ខេត្តព្រះសីហនុៈ
អ្នកបើកបររថយន្តកុងតឺន័រដឹកទំនិញធុនធំ សង្ស័យស្រវឹងស្រាជោកជាំបានបើករថយន្តរបស់ខ្លួន (កុងតឺន័រ)
បើកលឿនបោះពួយដូចគេហោះក្នុងទីប្រជុំជនបណ្តាលអោយទៅ
បុកនិង រថយន្តកាំម៉ារីមួយគ្រឿងចំពីក្រោយយ៉ាងពេញទំហឹងបណ្តាលអោយធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងឡើងលើធ្វើអោយមនុស្សនៅក្នុងរថយន្តចំនួន៣នាក់ រងរបួសធ្ងន់និងបន្តទៅបុក
ម៉ូតូ៣គ្រឿងទៀតដែលបើកបរនៅពីមុខដូចគ្នា រងការខូចខាតស្ទើរទាំងស្រុងបង្កអោយមនុស្ស៣ នាក់រងរបួសធ្ងន់រួមនិងអ្នកដើរហាត់ប្រាណ២នាក់ឪពុកកូន(ឪពុករងរបួសធ្ងន់ កូនប្រុសស្លាប់នៅនិងកន្លែងកើតហេតុតែម្តង)។ រថយន្តបង្កហេតុក្រោយពីបុករះម៉ូតូនិងរថយន្តខាងលើរួចក៏បានទៅបុករះតូបអ្នកលក់គ្រឿងសមុទ្រចំនួនបី បួនតូបទៀត និងបង្កោលភ្លើងបណ្តាលអោយក្រឡាប់ខ្លួនឯងទៅមុខលែងរួចទើបឈប់ ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១៦និង០០នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ នៅត្រង់ចំណុចខាងមុខស្ថានីយ៍រថភ្លើងស្ថិតនៅក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។
ទាក់ទិននិងហេតុការណ៍នេះបើតាមសាក្សីនៅកន្លែងកើតហេតុជាច្រើនអ្នកបានប្រាប់អោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តបង្កហេតុបើកបរយ៉ាងលឿនរេចង្កូតពេញតែផ្លូវបើកចុះពីលើចំណាតលោកយាយម៉ៅលុះបើកមកដល់ចំណុចកើតហេតុក៏ស្រាប់តែបានបើកទៅបុករថយន្តនិងម៉ូតូដែលបើកស្របទិសគ្នានៅពីមុខរួមនិងអ្នកដើរហាត់ប្រាណពីរនាក់ឪពុកនិងកូនបង្កអោយគ្រោះថ្នាក់ដ៏អាក្រក់ដូចនេះទៅ ។ រថយន្តបង្កហេតុបន្ទាប់ពីបុករះម៉ូតូនិងរថយន្តខាងលើរួចក៏បានបន្តទៅបុកតូបអ្នកលក់គ្រឿងសមុទ្រ ចំនួន៤តូបទៀតនិងបង្កោលភ្លើងក្រឡាប់ទៅមុខលែងរួចប៉ុន្តែសំណាងល្អ មនុស្សដែលនៅក្នុងតូបលក់គ្រឿងសមុទ្រទាំងនោះមិនមានអ្នកណារងរបួសអ្វីទេ រីឯអ្នកបើកបររថយន្តបង្កត្រូវគៀបជាប់នៅក្នុងរថយន្តរងរបួសធ្ងន់ ។
សមត្ថកិច្ចបានអោយដឹងថារថយន្តបង្កហេតុពាក់ផ្លាកលេខ3A 6142ភ្នំពេញជាកម្មសិទ្ធរបស់ក្រុមហ៊ុន អ៊ុយ នីញ៉ុងអ្នកបើកបរមិនស្គាល់ឈ្មោះ រថយន្តរងការខូចខាតស្ទើទាំងស្រុង ចំណែករថយន្តរងគ្រោះម៉ាកកាំម៉ារីពាក់ផ្លាកលេខ 2A 4387 ព្រះសីហនុ មនុស្សបីនាក់នៅក្នុងរថយន្តរងរបួសធ្ងន់ រួមនិងម៉ូតូចំនួន៣គ្រឿងទៀត ខូចខាតស្ទើរទាំងស្រុង។ បច្ចុប្បន្នរថយន្តបង្ក រថយន្តរងគ្រោះ និងម៉ូតូត្រូវបានសមត្ថកិច្ចរៀបចំស្ទួចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ហើយជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីធ្វើការសង្គ្រោះផងដែរ។ ចំណែកឯអ្នកបើកបររថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចបំពាក់ខ្នោះដៃនាំយកទៅមន្ទីរពេទ្យដើម្បីព្យាបាលមុននិងយកទៅធ្វើការសាកសួរ ៕

0 comments:
Post a Comment