Wednesday, September 24, 2014

ក្រសួងផែនការផ្សព្វផ្សាយ ប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការ នៅថ្នាក់ក្រោមជាតិ ផែនការ​យុទ្ឋសាស្ត្រ​អភិវឌ្ឍន៏ជាតិ ២០១៤ - ២០១៨ តំបន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៤ ដែលមានតំណាងចូលរួមមកពី ខេត្តចំនួន៦ គឺខេត្តព្រះសីហនុ តាកែវ កែប កំពត កោះកុង និង កំពង់ស្ពឺ ។ ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ មានប្រសាសន៏ថា ការ​ដាក់​អោយ​​ប្រើប្រាស់ជាផ្លូវការ នៅថ្នាក់ក្រោមជាតិ ផែនការយុទ្ឋសាស្ត្រអភិវឌ្ឍន៏ជាតិ (ផ.យ.អ.ជ) ២០១៤​-២០១៨ បន្ទាប់ពីបានផ្សព្វផ្សាយ និង ដាក់អោយប្រើប្រាស់ជាផ្លូវការ នៅថ្នាក់ជាតិ កាល​ពី​ថ្ងៃ​ទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៤ ក្រោមអធិបតីដ៏ខ្ពស់ខ្ពស់ បំផុត​របស់​សម្តេច​អគ្គមហា​សេនា​បតី​​តេ​ជោ​​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងកថាខ័ណ្ឌ ១៣៧ នៃ​យុទ្ឋសាស្ត្រ​ចតុកោណេដំណាក់កាលទី ៣ ផ.យ.អ.ជ ២០១៤ - ២០១៨ គឺជា​ឧបករណ៏មួយ​ដំ​សំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា តែមួយគត់សម្រាប់អនុវត្តគោលនយោបាយ អាទិភាព និង ចំណុច​ដៅ​អាទិភាពទាំងឡាយរបស់ជាតិ សំរាប់ក្រសួង ស្ថាប័នដៃគូអភិវឌ្ឍនានា ទាំងថ្នាក់ជាតិ និង​ ថ្នាក់ក្រោមជាតិ ត្រូវរៀបចំយុទ្ឋសាស្ត្រអភិវឌ្ឍន៏តាមវិស័យ និង យុទ្ឋ​សាស្ត្រ​គាំទ្រ​ឈាន​ទៅ​សម្រេច​បានការអនុវត្ត ផ.យ.អ.ជ ២០១៤-២០១៨ ។ ដើម្បីផ្តល់ពេលវេលាអោយបានសមស្រប និង​ ឆាប់​រហ័ស​ជាងអាណត្តិមុនៗ ឯកឧត្តម រដ្ឋលេខាធិការក្រសួងផែនការ មាន​ប្រសាសន៏​បែប​នេះ​ក្នុង​ឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការ នៅ​ថ្នាក់​ក្រោមជាតិ ផែនការយុទ្ឋសាស្ត្រអភិវឌ្ឍន៏ជាតិ (ផ.យ.អ.ជ) ២០១៤ - ២០១៨ នៅ​ខេត្ត​ព្រះសីហនុ ។ ត្រូវបានរៀបចំឡើងតាមរយៈ ដែលមានកិច្ចសហការគ្នារវាងផែនការ និង ក្រសួង​ស្ថាប័ន​ពាក់ព័ន្ឋ ៕

0 comments:

Post a Comment