ហូជីមិញ៖ ប្រជាជននៅតាមបណ្តាប្រទេសចំនួន បានរងផលប៉ះពាល់ ដោយការផ្ទុះឡើង នៃវីរ៉ុស Ebola រួចមកហើយក្នុងរយៈពេល ២១ ថ្ងៃចុងក្រោយនេះ ហើយពេលអាជ្ញាធរបាន បង្កើតឲ្យមានការផ្ដិតមេដៃ បញ្ជាក់ពីសុវត្ថិភាពពីភ្ញាក់ងារពេទ្យ មុនពេលចូលទៅ កាន់ប្រទេសវៀតណាម ដែលនឹងចាប់ផ្តើមអនុវត្តន៍ ពីថ្ងៃសុក្រនេះតទៅ, នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹង នៅថ្ងៃសុក្រនេះ។
សេចក្ដីសម្រេចនេះ ត្រូវបានធ្វើឡើងស្របតាម ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លង មេរោគ Ebola ចូលក្នុងប្រទេសវៀតណាម។ ក្រសួងសុខាភិបាល បានស្នើឱ្យក្រសួងពាក់ព័ន្ធ រួមមានសន្តិសុខសាធារណៈ កិច្ចការពារជាតិការដឹកជញ្ជូន និងកិច្ចការបរទេស ដើម្បីចូលរួម នៅក្នុងការត្រួតពិនិត្យ ការផ្ដិតមេដៃ នៃសេចក្តីបញ្ជាក់សុវត្ថិភាពផ្នែកវេជ្ជសាស្ត្រលើប្រជាជន ដែលចូលមកប្រទេសនៅ គ្រប់ច្រកចូលព្រំដែនទាំងអស់។
ក្រសួងសុខាភិបាល បានបន្ថែមទៀតថា សម្រាប់ប្រទេសវៀតណាម មិនទាន់មាននៅឡើយទេ ចំពោះករណីនៃការឆ្លងមេរោគ Ebola នេះ។ ទោះជាយ៉ាងណាដោយ ការជូនដំណឹងមួយ ត្រូវបានចេញផ្សាយថា មេរោគនេះអាចចូលទៅប្រទេសវៀតណាម តាមរយៈប្រជាជនវៀតណាម និងភ្ញៀវទេសចរដទៃទៀត ដែលចូលមកប្រទេសវៀតណាម មកពីបណ្តាប្រទេស ដែលរងផលប៉ះពាល់ នៅអាហ្វ្រិកខាងលិច។ ដូច្នេះក្រសួងសុខាភិបាល និងភ្នាក់ងារពាក់ព័ន្ធ ត្រូវបានគេតម្រូវឱ្យចាត់វិធានការ ដើម្បីទប់ស្កាត់ធាតុនៃជំងឺនេះ។
នៅក្នុងនោះដែរ ក្រសួងសុខាភិបាលវៀតណាម បានចេញសេចក្តីសម្រេចមួយ ស្តីពីដំណើរការ មជ្ឈមណ្ឌលប្រតិបត្ដិការ សង្រ្គោះបន្ទាន់ (EOC) ដែលត្រូវធ្វើឡើងដើម្បី ចែករំលែកព័ត៌មាន ស្តីពីស្ថានភាពនៃជំងឺសង្គ្រោះបន្ទាន់ ជាមួយទីភ្នាក់ងារកណ្តាល និងក្នុងស្រុកក៏ដូចជា អង្គការក្នុងស្រុក និងអន្តរជាតិ ព្រមទាំងបុគ្គលពាក់ព័ន្ធផងដែរ៕ ដកស្រង់ពី៖ ដើមអម្ពិល
0 comments:
Post a Comment