នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៤ គណះបញ្ជាការឯកភាព ខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំការងារ។ កិច្ចប្រជុំនេះ បានលើកយករបៀបវីរៈចំនួន ៣ មកធ្វើការដោះស្រាយ និង ចាត់វិធានការណ៏ចំពោះមុខ ទី១ ពិភាក្សា និង ដោះស្រាយបាតុភាព ការរំលោភចាប់យកដីតំបន់ក្បាលឆាយ ក្នុងក្រុងព្រះសីហនុ ទី២ ផ្សព្វផ្សាយគោលការណ៏ណែនាំវាយតម្លៃ ពីចំណាត់ថ្នាក់ប្រឡងប្រណាំងអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទី៣ ផ្សព្វផ្សាយផែនការណែនាំរបស់គណះកម្មាការជាតិ រៀបចំបុណ្យជាតិ និង អន្តរជាតិ និង ផ្សេងៗ ពិភាក្សារិះរកវិធានការណ៏រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និង កឋិនទាន ជាបុណ្យប្រពៃណីព្រះពុទ្ឋសាសនា ដ៏សំខាន់របស់ពុទ្ឋបរិស័ទខ្មែរគ្រប់រូប។ ការពង្រឹងចលនាអនុវត្តន៏គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅតែជាប្រធានបទសំខាន់បំផុត ដែលកិច្ចប្រជុំរបស់គណះបញ្ជាការឯកភាពខេត្ត បានដាក់ទិសដៅសំរាប់អនុវត្តបន្ត នេះបើតាមប្រសាសន៏របស់ឯកឧត្តម ឈិត សុខុន អភិបាលខេត្ត និង ជាប្រធានគណះបញ្ជាការឯកភាព ខេត្តព្រះសីហនុ កិច្ចពិភាក្សាក៏បានផ្តោតទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសន្តិសុខ សុវត្ថិភាពទូទៅជាដើម។ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ជាមួយនឹងការកោតសរសើរចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ជាប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលបានរួបរួមគ្នាកសាង និង អភិវឌ្ឍន៏ប្រទេសជាតិ តាមគោលការណ៏នយោបាយរបស់រាជរដ្ឋាភិបាល ទទួលបានលទ្ឋផលល្អជាច្រើន កន្លងមក ឯកឧត្តម ឈិត សុខុន ក៏បានអំពាវនាវអោយប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ អោយបញ្ឈប់បន្ទាន់នូវការចាប់ ឬ ទិញយកដីក្នុងតំបន់ក្បាលឆាយ ដីរដ្ឋធ្វើជាកម្មសិទ្ឋិរបស់ខ្លួន ។ ឯកឧត្តមអភិបាលខេត្ត អំពាវនាវអោយប្រជាពលរដ្ឋ គ្រប់រូបគ្រប់ក្រុមគ្រួសារ ជួយអប់រំញាត្តិមិត្ត និង កូនចៅនាំគ្នាប្រព្រឹត្តិតែអំពើល្អ ចៀសអោយឆ្ងាយពីអំពើអបាយមុខនានា ដូចជាការសេពគ្រឿងញៀ ការប្រព្រឹត្តិល្បែងស៊ីសង ប្រព្រឹត្តអំពើចោរកម្ម ដែលសុទ្ឋសឹងជាដើមហេតុនាំអោយ មានវិនាសដល់ខ្លួនឯង ក្រុមគ្រួសារ និង ប៉ះពាល់ដល់សង្គមជាតិ ហើយបង្ករហេតុនោះច្បាប់ និងមិនមានការលើកទោសបានឡើយ៕
Thursday, September 11, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment