Saturday, September 6, 2014



ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់បានរងរបួសធ្ងន់ ត្រូវ​បាន​គេ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង ដោយ​សារក្រឡាប់គោយន្តកន្រៃ្ត កាលពីវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០៤​ខែកញ្ញា ឆ្នាំ២០១៤ នៅតាមផ្លូវលំ ទៅរមណីដ្ឋាន ទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ សាត់ ខណៈដែលជនរងគ្រោះ និងមិត្តភ័ក្តិ​ផ្សេងទៀត​ក៏បាន​រងរបួស​ស្រាល​ជា​ច្រើន​នាក់ផងដែរ នៅពេលនាំគ្នាជិៈគោយន្ត ទៅកំសាន្តនៅរមណីដ្ឋាននោះ ។ តាម​ក្រុម​គ្រួសារ​ជន​រងគ្រោះបាននិយាយថាៈជនរងគ្រោះ មានឈ្មោះ ឯក សុទ្ឋា អាយុ២២ឆ្នាំ មាន​​​ទៅ​លំនៅ ភូមិ​ជំទាវ​បុត្រី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ប្រភពដែលបានបន្តថា មុនពេល កើត ជន​រង​គ្រោះ​ បានជិៈគោយន្ត របស់ឈ្មោះ ឌុច គាលី នៅភូមិ ឃុំជាមួយគ្នា  រួមដំណើរជាមួយមិត្តភ័ក្តិ​​ ជាង​១០​នាក់ទៀត ដើម្បីធ្វើដំណើរទៅលេង នៅរមណីដ្ឋាន ច្រកល្អៀង ឬហៅថា យ៉ោក។ពេល​ធ្វើ​ដំណើរ​ទៅដល់កន្លែងកើតហេតុ ដែលនៅចម្ងាយជាង១៥គីឡូម៉ែត្រ ពី រមណីដ្ឋាន​ស្រាប់​តែ​គោ​យន្ត​​នោះបានក្រឡាប់ធ្លាក់ចូលប្រឡាយទឹកតែម្តង បណ្តាលអោយជនរងគ្រោះបានរងរបួសសធ្ងន់ ចំណែក អ្នកផ្សេងទៀត បានរងរបួសស្រាលព្រោះខ្លះបានហក់ផុត ខ្លះមិនហក់ចេញពីគោយន្ត ប៉ុន្តែ​អ្នករងរបួស ស្រាលទាំងនោះ មិនបានមកសម្រាកនៅមន្ទីរពេទ្យនោះទេ ។  ប្រភព​ដដែល​បាន​បន្ត​ថាមូលហេតុដែលនាំបណ្តាលអោយគោយន្តក្រឡាប់គឺបណ្តាលមកពី អ្នកបើកគោយន្ត បើក​លឿន​ លុះដល់ផ្លូវកោងបត់ស្តាំ តែបត់មិនរួចព្រោះតែលឿនពេកក៏ជ្រុលធ្លាក់ប្រឡាយ​ក្រឡាប់​តែ​ម្តង​។ដោយសារតែអ្នភូមិជាមួយគ្នា រវាងជនរងគ្រោះ និងម្ចាស់គោយន្តកន្ត្រៃ គឺមិនបាន​ប្តឹង​ផ្តាល់​គ្នា​ទេតែភាគីម្ចាស់គោយន្តព្រមចេញសំណងដល់ជនរងគ្រោះក្នុងការព្យាបាលជម្ងឺក្នុងមន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ដើម្បី​កុំអោយមានការប្តឹងផ្តល់៕ អត្ថបទដោយ៖ ឈាងវណ្ណៈ



0 comments:

Post a Comment