មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងរថយន្តតែមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ
ហេតុការណ៍នេះ បានកើតកាលពីវេលា ម៉ោង២០និង១០នាទី យប់ ថ្ងៃទី២៩ ខែសីហា
ឆ្នាំ២០១៤ នៅចំណុច ស្ពានឆេះអូរត្រេះ ស្ថិតក្នងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ ប្រភពពីអ្នកធ្វើដំណើរបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តលុចស៊ីស
មួយគ្រឿងបើកយ៉ាងលឿនរេចង្កូតពេញផ្លូវចេញពីតំបន់អូរត្រេះចូលក្នុងក្រុងហើយរថយន្តលុចស៊ីមួយគ្រឿងទៀតបើកពី
ក្រុងចេញទៅកាន់តំបន់អូរត្រេះវិញទិសដៅផ្ទុយគ្នា មកដល់ចំណុចកើត ហេតុ
ស្រាប់តែប៉ះ គ្នាភុលលាន់លឺដូចរន្ទះ។ ប្រភពពីមន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថារថយន្តបង្ករម៉ាក់ RX300
ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2AA-0291
ជិះគ្នា៣នាក់ប្រុសពីរស្រីមួយបើកបរដោយជនបរទេមិនស្គាល់
អត្តសញ្ញាណបានបែកកង់មុខផ្នែកខាងឆ្វេង រួចព្យាយាមបើករត់គេចតែចំណាងអាក្រក់
ត្រូវបានប្រជា ពលរដ្ឋបើកដេញពីក្រោយឃើញយកមកដាក់ផ្លុង ចោល នៅត្រង់ចំណុច ភូមិ១
សង្កាត់៤ ក្រុងព្រះសីហនុ រួចបាននាំគ្នា រត់គេចខ្លួនបាត់ស្រម៉ោល។ចំណែក
រថយន្ត រងគ្រោះម៉ាកលុចស៊ីស
RX300 ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2M-2757ជិះគ្នា ២នាក់
បើកបរដោយបុរសឈ្មោះម៉ា ផាន់ណា ប្រុសអាយុ២៨ ឆ្នាំ មុខរបរ ជាងបច្ចេកទេស
និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ទៀង ឆាយឡាយ ប្រុសអាយុ ៣៤ឆ្នាំ
អ្នកទាំងពីរនាក់ ស្នាក់នៅ ភូមិ៤ សង្កាត់២ក្រុងព្រះសីហនុ ក្រោយពេលកើតហេតុ
រថយន្តទាំងពីរ គ្រឿង
ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ហៅរថយន្តស្ទូចដឹកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍
ផ្លូវគោកដើម្បីដោះស្រាយពេលក្រោយ៕
Saturday, August 30, 2014
រថយន្តលុចស៊ីស RX300 ពីរគ្រឿងប៉ះគ្នាមួយបែកកង់មុខ មួយឆេះកង់ក្រោយ
Posted by Unknown on 3:25 AM with No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment