សកម្មភាពនេះ ធ្វើឡើងកាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១៤ រៀបចំឡើងដោយសមាគមរ៉េដនៅខេត្តព្រះសីហនុដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺគ្រុនឈាមដើម្បីគ្រួសារ។បើយោងតាមប្រសាសន៍របស់លោកស្រី សាន ចាផន ឡារ៉ាស៊ូតាណាន់ប្រធានគ្រប់គ្រងក្រុមហ៊ុនSC Johnsonបានអោយដឹងថារ៉េតបង្កើតកម្មវិធិនេះគឺជាដំណោះស្រាយកម្ចាត់មូសប្រចាំគ្រួសារដែលឈានមុខគេនៅលើពិភពលោកបានលើកកំពស់ដំណើរការអប់រំចល័តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមជួយដល់គ្រួសារកម្ពុជាហើយយុទ្ធានាការអប់រំចល័តរបស់រ៉តពេលនេះកំពុងធ្វើសកម្មភាពនៅខេត្តព្រះសីហនុបង្ហាញពីការរារាំងប្រយុទ្ធប្រឆាំងនឹងមួសក្នុងនោះការអប់រំរឿងកំប្លែងស្តីពីជំងឺគ្រុនឈាមមានកម្មវិធីសំណួរចំលើយមានការចែកជូនធូបមូសនឹងរបៀបប្រឆាំងនឹងជំងឺគ្រុនឈាមព្រមទាំងបានជិះកង់ទៅអប់រំដល់ផ្ទះប្រជាពលរដ្ឋនិងសហគមន៍ដើម្បីផ្សព្វផ្សាយអោយកាន់តែទូលំទូលាយជាមួយប្រជាពលរដ្ឋលោកស្រីសាន ចាផនឡារ៉ាស៊ូតាណាន់ថាសកម្មភាពអប់រំនេះជាផ្នែកមួយរបស់រ៉េដដើម្បីប្រឆាំងនិងជំងឺគ្រុនឈាមក្នុងការលើកកំពស់សុខភាពរបស់គ្រួសារកម្ពុជាអោយប្រជាពលរដ្ឋយល់ដឹងអំពីគ្រោះថ្នាក់នៃជំងឺគ្រុនឈាមកម្មវិធីរ៉េដ និងធ្វើសកម្មភាពអប់រំចល័តចាប់ពីថ្ងៃទី០៩ ខែកក្កដារហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤ដោយសកម្មភាព ក្នុងរាជធានីខេត្តរួមមានខេត្តកណ្តាល ភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ និងខេត្តព្រះសីហនុ។ហើយនឹងត្រូវបញ្ចប់យុទ្ធនាការអប់រំចល័តនេះនៅថ្ងៃទី១៤ ខែសីហា នៅផ្សារអូឡាំពិកដោយមានការចែកចាយកញ្ចប់រ៉េតប្រឆាំងជំងឺគ្រុនឈាមនិងសៀវភៅអប់រំស្តីពីការប្រយុទ្ឋប្រឆាំងនឹងជំងឺគ្រុនឈាម។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០១៣ បើតាមរបាយការណ៏ បង្ហាញថា ជំងឺគ្រុនឈាមមានចំនួន ១៧៥៣៣ករណី ក្នុងនោះ ៥៩ករណី បានបាត់បង់ជីវិត ។ ហើយនៅពាក់កណ្តាលដើមឆ្នាំ២០១៤ នេះមានករណីជំងឺគ្រុនឈាមចំនួន ៦១៦ករណី និង ៣ករណី គ្រោះថ្នាក់ដល់ជីវិត ៕
Wednesday, August 13, 2014
ក្រុមអ្នកស្ម័គ្រចិត្តរ៉េដ ចូលរួមការយុទ្ធនាការអប់រំចល័ត ដើម្បីជួយដល់គ្រួសារកម្ពុជាប្រយុទ្ធ ប្រឆាំងនិងជំងឺគ្រុនឈាម
Posted by Unknown on 2:14 AM with No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment