កំពង់ឆ្នាំង៖ ជនសង្ស័យ ជាអ្នកប្រើប្រាស់និងចែកចាយថ្នាំញៀន២នាក់ត្រូវបានសមត្ថកិច្ចចំរុះសហការគ្នាចាប់ខ្លួននិងដកហូតបានគ្រឿងញៀន២កញ្ចប់ធំ លុយ៧ម៉ឺនរៀល និម៉ូតូ១គ្រឿង។ ករណីបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី០៦ ខែតុលាឆ្នាំ២០១៤ នៅចំណុចវត្តត្រពាំងស្នោរក្នុងភូមិអណ្តូងស្នាយឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅពេលដែលជនសង្ស័យទាំង២នាក់កំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀននិងទិញគ្រឿងញៀន។ លោកស្រី មាស សុមាលីនាយការិយាល័យនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នង
ការដ្ឋាននគរបាលខេត្តបាននិយាយថា៖ជនសង្ស័យទាំង២នាក់នោះម្នាក់ឈ្មោះ ញឹក ងួនឡុង អាយុ ២៣ឆ្នាំភេទប្រុស មានទីលំនៅភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ជាអ្នកចែកចាយ និងម្នាក់ទៀត ឈ្មោះ ម៉ន គង់ អាយុ២៧ឆ្នាំ មានទីលំនៅភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ជាអ្នកប្រើប្រាស់ថ្នាំញៀន។ លោក គឹម សារ៉េតនាយកការិយាល័យកណ្តាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបានខេត្តជាអ្នកដឹកនាំសមត្ថិច្ចបង្ក្រាបករណីនេះបានអោយដឹងថា៖ ដោយមានការចូលរួមដឹកនាំរបស់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជានគរបាលស្រុករលាប្អៀរ និងដោយមានការសហការជាមួយប្រជាពលរដ្ឋល្អ សមត្ថកិច្ច បានតាមដានមុខសញ្ញាចែកចាយថ្នាំញៀនខាងលើ និងបានចុះទៅពួនស្ទាក់នៅចំណុចវត្តត្រពាំងស្នោរ ហើយចាប់បានជនសង្ស័ យឈ្មោះ ញឹក ងួនឡុង ឆែករកឃើញស្រោមសំបុត្រមួយមានថ្នាំញៀនក្នុងនោះចំនួន២កញ្ចប់ធំដែលឈ្មួញគ្រឿងញៀនផ្ញើរតាមរថយន្តតាក់ស៊ីពីភ្នំពេញមកអោយឈ្មោះ ញឹក ងួនឡុង។ ក្រោយពេលកំពុងចាប់ និងដកទូរសព្ទ័ពីជនខាងលើនេះស្រាប់តែមាន ឈ្មោះ ម៉ន គង់ទូរសព្ទ័មកសុំទិញថ្នាំចំនួន១កញ្ចប់ ពីជនសង្ស័យខាងលើនេះ ហើយទើបឈានដល់ការចាប់ខ្លួនអ្នកញៀនថ្នាំម្នាក់ នេះទៀតតែម្តង។ វត្ថុតាងដែលបានដកហូតក្នុងការបង្ក្រាបករណីនេះមាន៖ថ្នាំញៀន២កញ្ចប់ធំ(ដែលគេអាចបំបែកបាន២០កញ្ចប់តូចយកទៅលក់ចែកចាយ)លុយ៧ម៉ឺនរៀល ទូរសព្ទ័៣គ្រឿង និងម៉ូតូហុងដាឌ្រីមសេរី០១៤មួយគ្រឿងពណ៌ខ្មៅអត់ស្លាកលេខ។ នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យជាអ្នកចែកចាយថ្នាំញៀន ឈ្មោះ ញឹក ងួនឡុង បានសារភាពថា រូបគេបានទូរសព្ទ័សុំទិញគ្រឿងញៀនចំនួន២កញ្ចប់ពីអ្នកចែកចាយគ្រឿងញៀននៅ ក្រុងភ្នំពេញ ក្នុងតម្លៃ៣៥ម៉ឺនរៀល ហើយត្រូវបានគេរៀបចំដាក់ក្នុងស្រោមសំបុត្រមួយផ្ញើតាមរថយន្តតាក់មកអោយខ្លួន។ ចំណែកឈ្មោះ គង់ ម៉ន បានសារភាពថា ខ្លួនធ្លាប់ថ្នាំញៀនពីឈ្មោះ ញឹកងួនឡុងចំនួន២លើករួចមកហើយ ដោយក្នុង១កញ្ចប់ថ្លៃ៤ម៉ឺនរៀល យកមកប្រើប្រាស់ផ្ទាល់ខ្លួន។

0 comments:
Post a Comment