Monday, October 6, 2014

ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ករឡើង​ដោយ​រថយន្ត​លុចស៊ីស​បាន​ធ្វើឲ្យ​មាន​ការ​ភ្ញាក់ផ្អើលដ​ល់​អ្នក​ធ្វើ​ដំណើរ​ទាំង​ព្រឹក​​ហើយក៏ត្រូវទទួលរង​នូវ​​ការរិៈគន់ពី​សំនាក់​ប្រជាពលរដ្ឋ​ដែល​កំពុងរស់នៅកន្លែងកើតហេតុ​ផងដែរ​ថាអ្នក​បើក​បររថយន្ត​លុចស៊ីស​ខាង​លើ​មិង​ដឹងជា​មាន​អារម្មណ៍​ទៅណា​ទេបាន​ជា​បើករ​ថយន្ត​បុក​ចូល​ក្រោម​គូថ​រថយន្ត​ធំ​យ៉ាង​ដូច្នេះ? ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​​​កើតឡើងកាល​ពីវេលាម៉ោង៦និង​១០នាទីព្រឹកថ្ងៃទី៦ ខែ តុលា ឆ្នាំ២០១៤ត្រង់ចំណុចជិតផ្លូវកែងស្ថានីយ៍ប្រេងឥន្ទនៈតាវណ្ណា ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាកលុចស៊ីសពណ៌សមួយគ្រឿងបើកបោះពួយយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកពីក្រោយចូលក្រោមរថយន្តដឹកឥដ្ឋិដែលកំពុងតែឈប់និងបានបង្ហាញភ្លើងស៊ីញូជាសញ្ញាយ៉ាងដំណំបណ្តាលឲ្យបែកប៉ូងការពារខាងមុខទាំងពីរនិងខូចខាតក្បាលរថយន្តផ្នែកខាងស្តាំទាំងស្រុងសំណាងល្អអ្នកបើកបរមិនមានរងគ្រោះថ្នាក់ដល់ដល់អាយុជីវិតឡើយ។ ប្រភពពីនគរបាលចរាចរបានឲ្យដឹងថា រថយន្តដឹកឥដ្ឋិម៉ាកFUSOពណ៌ខ្មៅពាក់សា្លកលេខ ភ្នំពេញ3A-3724បើកបរដោយបុរសឈ្មោះ ឡុង វរៈ ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរជា អ្នកបើកបរ រថយន្តដឹកឥដ្ឋិ មាន​ទីលំ​នៅ​ភូមិ អន្លង់ថ្មី ឃុំហោសាំង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចំណែករថយន្តបង្ករម៉ាកលុចស៊ីសRX300ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Q-5803 បើកក្នុងទិសដៅពីត្បូងទៅជើងស្របទិសគ្នា បើកបរដោយ ឈ្មោះ លន់ ថៃអ៊ីម ភេទ ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ អ្នកបើកបររថយន្តតាក់ស៊ី ភ្នំពេញ ខេត្តព្រះសីហនុ មានទីលំនៅសង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគក រាធានីភ្នំពេញ។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​ទាំងពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួចអូស​យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំធ្វើការសម្រប​​​សម្រួល​គ្នា​អោយ​ត្រូវ​រូវ​សិន​ទើប​អនុញ្ញាត​ឲ្យយករថយន្តទៅជួសជុល៕











0 comments:

Post a Comment