Wednesday, October 8, 2014

ដើម្បី​ចូលរួម​តាម​សេចក្តី​ជូន​ដំណឹង​ស្តី​ពី​ការ​ចាត់​តាំង​ធ្វើ​សំអាត​អនាម័យ​បរិស្ថាន​តាម​ដង​ផ្លូវ​និង​ទី​ សាធារណៈ​នៅ​ខេត្តព្រះសីហនុ​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​នៃ​មជ្ឈមណ្ឌល​ចំណេះ​ទូទៅ​អន្តរ​ទ្វីប​ជាង​៥០០​នាក់​និង​លោកគ្រូ​អ្នកគ្រូ​៣០​នាក់​បាន​រួមគ្នា​ធ្វើ​ពលកម្ម​សំអាត​អនាម័យ​បរិស្ថាន​តាម​ដងផ្លូវ​និង​ទី​ប្រជុំ​ជន​ទី​សាធារណៈ​ក្នុង​ក្រុងព្រះសីហនុ។​ លោក ណុប អូ ប្រធាន​មន្ទីរ​មុខងារ​សាធារណៈ​ខេត្តព្រះសីហនុ​និង​ជា​នាយក​មជ្ឈមណ្ឌល​ចំណេះ​ទូទៅ​អន្តរ​ទ្វី​ថ្លែង​ថា​សកម្មភាព​គឺជា​ផ្នែក​មួយ​រួមជាមួយអាជ្ញាធរខេត្តសំដៅលើកកំពស់សុខភាព និង​សណ្តាប់​ធ្នាប់​សាធារណៈ​ធ្វើ​អោយ​សោភណ៍ភាព​កាន់​តែ​ប្រសើរ​ឡើង​និង​ជួយ​អភិវឌ្ឍន៏​វិស័យ​ទេសចរណ៏​។ ដោយ​យោង​តាម​សរាចរ​ណែនាំ​​សំរាប់អនុវត្តអចិន្ត្រៃយ៏លេខ ០៩ សរណន ចុះថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០០៣ របស់​រាជ​រដ្ឋាភិបាល​ កម្ពុជា ស្តីពីការរៀបចំចាត់តំាងព្រះរាជពិធីបុណ្យ ទ្វា​ទសមាស បុណ្យប្រពៃណីជាតិ បុណប្រពៃណីសាសនា បុណ្យជាតិ និង បុណ្យអន្តរជាតិ ក្នុង​ស្មារតី​អង្គ​ប្រជុំ​របស់​គណៈ​អភិបាល​ខេត្ត​ ស្តីពីការរៀបចំចាត់តាំង ធ្វើអនាម័យបរិស្ថាន នៅ​តាម​ដង​ផ្លូវ​ និង ទីសាធារណៈនានា ក្នុង​ខេត្តព្រះសីហនុ អាជ្ញាធរខេត្ត បានចេញសេចក្តីជូនដំណឹងជូន ដល់​បង​ប្អូនប្រជាពលរដ្ឋ មន្ត្រី​រាជ​ការ​ កងកម្លាំងប្រដាប់អាវុធ ក្នុងនោះខេត្តព្រះសីហនុ ចូលរួម​ធ្វើ​អនាម័យ​សំអាតបរិស្ថាន តាម​ដង​ផ្លូវ​ និង ទីសាធារណៈតាមបណ្តោយវិថីអូរឈើទាល វិថី​លំហែ​ព្រះ​ភូមិន្ទ ថិវីឯករាជ វិថីមិត្តភាព និង វិថី ៧មករា ។ ឯកឧត្តម ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ថ្លែង​ការ​អបអរសាទរ ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ មន្ត្រីរាជការ ទាំងអស់ ដែល​បាន​រួមគ្នា​សំអាត​អនាម័យ​ បរិស្ថាន ទៅតាមដងផ្លូវ និង ទី​សាធារណៈ ក្នុងក្រុងព្រះសីហនុ ហើយ​ថា​សកម្មភាព​នេះ​គឺជា​សារមួយដល់ប្រជាពលរដ្ឋឋ គ្រប់​រូប​មេត្តា​ជួយ​យកចិត្តទុកដាក់ ថែទាំ និង សំអាត​អនាម័យ​បរិស្ថាន​ នៅ​តាម​គេហដ្ឋាន​ដើម្បី​គេហដ្ឋាន​យើង​ គឺស្រុកយើងមានបរិស្ថាន បៃតង ស្រស់​ស្អាត​រួម​ចំណែក​ក្នុង​ចលនា​ប្រលង​ប្រណាំង​ទីក្រុង​ស្អាត​ សំរាប់ភ្ញៀវទេសចរណ៏ជាតិ និង អន្តរជាតិ មក​​សំរាក​កំសាន្តសក្តិសម និង កិត្តិយស​ដែល​ប្រមុខ​រាជ​រដ្ឋាភិបាល ប្រសិទ្ឋិនាមជាតារាៈនាទិសនារតី ។







0 comments:

Post a Comment