Wednesday, September 24, 2014

នាឱកាសពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ កាលពីព្រឹកថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៤ ឯកឧត្តម ឈិត សុខុន អភិបាល​ខេត្តព្រះសីហនុ និង ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត បាន​នឹង​នាំ​គណៈ​ប្រតិភូ​ខេត្ត អញ្ជើញសួរសុខទុក្ខ និង នាំយកអំណោយមានគ្រឿងឧបភោគ បរិភោគ សម្ភារៈ​ប្រើ​ប្រាស់ និង ថវិកាទៅឧបត្ថម្ភដល់ កងយោគពលខេមរៈភូមិន្ទ អង្គភាពតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះសីហនុ ដែលកំពង់ឈរជើងប្រចាំការ ការពារនៅព្រំដែនកម្ពុជា ថៃ ទិសខេត្តកោះកុង ។ លោក​វរៈសេនីយ៏ឯក សាវីន វីបុល មេបញ្ជាការវរៈការពារជួរមុខ មាន​ប្រសាសន៏​សម្តែង​នូវ​អំណរ​រីករាយ​ចំពោះ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុ តាម​រយៈ​ឯក​ឧត្តម​ អភិបាលខេត្ត ដែលបាននាំយកអំណោយមកឯកឧត្តម ដល់នាយទាហាន នាយទាហានរង និង ពលទាហានទាំងអស់ផ្នែក តំបន់ប្រតិប្តតិការសឹករង ខេត្តព្រះសីហនុ កំពង់​បំពេញ​បេស​កម្ម​ការពារ​បូរណភាពទឹកដី ក្នុងកាលៈទេសៈ ដែលអាកាសធាតុសំបូរភ្លៀងធ្លាក់ ដោយសាររដូវវស្សា ហើយ​កាយវិការនេះបើទោះបីជាជួបឧបសគ្គ លំបាកយ៉ាងណាក្តី ក៏កងយោគពលខេមរៈភូមិន្ទ គ្រប់​រូប​ប្តេជ្ញា​ការពារ​ព្រំដែនសីមាមិនអោយមានការរំលោភ ឈ្លានពានពីបច្ចាមិត្តបានឡើយ ។ មាន​ប្រសាសន៏​សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ឈិត សុខុន បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើរ​សាក​សួរ​សុខ​ទុក្ខ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះកងទ័ពការពារព្រំដែន និង បាន​បញ្ជាក់​ថា មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុ នៅបន្តជួយឧបត្ថម្ភទាំងសំភារៈ និង ស្មារតីចំពោះវីរៈកងទ័ពគ្រប់រូប ជាបន្តបន្ទាប់ទៀត ហើយសំរាប់ការការសាកសួរសុខទុក្ខលើកនេះ ឯក​ឧត្តម ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បាន​ឧបត្ថម្ភ​ដល់​កងទ័ព​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត កងទ័ពនៅទីបញ្ជាការភូមិភាគ និង កងទ័ពកងអនុសេនាធំលេខ ២ របស់តំបន់សឹករង ខេត្ត​កោះកុង រួមមានថវិការ ចំនួន ៣.៥០០.០០០រៀល នំអស្សម ចំនួន ២០០ដើម ទឹកត្រី ១ឡូ មី ១១កេះ ត្រីខកំប៉ុង មួយឡូ ទឹកស៊ីអ៊ីវ ១ឡូ ទឹកបរិសុទ្ឋ ១០កេះ អង្ករ ១បាវ ស្រាបៀរអង្គរ ៣០កេះ ឧបត្ថម្ភ​នាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងមេបញ្ជាការចំនួន២រូប ម្នាក់ៗ ១០ម៉ឺន​រៀល ពលទាហានក្នុងម្នាក់ ៥០០០០រៀល ទីបញ្ជាការ ១លានរៀល ទីបញ្ជាការយុទ្ឋភូមិភាគ ៣ ចំនួន​ ៥០ម៉ឺនរៀល ទីបញ្ជាការផ្នែកសឹករង ស្រុកមណ្ឌលសីមា ៦០ម៉ឺនរៀល សរុប​ថវិការ​ទាំងអស់​ចំនួន​ ១៣ ៥៨៤ ០០០រៀល ៕

0 comments:

Post a Comment