ព្រះភិក្ខុសង្ឃនៅខេត្តព្រះសីហនុ ចំនួន ១៤អង្គ និមន្តមកពីបណ្តាវត្តនានានិមន្តចូលរួមក្នុងការប្រឡងសូត្របាតិមោក្ខកោវិទជាលើកទី១នៅវត្តជោតញ្ញាណក្រុងព្រះសីហនុ កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៤។ជាការពិតណាស់យោងតាមព្រះរាជសង្ឃប្រកាសលេខ ០៩/១១ ស.ន.ក.ជ ចុះថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១១ ស្តីពីការបែងចែកតួនាទី និង ភារកិច្ចមន្ត្រីសង្ឃរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាដើម្បីធានាការគ្រប់គ្រងដឹកនាំវិស័យព្រះពុទ្ឋសាសនាអោយបានគង់វង្សដើម្បីអោយព្រះសង្ឃក្នុងការអនុវត្តនិងការគោរពព្រះធម៌វិន័យ របស់អ្នកបួសអោយមានភាពត្រឹមត្រូវតាមត្រៃសិក្ខា។ចំពោះខេត្តព្រះសីហនុ ការប្រលងសូត្របាតិមោក្ខកោវិទនេះជា លើកទី១ ហើយដែលមិនធ្លាប់មានពីមុនមកយើងជាពុទ្ឋបរិស័ទនៅខេត្តព្រះសីហនុ ពិតជាមានមោទនភាពណាស់ ចំពោះមន្ត្រីសង្ឃ ក្នុងសាលាគុណខេត្ត មានព្រះតេជគុណ គៀត ច័ន្ទធុច ដ៏ឈ្លៀសវ័យបាននិមន្តព្រះសង្ឃ បើកការប្រឡងសូត្របាតិមោក្ខកោវិទជាលើកទី១សំរាប់ខេត្តព្រះសីហនុមិនដែលធ្លាប់មានពីមុន។ព្រះតេជគុណ គៀត ច័ន្ទធុច ព្រះរាជាគណៈថ្នាក់កិត្តិយសទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្សនិងជាព្រះមេគុណខេត្តព្រះសីហនុមានសង្ឃដីកាអោយដឹងថាដោយមានការប្រឹងប្រែងពីមន្ត្រីសង្ឃដើម្បីការស្ថិតស្ថេរចិរកាសនៃពុទ្ឋវិន័យក្នុងវិស័យសាសនានេះក្នុងនោះក៏មានការចូលរួមពីពុទ្ឋបរិស័ទចូលរួមគោរពប្រតិបត្តិរបស់ព្រះសង្ឃ។ការប្រឡងសូត្របាតិមោក្ខកោវិទនេះជាកិច្ចមួយសំខាន់សំរាប់ព្រះសង្ឃជាសូត្រនូវព្រះវិន័យឬផ្ទៀងផ្ទាត់ព្រះវិន័យរបស់ព្រះភិក្ខុសង្ឃមានចំនួន ២២៧សិក្ខាបទបាតិមោក្ខកោវិទនៃព្រះពុទ្ឋសាសនា និង ជាភារកិច្ចរបស់អ្នកបួសហើយការបួសជាព្រះសង្ឃត្រូវតែបាតិមោក្ខវិទហើយម៉្យាងវិញទៀតការរក្សាគឺជាការពង្រឹងនូវភិក្ខបាតិមោក្ខនេះដើម្បីជំរះបញ្ញាការចំរើនបញ្ញាជាការជំរះសិលដែលសម្បយុត្តិធម៌ជាមគ្គផលសម្រាប់អ្វីដែលជាកំពូលឬគោលដៅគឺអមតៈមហានិព្វារបស់មនីទាំងឡាយក្នុងលោកទាំងបី។នៅក្នុងរយៈពេលនៃការប្រឡងនេះព្រះសង្ឃទទួលបានការឧបត្ថម្ភពីសំណាក់ព្រះតេជគុណ គៀត ច័ន្ទធុច រួមមានបច្ច័យ និង ចង្ហាន់ជាប្រចាំផងដែរ ៕
Wednesday, August 13, 2014
ព្រះសង្ឃនៅខេត្តព្រះសីហនុ ចំនួន ១៤អង្គ ធ្វើការប្រលងសូត្រ បាតិមោក្ខកោវិទ លើកទី១ នៅវត្តជោតញ្ញាណ ខេត្តព្រះសីហនុ
Posted by Unknown on 2:27 AM with No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment