ប្រជាពលរដ្ឋក្រីក្រចំំនួន ២៧គ្រួសារ រស់នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយ និង ព្រះមេគុណខេត្តព្រះសីហនុ នាំយកអំណោយ មួយចំនួនទៅចែកជូន នៅអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៤ ក្រោមអធិបតីភាពឯកឧត្តម ចេម គឹមហឹង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ។ បន្ទាប់ពីលោកស្រី ញឹម សុភាព អនុប្រធាន អនុសាខាកាកបាទក្រហមកម្ពុជា បានមានមតិស្វាគមន៏រួចមកព្រះតេជគុណវិមលសាគរ គៀត ចន្ទ័ធុច រាជាគណះកិត្តិយសទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជធិបតីទេពវង្សព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះមេគណខេត្តព្រះសីហនុ និង ឯកឧត្តម ចេវ គឹមហេង មានសង្ឃដីកា និង ប្រសាសន៏សំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៏ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្ត និង អាជ្ញាធរខេត្តព្រះសីហនុ ដែលជានិច្ចជាកាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខឬទុក្ខ និង ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកគ្រប់ពេលវេលា ។ ឯកឧត្តម ក៏បានបញ្ជាក់ទៀតថា ការនាំយកអំណោយមកចែកជូននៅពេលនេះ គឺស្របពេលជារដូវវស្សា មានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា រៀងរាល់ថ្ងៃ បានធ្វើអោយបងប្អូនប្រជាពលរដ្ឋ មិនបានចេញទៅប្រកបការងារចិញ្ចឹមជីវិត បានទៀតទាត់នាំអោយជីវភាពរស់នៅប្រចាំថ្ងៃជួបប្រទះ នូវការលំបាកផងដែរ ។ ហើយចំពោះអំណោយដែលយកមកចែកជូនដល់ប្រជាពលរដ្ឋនៅពេលនេះ គឺក្នុង១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម សំភារៈផ្ទះបាយ ពីព្រះមេគុណខេត្ត និង ឃីត ១កញ្ចប់ កន្ទេល ១ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ផងដែរ ៕
Saturday, September 6, 2014
សាខាកាកបាទក្រហមកម្ពុជា និង ព្រះមេគុណខេត្ត ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងក្រុងព្រះសីហនុ
Posted by Unknown on 8:06 PM with No comments
ប្រជាពលរដ្ឋក្រីក្រចំំនួន ២៧គ្រួសារ រស់នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយ និង ព្រះមេគុណខេត្តព្រះសីហនុ នាំយកអំណោយ មួយចំនួនទៅចែកជូន នៅអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៤ ក្រោមអធិបតីភាពឯកឧត្តម ចេម គឹមហឹង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ។ បន្ទាប់ពីលោកស្រី ញឹម សុភាព អនុប្រធាន អនុសាខាកាកបាទក្រហមកម្ពុជា បានមានមតិស្វាគមន៏រួចមកព្រះតេជគុណវិមលសាគរ គៀត ចន្ទ័ធុច រាជាគណះកិត្តិយសទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជធិបតីទេពវង្សព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះមេគណខេត្តព្រះសីហនុ និង ឯកឧត្តម ចេវ គឹមហេង មានសង្ឃដីកា និង ប្រសាសន៏សំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៏ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្ត និង អាជ្ញាធរខេត្តព្រះសីហនុ ដែលជានិច្ចជាកាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខឬទុក្ខ និង ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកគ្រប់ពេលវេលា ។ ឯកឧត្តម ក៏បានបញ្ជាក់ទៀតថា ការនាំយកអំណោយមកចែកជូននៅពេលនេះ គឺស្របពេលជារដូវវស្សា មានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា រៀងរាល់ថ្ងៃ បានធ្វើអោយបងប្អូនប្រជាពលរដ្ឋ មិនបានចេញទៅប្រកបការងារចិញ្ចឹមជីវិត បានទៀតទាត់នាំអោយជីវភាពរស់នៅប្រចាំថ្ងៃជួបប្រទះ នូវការលំបាកផងដែរ ។ ហើយចំពោះអំណោយដែលយកមកចែកជូនដល់ប្រជាពលរដ្ឋនៅពេលនេះ គឺក្នុង១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម សំភារៈផ្ទះបាយ ពីព្រះមេគុណខេត្ត និង ឃីត ១កញ្ចប់ កន្ទេល ១ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ផងដែរ ៕
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment