ខេត្តព្រះសីហនុ
៖ យ៉ាងហោចណាស់មនុស្ស២នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកុងតឺន័រដាច់ហ្វ្រាំងបុកបង្គោលភ្លើង
រួចជ្រុលបុករថយន្ត២គ្រឿងទៀត
។គ្រោះថ្នាក់ដ៏រន្ធត់នេះកើតឡើងកាលពី វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១១
កញ្ញា នៅមុខស្ថានីយរថភ្លើង ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ យោងតាមប្រភពពីសមត្ថកិច្ចចរាចរណ៏ជើងគោកខេត្តព្រៈសីហនុបានបញ្ជាក់ថា
នៅវេលាកើតហេតុខាងលើមានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងដែលបង្ករឡើងដោយរថយន្តធន់ធំដឹកកុងតៃនឺមួយគ្រឿងពណ៏សរពាក់ស្លាកលេខ ភ្នំពេញ3A 1022 បើកបរដោយឈ្មោះយឿន
ឆាយភេទ ប្រុស អាយុ២៥ឆ្នាំមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺរងរបួសធ្ងន់ ជាកម្មសិទ្ឋរបស់ក្រុមហ៊ុន
book
seang ដឹកទំនិញរោងចក្រ បើករបរក្នុងទិសដៅភ្នំពេញ -ក្រុងព្រះសីហនុ បានដាច់ហ្វ្រាំង រេចង្កូតទៅបុកបង្គោលភ្លើងប៉ើងទៅបុកជាមួយរថយន្តកុងតៃនឺ
ម៉ាក KAI
ពណ៏ ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A 3928 បើកបរដោយឈ្មោះ ប៉ាង ធឿន ភេទ ប្រុស អាយុ ៤២ឆ្នាំចតប៉ះកង់ក្បែរនោះរងការខូចខាតក្បាលរថយន្តទាំងស្រុងពុំមានគ្រោះថ្នាក់នោះទេ រួចបន្តទៅបុករថយន្តកូរេពណ៏ខៀវ៥តោនបើកបរស្របទិសគ្នាជាមួយរថយន្តបង្ករ ពាក់ស្លាកលេខភ្នំពេញ 2AA 8319 បើកបរដោយឈ្មោះ
អឿន សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ រងរបួធ្ងន់ រួមជាមួយព្រូម្នាក់ទៀតឈ្មោះ
ដុស ភារម្យ អាយុ២២ឆ្នាំ អ្នកទាំង២នាក់មានស្រុកកំណើតនៅខេត្តកំពង់ចាម។ យោងតាមប្រភពសាក្សីនៅក្បែរកន្លែងបាននិយាយទាំងតក់ស្លុតថា
ខណះពេលរូបគាត់កំពុងឈយាមនៅមុខផ្ទះសំណាក់
ឌីឌីម៉ាត១ បានឬ សម្លេងរថយន្តស៊ីផ្លេ យ៉ាងខ្លាំងចុះពីចំណោតមក នៅពេលគាត់ក្រឡេកទៅបានឃើញរថយន្តមួយគ្រឿងបើកយ៉ាងលឿនរហូតមកដល់ចំនុចកើតហេតុក៏បានរេចង្កូតទៅបុកបង្គោលភ្លើងលាន់ដូចរន្ទះ
រួចបន្តទៅបុករថយន្តដឹកទំនិញចតប៉ះកង់ពេញទំហឹងខូចខាតផ្នែកខាងមុខទាំងស្រុង
ហើយបានបន្តទៅបុករថយន្តមួយគ្រឿងទៀតដែលកំពុងបើកស្របទិសគ្នាទាំងកំរោលបណ្តាលអោយក្រឡាប់ទាំងពីរផ្ងាជើងច្រង៉ាង បង្ករភាពភ្ញាក់ផ្អើល ស្ទះផ្លូវជិត២ម៉ោង។ ក្រោយកើតហេតុ រងយន្តទាំង៣គ្រឿង
ត្រូវបានសមត្ថកិច្ចចរាចរណ៏ស្ទួចយករក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោកខេត្ត រងចាំការដោះស្រាយនៅពេលបន្ទាប់។ សូមបញ្ជាក់ផងដែរថា
កាលពីពាក់កណ្តាលខែសីហារនៅក្បែរចំនុចនេះក៏មានរថយន្តកុងតៃនឺដាច់ហ្វ្រាំងបុករថយន្ត
និងម៉ូតូ បណ្តាលអោយមនុស្ស២នាក់ឪពុកនិងកូនបានស្លាប់
ហើយមនុស្សចំនួន៧នាក់រងរបួសធ្ងន់និងស្រាលផងដែរ៕
Thursday, September 11, 2014
កុងតឺន័រដាច់ហ្វ្រាំង បុករះរថយន្ត២គ្រឿង របួស៣នាក់ នៅក្រុងព្រះសីហនុ
Posted by Unknown on 6:04 PM with No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment