Friday, August 15, 2014

ស្ត្រីជនជាតិរុស្ស៊ីពីរ​នាក់បើក​រថយន្ត​វីស្តូ​មួយគ្រឿងបោះពួយយ៉ាងលឿន​ជ្រុលទៅបុកចំពីក្រោយ​ម៉ូតូ​អ៊ែ​ប្លែក​អូសជិត៤០ម៉ែត្រ​សំណាង​ល្អម្ចាស់​ម៉ូតូរង​របួស ស្រាល​ហេតុការណ៍​គ្រោះ​​ថ្នាក់ចរាចរណ៍​បង្ករ​ឡើង​ដោ​យ​រថយន្ត​នេះបាន​កើតឡើង​កាលពី​វេ​លាម៉ោង២០​និង​៤៥នាទី​យប់​ថ្ងៃ​ទី១៤ ខែឧសភា ឆ្នាំ២០១៤ នៅ​ត្រង់​ចំណុចមុខមន្ទីរ​សុខា​ភិ​បា​ល​ខេត្ត​ព្រះ​សីហនុ ស្ថិតក្នុងភូមិ៤​សង្កាត់៤​ក្រុង​ខេត្តព្រះសីហនុ។ប្រភពពីប្រជាពលរដ្ឋ នៅក្បែរនោះបានអោយដឹងថា មុនពេលកើតហេតុគេ​ឃើញ​​រថយន្តមួយគ្រឿងម៉ាក វីស្តូ ពណ៌លឿង ពាក់ស្លាក់លេខ សៀមរាប2A-906ទិសដៅ​ពីជើង​ទៅ​ត្បូង​បើកបរដោយស្រ្តីជនជាតិរុស្ស៊ីម្នាក់និងរួមដំណើរជាមួយមិត្តភក្តិ៍ម្នាក់​ទៀតជា​ស្រ្តីដូចគ្នា​កំពុង​ជជែក​គ្នា ក្នុងរថយន្តស្រាប់តែមកដល់កន្លែងកើតហេតុរថយន្ត​ក៏ជ្រុលចង្កូតទៅបុក​ម៉ូតូមួយគ្រឿង​ទៀត​ម៉ាក​អ៊ែប្លែតពណ៌ប្រផេះគ្មានស្លាកលេខយ៉ាងពេញទំហឹងអូសម៉ូតូទៅមុខ​និងខ្ទាតចំងាយ​ជិត៤០​ម៉ែត្រតែ​សំណាង​ល្អបុរសជាម្ចាស់ម៉ូតូដែលកំពុងបើកបរធ្វើដំណើរស្រប់ទិសគ្នា​នោះរងរបួស​ស្រាល។ ឯភាគីខាងរថយន្តពេលបើកទ្វារចុះចេញមកក្រៅក៏ឃើញបុរស​ជាជនជាតិ​រុស្ស៊ីមានគ្នាពី៣​ទៅ៤នាក់ជិះម៉ូតូមកឈប់ពីក្រោយរួចបានស្រែកជេរឡូឡាររករឿងនិងចង់​ប្រើអំពើរហឹង្សា​មកលើ​ក្រុម​​អ្នកសារព័ត៌មានដោយបុរសនោះហាមមិនឲ្យថតផ្តិតយករូបភាព​នៅទីនោះ​ធ្វើអោយ​មាន​ការ​ភ្ញាក់​ផ្អើល ពេញ​កន្លែង​កើត​ហេតុ​ថែមទៀតទ​ង្វើដែលគេធ្ចើហាក់បីជាប្រទេស​មួយគ្មានច្ប់ាប់​ទម្លាប់​រួមទាំង​ស្តាប់សមត្ថ​កិច្ច​នគរ​បាល​ចរាចរណ៍ធ្វើការសម្របសម្រួលទាល់តែសោះ។ក្រោយ​ពេល​កើតហេតុ​ទាំង​រថយន្ត​និង​ម៉ូតូ​ត្រូវ​បានសមត្ថកិច្ចធ្វើការវាស់វែងរួចយកទៅរក្សា​ទុកនៅការិយាល័យ​ចរាចរណ៍​ផ្លូវ​គោករង​ចាំ​ដោះ​ស្រាយ​​នៅព្រឹកស្អែក៕




0 comments:

Post a Comment