Tuesday, September 9, 2014



​ខេត្តព្រះសីហនុ ៖ នៅ​ថ្ងៃ​ដំបូង​នា​ឱកាស​ពិធី​បុណ្យ​កាន់​បិណ្ឌ​ឆ្នាំ​នេះ​ ដែល​ជា​បុណ្យ​ប្រពៃណី​ទំនៀម​ទំលាប់​ព្រះពុទ្ធសាសនា ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត និង ឯកឧត្តម ឈិត សុខុន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួម​នឹង​ប្រធាន​មន្ទីរ​អង្គភាព​ ស្ថាប័នក្នុងខេត្ត មន្ត្រីរាជការ និង ពុទ្ធបរិស័ទ បានអញ្ជើញនាំយកនូវទេយ្យវត្ថុ បច្ច័យនិង ចង្ហាន់​​​​បិណ្ឌបាត្រ ទៅប្រគេនព្រះសង្ឃវត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បី​ជា​កិច្ច​ចូល​រួមក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី ១ នាថ្ងៃ ១រោជ ខែ ភទ្របទ ត្រូវនឹងថ្ងៃទី ៩ខែ កញ្ញា ឆ្នាំ ២០១៤ ដើម្បីបំពេញកិច្ចកុសល ឧទ្ទិសជូនចំពោះវិញ្ញាណក្ខ័ន្ធបុព្វការីជន មាតាបីតា ញ្ញាត្តិការ ៧ សន្តាន​ ដែលបានចែកស្ថានទៅកាន់លោកខាងមុខ។ ព្រះវិមលសាគរ គៀត ច័ន្ទធុច ព្រះ​រាជា​គណៈ​ថ្នាក់​កិតិ្តយស ទីប្រឹក្សាសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និង ព្រះមេគុណ ខេត្តព្រះសីហនុ មាន​សង្ឃដីការអោយដឹងថា ឆ្នាំនេះក៏ដូចជាឆ្នាំមុនៗដែរ នៅខេត្តព្រះសីហនុ គ្រប់បណ្តាវត្តទាំងអស់ បាន​រៀបចំដំណើរការបុណ្យកាន់បិណ្ឌ ប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ តាម​សទ្ធា​ជ្រះថ្លា​របស់​​​ប្រជាពលរដ្ឋ ហើយចំពោះវត្តមានរបស់ឯកឧត្តម អភិបាលខេត្តព្រះសីហនុ និង ក្រុមគ្រួសារ ព្រម​ទាំង​វត្ត​មានមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សំរាប់ពិធីបុណ្យកាន់បិណ្ឌនេះ គឺ​បាន​បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុកដាក់របស់អាជ្ញាធរខេត្ត ក៏ដូចជាប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់ក្នុងការគោរពបូជា និង លើក​ស្ទួយ​វិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ អោយមានការរីកចំរើនឡើងជាបន្តបន្ទាប់។ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ក្នុងពិធីបុណ្យដាក់បិណ្ឌនេះថា ដោយ​លើក​ឡើង​ពី​ស្ថាន​ភាពទូទៅនៃការប្រារព្ធបុណ្យកាន់បិណ្ឌរបស់ប្រជាពលរដ្ឋ ជាពុទ្ធសាសនិកជន នៅ​ខេត្ត​ព្រះសីហនុ​ ថា​ប្រព្រឹត្តទៅបានល្អ ក្នុងនោះគ្រប់វត្តមានការចូលរួមធ្វើបុណ្យតាមធម្មតា។ ជាមួយ​នឹង​ការ​នាំ​យកនូវបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃក្នុងវត្តជោត្តញ្ញាណ ដើម្បី​ជួយ​កសាង​សមិទ្ធិផល​ក្នុង​វត្ត​នេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវអោយព្រះសង្ឃគណៈកម្មាការអាចារ្យវត្ត ក្នុង​ខេត្ត​ព្រះសីហនុ ក៏ដូចជាពុទ្ធបរិស័ទធ្វើការចែករំលែកម្ហូបអាហារ ដើម្បីផ្តល់ជូនទៅកងទ័ព ឬ ក្រុម​ក្មេង​កំព្រា ជនខ្វះខាត ខ្វះទីពឹង ហើយចាត់ទុកថា នេះជាវប្បធម៌នៃការចែករំលែក និង ក៏​ជា​កុសល​ផល​បុណ្យ​សំរាប់កាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះដែរ ៕






0 comments:

Post a Comment