វេទិកាសាធារណៈ ដែលរដ្ឋបាលស្រុក និង ក្រុមប្រឹក្សាស្រុកព្រៃនប់ ខេត្តព្រះសីហនុ រៀបចំធ្វើកាលពីព្រឹកថ្ងៃទី
២៨ ខែ សីហា ឆ្នាំ ២០១៤ គឺជាវេទិការពិគ្រោះយោបល់រវាងមន្ត្រី
ក្រុមប្រឹក្សាស្រុក និង អាជ្ញាធរស្រុកព្រៃនប់ ជាមួយប្រជាពលរដ្ឋចំនួន
៣ឃុំមកពី ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និង ឃុំអូរជ្រៅ ។
ការប្តេជ្ញាចិត្តរួមគ្នា នៅក្នុងវេទិការពិគ្រោះយោបល់
សាធារណៈរវាងមន្ត្រីក្រុមប្រឹក្សា និង អាជ្ញាធរស្រុកជាមួយប្រជាពលរដ្ឋ
តំណាងមកពីឃុំទាំង៣ ក្នុងស្រុកព្រៃនប់
នៅតែសម្តែងពីកង្វល់ចំពោះបញ្ហាផ្លូវថ្នល់
បញ្ហាក្នុងការកែប័ណ្ណកម្មសិទ្ឋិលើដីធ្លីរបស់ពួកគាត់ ។ ការប្តេជ្ញាចិត្តរួមគ្នាក្នុងវេទិកាពិគ្រោះយោបល់ រវាងមន្ត្រី និង
ប្រជាពលរដ្ឋធ្វើឡើងតាមរយៈ កិច្ចពិភាក្សានេះ តំណាងប្រជាពលរដ្ឋនានា
មានពាក់ព័ន្ឋនឹងជម្លោះដីធ្លី
បានស្នើរកអន្តរាគមន៏ដល់មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់
អោយពិនិត្យរកដំណោះស្រាយលើបញ្ហា លើដីដែលពួកគាត់អះអាងថា ជាដីស្រែចំការ
ផ្ទះសម្បែងរបស់ពួកគាត់ កាន់កាប់ និង រស់នៅរាល់ថ្ងៃ
ប៉ុន្តែមានការរំលោភបំពានពីខាងក្រុមហ៊ុនមួយចំនួន ។ លោក អក សេងហ៊ន
អភិបាលរងស្រុកព្រៃនប់ និង លោកស្រី ហៀក ហ៊ីមុល្លី ប្រធានក្រុមប្រឹក្សាស្រុក
បានទទួលសំណូមពររបស់ប្រជាពលរដ្ឋ និង
អះអាងពីការជំរុញអោយមានការពិនិិត្យលើគ្រប់ស្ថាប័នជំនាញ
លើបញ្ហាក្នុងការរំលោភបំពានពីខាងក្រុមហ៊ុនវិនិយោគ មួយចំនួន
ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ បានកាន់កាប់ស្របច្បាប់
លើកលែងតែអ្នករំលោភបំពានចូលទៅកាន់កាប់ខុសច្បាប់ អាជ្ញាធរមិនទទួលខុសត្រូវឡើយ
ហើយចំពោះបញ្ហាផ្លូវខូចខាត ក៏ដូចគ្នាអាជ្ញាធរ និង ប្រើប្រាស់មូលនិធីរបស់ឃុំ
ជួសជុលតាមជំហ៊ានៗ និង តាមលទ្ឋភាព ។ នៅក្នុងវេទិកាសាធារណៈ នេះដែរប្រជាពលរដ្ឋ
និង អាជ្ញាធរមូលដ្ឋានប្តេជ្ញាចិត្តរួមគ្នាអនុវត្តគោលការណ៏ការពារភូមិ ឃុំ
មានសុវត្ថិភាព ដែលធ្វើឡើងតាមរយៈកិច្ចពិភាក្សា
ក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់នៅវត្តភ្នំតូចស្ថិតក្នុង ឃុំតាព្រហ្ម
ស្រុកព្រៃនប់នេះ ដែលមានការចូលពីគ្រប់សមត្ថកិច្ច គ្រប់ថ្នាក់
ទប់ស្កាត់អោយបាន និង លុបបំបាត់នូវល្បែងស៊ីសងអំពើចោរកម្ម និង
អំពើហិង្សាក្នុងគ្រួសារ ៕
Thursday, August 28, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment