Saturday, August 30, 2014

ក្រុមការ​ងារ​សហភាព​សហព័ន្ឋ​យុវជនកម្ពុជា ក្នុងចក្ខុវិស័យសាធារណៈការ និង ដឹកជញ្ជូន ក្រសួង​សាធារណៈការ​ និង ដឹកជញ្ជូន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៏ផ្លូវគោក និង កំពង់​ផែស្វយ័ត​ក្រុងព្រះសីហនុ ​ដោយមានការឧបត្ថម្ភ ពីអង្គការមូលនិធិបង្ការរបួសអាស៊ី AIP កាលពីព្រឹកថ្ងៃទី ២៩ ខែ សីហា ​ឆ្នាំ ២០១៤ នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មានរៀបចំវគ្គបណ្តុះបណ្តាល ស្តី​ពី​កត្តា​ហា​និ​ភ័យ​ នៃការមិនពាក់មួកសុវត្ថិភាព ខ្សែក្រវ៉ាត់សុវត្ថិភាព និង ការបើកបរក្រោមឥទ្ឋិពលស្រវឹង ។ វគ្គ​បណ្តុះបណ្តាលនេះ ប្រពញរឹត្តិទៅរយៈពេល ១ព្រឹក ក្នុងនោះបើតាមប្រសាសន៏ និង ចំណាប់​អារម្មណ៏​​របស់​គណៈអធិបតីអញ្ជើញចូលរួម ក្នុងពិធីនេះ មានឯកឧត្តម លូ គឹមឈន់ ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​ និង ជាប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ លោក គឹម បញ្ញា នាយក​អង្គការ​មូល​និធិបង្ការរបួសអាស៊ី ប្រចាំកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា និង​​ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និង ដឹកជញ្ជូន មាន​ប្រសាសន៏​អោយ​ដឹងថា គ្រោះថ្នាក់ចរាចរណ៏ បាននឹងកំពង់ក្លាយទៅជាឃាតករសំលាប់ជីវិតមនុស្ស នៅ​លើ​ដង​ផ្លូវ ​ដ៏ច្រើនបំផុត និង បង្ករអោយប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសាធារណៈ ក្នុងប្រទេសកម្ពុជា ក្នុង​រយៈ​ពេល ៦ឆ្នាំចុងក្រោយ ការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៏ បានកើនឡើងទ្វេដង ។ ក្នុងឆ្នាំ ២០១៣​ មានមនុស្សស្លាប់ប្រមាណជិត ២០០០នាក់ បានស្លាត់បាត់បង់ជីវិត និង ជាច្រើន​ពាន់​នាក់​បាន​ទ​ទួលរងរបួស បង្ករឡើងដោយគ្រោះថ្នាក់ចរាចរណ៏ នៅប្រទេសកម្ពុជា ទោ​ចក្រយាន​យន្ត​ជា​មធ្យោបាយ​ធ្វើដំណើរដ៏សំខាន់ អ្នកបើកបរ និង អ្នករួមដំណើរតាមទោចក្រយានយន្ត គឺជា​ប្រភេទ​អ្នក​ប្រើ​ប្រាស់​ផ្លូវ ដែលមានគ្រោះថ្នាក់ចរាចរណ៏ ខ្ពស់បំផុត នៅក្នុងឆ្នាំ ២០១៣ ប្រមាណ ៦២ភាគរយ នៃ​ជន​រ​ងគ្រោះដល់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៏ ។ អាត្រានៃការពាក់មួកសុវត្ថិភាព ស្ថិត​ក្នុង​កំរិត​មួយ​ទាប​គួរព្រួយបារម្ភ និង គ្រោះថ្នាក់ចរាចរណ៏ដែលបណ្តាលមកពីការបើកបរ ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៏​ ជាពិសេសមិនពាក់មួកសុវត្ថិភាព ការបើកបរហួសល្បឿនកំណត់ និង ការ​បើកបរ​ក្រោម​ឥទ្ឋិពល​នៃគ្រឿងស្រវឹង ។ ដើម្បីជួយចូលរួមជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្នុង​ការ​កាត់​បន្ថយ​ក្នុង​ការ​គ្រោះ​ថ្នាក់ចរាចរណ៏ អង្គការមូលនិធីបង្ការរបួសអាស៊ី នៅក្នុងខែ សីហា ឆ្នាំ ២០១៤ នេះ​អង្គ​ការ​បាន​ជួយ​អនុវត្តគំរោងមួយសុវត្ថិភាព មួយជួយជីវិតម្នាក់ ៕









0 comments:

Post a Comment