កំពង់ឆ្នាំង៖បុណ្យឆ្លងព្រះវិហារ(សូរ៉ាវ)ស្ថិតនៅក្នុងភូមិចាន់គៀក
ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ ពិធីនេះប្រារព្ធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ
កែវ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និង មានការចូលរួមពីឯកឧត្តម ម៉ាត់ ម៉ូត សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវតុងណារី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាជ្ញាធរដែនដីមន្ត្រីរាការគ្រប់ជាន់ថ្នាក់ ក្នុងស្រុកកំពង់ត្រឡាចនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។ លោកជំទាវ
កែវ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង
បានធ្វើការសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាម ដែលមកចូលរួមធ្វើបុណ្យឆ្លងព្រះវិហារ ខាងលើនេះដោយបានមានប្រសាសន៍ អោយឃើញយ៉ាងច្បាស់ថា៖
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមានគោលនយោបាយដ៏ល្អប្រពៃ
បានអនុញ្ញាតអោយប្រជាពលរដ្ឋគ្រប់ពូជសាសន៍ដែលរស់នៅលើទឹកដីកម្ពុជា
គោរពបាននូវជំនឿសាសនារបស់ខ្លួនដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ។ លោកជំទាវបានលើកឡើងទៀតថា ៖ កន្លងមកបងប្អូនខ្មែរឥស្លាម
ក៏ធ្លាប់បានចូលបំរើក្នុងជួរកងទ័ព លះបង់អាយុជីវិតជាមួយ យុទ្ធជនកម្ពុជា
តស៊ូរំដោះទឹកដីកម្ពុជាពីពួកប៉ុលពតរហូតបានដោយជោគជ័យនៅថ្ងៃ៧មករា ឆ្នាំ១៩៧៩។ បច្ចុប្បន្នបងប្អូនខ្មែរឥស្លាមក៏បានចូលរួមអភិវឌ្ឍន៍លើគ្រប់វិស័យនៅតាមមូលដ្ឋាននៅលើក្នុងទឹកដីកម្ពុជា។ វិស័យសាសនាទៀតសោធបងប្អូនខ្មែរឥស្លាមក៏បានចូលរួមគ្រប់ពិធីបុណ្យធំៗរបស់ជាតិមាន បុណ្យចំរើនព្រះជន្មសម្តេចឪសម្តេចម៉ែបុណ្យចំរើនព្រះជន្មព្រះមហាក្សត្សនិងបុណ្យព្រះបរមរតនៈកោដជាដើម។ ឯកឧត្តម
ម៉ាត់ ម៉ូត សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍អោយដឹងថា៖ព្រះវិហារអាល់ភូរកន
បកប្រែជាភាសាខ្មែរថា « កន្លែងប្រមូលផ្តុំមនុស្សអោយធ្វើតែអំពើល្អ »
ការចូលរួមបុណ្យឆ្លងព្រះវិហារនេះ គឺជាការរួមសាមគ្គីគ្នារវាងខ្មែរឥស្លាម
និងប្រជាពលរដ្ឋខ្មែរធ្វើតែអំពើល្អ
ដឹងគុណដឹងទោស ដឹងអ្នកដែលផ្តល់កំណើត និងអ្នកដែលជួយសង្គ្រោះជីវិត
អោយរួចផុតពីវាលពិឃាត និងគុកឥតជញ្ជាំងរបស់ប៉ុលពត។ លោក
ស៊ូ លី អាយុ៦៨ឆ្នាំ ជាអ៊ីមាំ (សង្គ្រាចវិហារឥស្លាម )បានអោយដឹងថា៖ព្រះវិហារនេះមានបណ្តោយ២២ម៉ែត្រ
ទទឹង១៦ម៉ែត្រ បានចាប់កសាងមកនៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១០ និងបានធ្វើរួចរាល់អស់ប្រាក់សរុបចំនួន
៧៣.៥៣០ដុល្លា ក្នុងនោះប្រាក់ជាង៤ម៉ឺនដុល្លាជាប្រាក់របស់អ្នកស្រុកចូលរួមគ្នាកសាង
និងប្រាក់ជា៣ម៉ឺនដុល្លាទៀតជាប្រាក់របស់សប្បុរសជនចូលរួមកសាង និងបានធ្វើបុណ្យឆ្លងដាក់អោយប្រើប្រាស់នៅក្នុងថ្ងៃទី០៨
ខែតុលា ឆ្នាំ២០១៤នេះ។ តាមប្រពៃណីសាសនាខ្មែរឥស្លាមត្រូវធ្វើបុណ្យឆ្លង៣ថ្ងៃ ក្នុងពេលធ្វើបុណ្យឆ្លងបរិស័ទឥស្លាមក្នុងភូមិត្រូវដង្ហែផ្កានំនិងផ្កាប្រាក់ចូលព្រះវិហារ
ហើយនាំគ្នាសូត្រធម៌នៅក្នុងព្រះវិហារទៅតាមប្រពៃណីសាសនា៕ ឈាងវណ្ណៈ
Thursday, October 9, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment