Friday, August 29, 2014

ផ្លូវលំជនបទមួយខែ្សមានទទឹង៤ម៉ែត្របណ្តោយ ៦៣០ម កសាង​ដោយ​ចាក់​ក្រាល​គ្រួស​ក្រហម​ចូល​ទៅ​​ភូមិដ្ឋានប្រជាពលរដ្ឋក្នុងភូមិស្រែរាមក្រោម ស្ថិត​នៅ​ឃុំ​អូជ្រៅ​ ស្រុកព្រៃនប់ ​ខេត្តព្រះសីហនុ​ដែល​រង​ការខូចខាត អាជ្ញាធរអូរជ្រៅ បាន​បំផុស​​ចលនា​ដល់​សហគមន៍​ប្រជាពលរដ្ឋ​ធ្វើ​ការ​ជួសជុល​ឡើង​វិញ​ដើម្បីសំរួលដល់ការធ្វើដំណើរ ឆ្លងកាត់លោកអនុសេនីយ៍ត្រី ហួ យ៉ៃ ប្រធាន​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​ឃុំ​និង​លោកយន់ ឆេង មេឃុំអូជ្រៅ ស្រុកព្រៃនប់អោយដឹងពីគំរោងសាងសង់ផ្លូវនេះ ធ្វើ​ឡើង​តាម​សំណូមពរ​របស់ប្រជាពលរដ្ឋក្នុងភូមិនិងឧបត្ថម្ភការសាងសង់ទាំងស្រុងពីអាជ្ញាធរឃុំនិង សហគមន៍​ប្រជា​ពលរដ្ឋ​​​ដែលមានលំនៅដ្ឋានក្នុងភូមិ លោក​មេឃុំ​អូជ្រៅ​អោយ​ដឹងថា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​​នេះជាផ្លូវតភ្ជាប់ពីផ្លូវជាតិឆ្លងកាត់ចំនួន៣ឃុំ គឺឃុំអូឧញ៉ាហេង ឃុំបឹងតាព្រហ្ម និង​ឃុំ​អូជ្រៅ​កាត់​តាម​ភូមិដ្ឋានប្រជាពលរដ្ឋក្នុងភូមិស្រែរាមក្រោមមានបណ្តោយប្រវែង៦៣០ម និងទទឹង៤០ម ដែល​បាន​​សាងសង់រួច និងដំណើរការប្រើប្រាស់កាលពីឆ្នាំ២០១៣ ហើយ​បច្ចុប្បន្ន​ដោយសារ​រង​នូវ​ទឹកភ្លៀង​ហូរ​ច្រោះផងនោះផ្លូវនេះបានដាច់ខូចខាតដោយកន្លែង ។ ទាំងក្រុមប្រឹក្សាឃុំ កង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ កម្លាំងប្រជាការពារនិង ប្រជាពលរដ្ឋ​បាន​ប្រមាណ​ជិត​៦០​នាក់​ធ្វើ​ការ​ជួស​ជុល​ចាក់​ដី​បំពេញ​កន្លែង​ខូចខាត បាក់បែក​ឡើងវិញ​ដែល​ជា​ផ្នែក​មួយ​ជួយ​សំរួល​ផ្នែក​សហគមន៍​ក្នុង​មូលដ្ឋាន​អាជ្ញាធរ​ឃុំ​ក៏​មា​នអះអាងថា ផ្លូវលំមួយខ្សែមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ ។ លោកយន់ ឆេង ក្នុង​នាម​អាជ្ញារធរ​ឃុំអូរជ្រៅ​មាន​ប្រសាសន៍​កោតសរសើរ​និង​ថ្លែង​អំណគុណ​ចំពោះ​លោក​អនុសេនីយ៍ត្រី ហួ យ៉ៃ ប្រធាន​នគរបាល​ប៉ូស្តិ៍រ្ដដ្ឋបាល​ឃុំ​អូជ្រៅ​ដែល​បាន​ចំណាយ​ថវិកាជួយ​ជួសជុល​ផ្លូវលំជនបទមួយខ្សែក្នុងភូមិស្រែរាម ក្រោមឃុំអូរជ្រៅ ស្រុក​ព្រៃនប់​ដែលផ្លូវ​លំ​ក្រាល​គ្រួស​ក្រហម​ឆ្លងកាត់​លំ​នៅ​ដ្ឋាន​ប្រជាពលរដ្ឋក្នុងភូមិសែ្រ ក្រោមនេះសំរាប់ធ្វើចរាចរឆ្លងកាត់ប្រចាំថ្ងៃ ៕









0 comments:

Post a Comment