កំពង់ឆ្នាំង៖ អ្នកចែកចាយជួញដូរថ្នាំញៀនឆ្លងខេត្តម្នាក់ត្រូវបានសមត្ថកិច្ចនៃការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត
សហការជាមួយនគរបាលព្រហ្មទណ្ឌក្រុងកំពង់ឆ្នាំង ចាប់ខ្លួន បានពេលរូបគេកំពុងជួញដូរថ្នាំញៀន។ប្រតិបត្តិការបង្ក្រាបនេះ
បានធ្វើឡើង នៅវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤ នៅមុខវត្តយាយទេព
ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ លោកស្រី មាស សុម៉ាលី
នាយរងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានប្រាប់អោយដឹងថា៖ជនសង្ស័យនោះមានឈ្មោះ
គិន ណារិទ្ធ អាយុ៥៣ឆ្នាំ រស់នៅភូមិបឹងកក់ សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ ក្រុងភ្នំពេញ
គេជាអ្នកជួញដូរថ្នាំញៀនឆ្លងខេត្ត។ មុនពេលបង្ក្រាបសមត្ថកិច្ចបានតាមដាន
រូបគេជាច្រើនថ្ងៃមកហើយ ខណៈដែលថ្នាំញៀននៅតែមានការចរាចរណ៍នៅក្នុងខេត្តនៅឡើយ។ ដោយឡែកមេចែកចាយជួញដូរថ្នាំញៀនដ៏សកម្មម្នាក់ទៀតត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន
ក្រោយមកសមត្ថកិច្ចក៏បានស្រាវជ្រាវដឹងមុខសញ្ញាច្បាស់លាស់ ហើយសមត្ថកិច្ចបានដាក់កំលាំងចុះពួនស្ទាក់
ចាប់បានជនសង្ស័យខាងលើនេះតែម្តង។ ក្រោយពីចាប់ខ្លួន សមត្ថកិច្ចបានដកហូតបានវត្ថុតាងរួមមាន៖ថ្នាំញៀនម៉ាទឹកកក១
កញ្ចប់តូចតំលៃ១០ម៉ឺនរៀលទូរស័ព្ទដៃម៉ាកណូគៀ១គ្រឿង ប្រាក់១៥០០០រៀល
និងក្រដាសកត់លេខទូរស័ព្ទមួយចំនួនផងដែរ។ ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖រូបគេបាននាំយកថ្នាំញៀនមកលក់នៅក្រុងកំពង់ឆ្នាំងបាន១លើកមកហើយកាលពីសប្តាហ៍មុន
ហើយគេបានស្នាក់នៅក្នុងផ្ទះ សំណាក់សាន់ដេ១។ លើកនេះគេយកមកលក់ម្តងទៀត
តែត្រូវសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនចាប់រូបគេបានតែម្តង។ ជនសង្ស័យ នេះត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅស្ថាប័ន្តតុលាការខេត្ត
ដើម្បីអនុវត្តន៍បន្ត តាមនីតិវិធីច្បាប់។ អត្ថបទដោយ៖ ឈាងវណ្ណៈ
Saturday, September 6, 2014
សមត្ថកិច្ចក្របួចបានជនចែកចាយនិងជួញដូរថ្នាំញៀនឆ្លងខេត្តបានម្នាក់
Posted by Unknown on 9:07 PM with No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment