​ចំនួន​១០នាក់​ដែល​មាន​អាយុ​ពី១៦​ឆ្នាំចុះហើយកីឡាករសរុបចំនួន៩០នាក់ ក្របខ័ណ្ឌនៃ​ការ​ប្រកួត​ក្រុមនីមួយៗ​ត្រូវ​ប្រកួត​វិល​ជុំ​ក្នុង​ពូលរហូតចប់គ្រប់ក្រុម ក្នុងការប្រកួតមាន​រយៈពេល​២៥នាទី​សរុប​ការ​ប្រកួត​ទាំ​ង​​អស់មាន​រយៈ​ពេល​២០ប្រកួត។លោកសេង សុវណ្ណ​ប្រធានមន្ទីរ​សង្គម​កិច្ច​អតីតៈ​យុទ្ធជន​និង​យុវ​និ​តិ​សម្បទា​ខេត្ត​ព្រះសីហនុ​លោកស្រី និម គឹមឡាង អគ្គនាយិកា​អង្គការ​កុមារ​អាស៊ីអាស្ពេកា​និង​ឯក​ឧត្តម​ ហេង សំអាន​ អភិបាលរងខេត្តព្រះសីហនុ​ដែលបាន​អញ្ជើញ​​ចូលរួមជា​អធិបតី​ក្នុង​ពិធីនេះ​មាន​ប្រ​សា​សន៍​ផ្តាំ​​ផ្ងើរអោយក្មួយៗ​ជាកីឡាករ​ទាំងអស់​ធ្វើការប្រកួតក្នុងលក្ខណៈបច្ចេកទេស​ដោយ​យោ​គ​យល់​អនុគ្រោះ​គ្នាចៀសវាងមានបញ្ហាព្រោះថាក្មួយៗទាំងអស់សុទ្ធតែជាកុមារដែលទទួលបានការ
ឧបត្ថម្ភពីអង្គការកុមារអាស៊ីអាស្ពេកានិងក្រសួងសង្គមកិច្ចដូចគ្នាឯកឧត្តមអភិបាលរងខេត្តព្រះសីហនុហេងសំអាន​​ បានថ្លែងនូវការ​អប់អសាទ​ចំពោះអង្គការកុមារអាស៊ីអាស្ពេកា​និងក្រសួង​សង្គមកិច្ច​អតី​តៈ​​​​​យុទ្ធជន​និងយុវនិតិសម្បទា​ដែលបានរៀបចំ​ការប្រកួត​នេះ​និង​បាន​ជូនពរ​ចំពោះ​ក្មួយជា​កីឡាករទាំងអស់អោយទទួលបានជ័យជំនះរៀងៗខ្លួន






0 comments:

Post a Comment