ខេត្តព្រះសីហនុៈទីតាំងកែច្នៃប្រហិតត្រីសមុទ្រនៅតំបន់ទំនប់រលកក្រុងព្រះសីហនុត្រូវបានមន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្មណែនាំអោយក៏ដូចជាតម្រូវអោយផ្លាស់ប្តូទីតាំងផលិតបើទោះបីជាទីតាំងកិនត្រីសំរាប់ធ្វើប្រហិតមួយកន្លែងនេះរកពុំឃើញសារធាតុគីមីប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្រោយការធ្វើពិសោធន៏នៅនឹងកន្លែងយ៉ាងណាក្តី។ លោកចាន់បូរិន្ទអគ្គនាយក ISC
នៃក្រសួងឧស្សាហកម្មនិងសិប្បកម្មបានថ្លែងភា្លមៗ
ប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០១៤នេះក្រោយពីក្រុមអធិការកិច្ចក្រសួងឧស្សាហកម្មនិងសិប្បកម្មបានចុះមកពិនិត្យគុណភាពសាច់ប្រហិតរបស់អ្នកស្រីជាផល្លាជាលទ្ធផលការកែច្នៃប្រហិតនេះល្អពុំមានសាធាតុគីមីអ្វីទេប៉ុន្តែចាំបាច់ទីតាំងសិប្បកម្មមួយនេះចាំបាច់ត្រូវតែដោះដូរទីតាំងថ្មីក្នុងរយៈពេលពីរខែខាងមុខនេះបើពុំដូចនោះទេខាងក្រសួងឧស្សាហកម្មនឹងធ្វើការពិន័យនឹងអាចឈានទៅដល់ការបជ្ឈប់អាជីវកម្ម។
លោក ចាន់ បូរិន្ទ អគ្គនាយក ISC បានបន្តថាចំពោះមូលហេតុដែលខាងក្រសួងតម្រូវអោយផ្លាស់ប្តូរទីតាំងថ្មីព្រោះ
ក្រុមអធិការកិច្ចពិនិត្យឃើញថាទីតាំងចាស់នេះពុំសាកសមទៅនឹងទំហ៊ំនៃការផលិតមានការខ្វះអនាម័យច្រើនបើទោះបីជាពុំមានសាធារតុគីមីក៏ដោយទីតាំងនេះវាអាចធ្វើអោយប៉ះពាល់សុខភាពអ្នកបរិភោគ។ សូមបញ្ជាក់ផងដែរថាទីតាំងកិនសាច់ត្រីសំរាប់យកទៅធ្វើជាប្រហិតនេះ
មន្ទីពិសោធន៏ធ្លាប់ចេញលិខិតបញ្ចាក់ចំនួន២ដងមកហើយ
ប៉ុន្តែនៅមានពាក្យចចាមអារាមថានៅតែមានសារធាតុគីមីទើមឯកឧត្តមចមប្រសិទ្ឋបញ្ជាអោយក្រុមអធិការកិច្ចចុះមកពិនិត្យនៅនឹងកន្លែងជាក់ស្តែងដើម្បីបញ្ចាក់អំពីការពិត៕Monday, September 8, 2014
ក្រុមអធិការកិច្ចក្រសួងឧស្សាហកម្មនិងសិប្បកម្មចុះពិសោធន៏រកសារធាតុគីមី
Posted by Unknown on 6:09 PM with No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment