ខេត្តព្រះសីហនុ ៖ មនុស្សស្រីតែងខ្លួនធ្វើប្រុសម្នាក់ត្រូវបានក្មេងៗដើរកម្សាន្តលេងតាមមាត់ ឆ្នេរសមុទ្រប្រទះឃើញចងកសម្លាប់ខ្លួនក្នុងខ្ទមបាក់បែកមួយដែលគេទុកចោល នៅចំនុចភ្នំពយតាមូងស្ថិតក្នុង ក្រុមទី ១៤ ភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៣ និង ៣០ នាទី រសៀល ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៤។
ប្រភពពីសមត្ថកិច្ចនគរបាលសង្កាត់ ៤ បានអោយដឹងថា មនុស្សតែងខ្លួនធ្វើប្រុសរូបនេះសមត្ថកិច្ចពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយឥឡូវនេះ សមត្ថកិច្ចកំពុងតែទំនាក់ទំនងសួររកសាច់ញាតិជនរងគ្រោះ ដែលចងកសម្លាប់ខ្លួននេះ។
ប្រភពដដែលបានអោយដឹងទៀតថា តាមការធ្វើកោសល្យវិច្ច័យរបស់លោកវេជ្ជបណ្ឌិត សែ សិទ្ធិផោតិ អនុប្រធានមន្ទីរសុខាភបាលខេត្តព្រះសីហនុ ទទួលបន្ទុកពិនិត្យសាកសព បានអោយដឹងថា ជនរងគ្រោះខាងលើនេះ ពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន។
សាកសពជនរងគ្រោះដែលចងកសម្លាប់ខ្លួនខាងលើនេះ សមត្ថកិច្ចកំពុងទំនាក់ទំនងរកសាច់ញាតិ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
0 comments:
Post a Comment