លោក កែវ ឡាយប្រធានមន្ទីរអប់រំយុវជន និង កីឡា ខេត្តព្រះសីហនុ មានប្រសាសន៏ថា ដើម្បីសំរេចគោលដៅក្នុងវេលាមួយ ចាំបាច់ដើម្បីផ្តល់ជាគំនិត ឬ ជាការបង្ហាញផ្លូវសម្រាប់សិស្សានុសិស្ស ទាំងអស់មានក្តីសង្ឃឹមក្នុងជីវិតរបស់ខ្លួន ត្រៀមចូលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ១៣ តុលា ២០១៤ ខាងមុខនេះអោយទទួលបានជោគជ័យ ទាមទារអោយមានការប្តេជ្ញាចិត្ត និង ការខិតខំទាំងអស់គ្នា ដើម្បីធានាបាននូវលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការជ្រើសរើសជំនាញសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា អោយបានត្រឹមត្រូវមានការរីកចំរើន ធានាបានទាំងប្រសិទ្ឋិភាព និង គុណភាព ។ លោកប្រធានមន្ទីរអប់រំយុវជន និង កីឡា ខេត្តព្រះសីហនុ មានប្រសាសន៏បែបនេះក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងសិក្ខាសាលាមួយ នៅមន្ទីរអប់រំយុវជន និង កីឡា ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៤ ស្តីពីការជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រៀមប្រលងមធ្យមសិក្សាទុតិយភូមិ លើកទី ២ ។ លោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្ត រួមនឹងអ្នកពាក់ព័ន្ឋ ក្នុងសិក្ខាសាលានេះ គោលបំណង់ចង់អោយសិស្សានុសិស្ មានចក្ខុវិស័យ និង ជ្រើសរើសទិសដៅរបស់ខ្លួនពិតប្រាកដ ក្រោយពេលទទួលលទ្ឋផលប្រលងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ បានប្រកាសជាផ្លូវការ សិស្សានុសិស្សទាំងអស់ ត្រូវតែខិតខំត្រង់ត្រាប់សណ្តាប់នូវចំណុចល្អៗ គន្លឹះសំខាន់ៗ និង បទពិសោធន៏ថ្មីៗ ដែលលោកគ្រូអ្នកផ្តល់ជូនត្រៀមខ្លួនប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និង ជ្រើសរើសបន្តការសិក្សានៅតាមគ្រឹះស្ថាន ឧត្តមសិក្សា និង ឈានចាប់អាជីពការងារសម្រាប់ជីវិតរបស់ខ្លួន ប្រកបដោយជោគជ័យ ៕
Saturday, September 27, 2014
សិក្ខាសាលា ស្តីពីការជំរុញលើកទឹកចិត្ត ដល់សិស្សានុសិស្ស ត្រៀមប្រលងមធ្យមសិក្សាទុតិយភូមិ លើកទី ២ នៅខេត្តព្រះសីហនុ
Posted by Unknown on 12:59 AM with No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment