Friday, August 22, 2014

​កំពង់ឆ្នាំង​៖​ កញ្ចក់​​ប៉ុស្តិ​រដ្ឋ​បាល​ខាង​មុខ​រោងចក្រ​ ជិនយី ត្រូវ​​​បាន​​កម្មករ​​ក្នុង​រោង​ចក្រ​​​វាយ​​បំបែក​​គ្ចក់​​ខ្ទេច​​​ខ្ទី​ ខណៈ​​ពេល​​ដែល​​កម្មករ​​តវ៉ា​​ទាម​ទារ​​លក្ខ័ណ​ ​១៧​ចំណុច​ មិន​បាន​សំរេច​បើ​ទោះជាមា​ន​ការ​សម្រប​​​​សម្រួល​ពីអាជ្ញាធរមូលដ្ឋាន និងគណៈកម្មការអាជ្ញាកណ្តាលក៍ដោយ។ហេតុការណ៍នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ នៅក្នុងរោងចក្រជិនយី ស្ថិត​នៅ​​​ក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គឹមានជ័យ។ លោក​វរសេនីយ៍ឯក លី វរះស្នង​​កា​​ររង​នគរ​បាល​ខេត្ត​កំពង់ឆ្នាំងបាននិយាយអោយដឹងថា៖មុន​ការ​ផ្ទុះ​អំពើហឹង្សានេះឡើង លោក​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូងខេត្ត បានអានដីកាបង្គាប់អោយកម្មករ កម្មការីនី​រោងចក្រចូលធ្វើការជាធម្មតាវិញ និង​ដោយមានការប្រជុំដោះស្រាយក្នុងការទាមទារ អោយ​​​​បើក​ប្រាក់​ខែ​របស់​កម្មករ​ក្នុង​ការ​តវ៉ា​រយៈ​ពេល​ប៉ុន្មានថ្ងៃមកនេះ មិនអោយកាត់ឡើយ តែ​ខាង​ភាគី​រោងចក្រមិនព្រម។ដោយ​ឡែក​ចំពោះ​លុយ​ព្រីម​វិញរក្សាទុកនៅដដែល៥០%ស្មើនិង៥ដុល្លា។ ក្រោយ​​​មកបានអោយតំណាងកម្មករ តំណាង​សហ​ជីប​ និងតំ​ណាង​រោង​ចក្រ​ផ្តិត​មេដៃ​លើ​លិខិត​ស្នាម​នោះ តែតំណាងកម្មករ និងតំណាងសហជីប មិន​ព្រម​បាន​នាំ​គ្នាដើរចេញពីអង្គប្រជុំ ហើយ​ភ្លាមៗ​​​​​នោះ​ក៍​បាន​ផ្ទុះ​ឡើង​នៅ​ការ​គប់​ដុំ​ថ្ម​រុញ​ច្រាន​ទ្វារ​រោង​ចក្រ​ និង​សម្រុក​ចូល​វាយបំបែក​កញ្ចក់​ទ្វារ​យ៉ាងអានាធិបតេយ្យ។ហេតុការណ៍​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ពេល​នោះ គឺពុំ បណ្តាល​អោយ​មាន​ការ​រង​​​​​របួសអ្នកណាឡើយ នៅ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​មាន​ក្រុម​សហព័ន្ធ​សហជីប​ស្មារតីកម្មករខ្មែរ មានវត្តមានដឹកនាំនៅក្នុងការតវ៉ានោះផងដែរ។ ការ​តវ៉ា​និង​ប្រើ​អំពើ​ហឹង្សា​ខាងលើនេះត្រូវបានបញ្ឈប់ទៅវិញ ខណៈ​ដែល​កំលាំង​សមត្ថកិច្ច​ចូល​ទៅ​ធ្វើ​ការ​បំបែក​ហ្វូង​កម្មករ​អោយ​ចេញមកខាងក្រៅរោងចក្រវិញអស់។គួរ​បញ្ជាក់​ថា​ការ​ធ្វើ​បាតុ​កម្ម​តវ៉ា​បិត​ផ្លូវរបស់កម្មករ កម្មការ​នីរោងចក្រជីនយី មានរយៈពេល១០ថ្ងៃមកហើយគិតមកត្រឹមថ្ងៃទី២០ ខែ​សី​ហា​នេះ។ទោះ​បី​អាជ្ញាធរ​ស្រុក ខេត្ត សមត្ថកិច្ច មន្ទីរការងារខេត្ត និង គណៈកម្មការអាជ្ញាកណ្តាល ខិតខំ សម្រប​សម្រួល​យ៉ាងណាក៏ដោយ ក៏កម្មកនិ​ង​ភាគី​រោងចក្រ​មិន​ទាន់រ​ក​ផ្លូវដោះស្រាយ​បាន​នៅ​ឡើយ​៕ អត្ថបទដោយ៖ ឈាងវណ្ណៈ






0 comments:

Post a Comment