កំពង់ឆ្នាំង៖
រថយន្តធុនធំចំនួន២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលអោយរមូរចូលគ្នាធ្លាក់ទៅ ក្រោមថ្នល់ខ្ទេចខូចខាត ទាំងសងខាង
ក្នុងនោះអ្នកបើកបររថយន្តបង្កហេតុម្នាក់បានស្លាប់ និង៣ នាក់ទៀតបានរងរបួសធ្ងន់នឹងស្រាល។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ០០និង១០នាទី រំលងអាធ្រាតុឈានចូលថ្ងៃទី ២០ ខែសីហា
ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតក្នុង ភូមិក្បាលដំរី ឃុំត្រពាំងចាន់
ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកបរិបូណ៌បាននិយាយអោយដឹងថា៖
រថយន្តបង្កអោយមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនេះ គឺរថយន្តហ៊ីយ៉ាន់ដាយមានសណ្តោងកន្ទុយ
ដឹកចំណីសត្វ ពាក់ស្លាកលេខ ក 6264 .ភព3បើកបរដោយឈ្មោះ ឯក សុម៉ាលីន អាយុ៣៤ ឆ្នាំ
មានទីលំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងបើកបរក្នុងទិសដៅពីលិចទៅកើត
គឺពីក្រុងប៉ោយប៉ែត្រទៅ រាជធានីភ្នំពេញ បានស្លាប់នៅកន្លែងកើតហេតុ ។ ចំណែកភាគរថយន្តម្ខាងទៀត
ម៉ាកហ៊ីយ៉ានដាយប្រភេទយីឌុបពាក់ស្លាកលេខ ភ្នំពេញ 3B. 6910 បើកបរដោយឈ្មោះ ស៊ុយ ណៃហេង អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រែក១ ឃុំព្រែក១
ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ធ្វើដំណើរពីភ្នំពេញទៅខេត្តបាត់ដំបង បានរងរបួសជាទម្ងន់ និងព្រូរថយន្តទាំងសងខាង
ចំនួន២នាក់ទៀតបានរងរបួសស្រាល ។សមត្ថកិច្ចបានបន្តថាៈ
មុនពេលកើតហេតុរថយន្តទាំងពីរបានធ្វើដំណើរក្នុងទិសច្រាស់គ្នា ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ
រថយន្តហ៊ីយ៉ានដាយ សណ្តោងកន្ទុយ បានរ៉េចង្កូតទៅខាងឆ្វេងដៃចូលចំណែកផ្លូវរថយន្តយីឌុប
ស្ទើរមួយរយភាគរយ
បណ្តាលអោយបុកគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះហើយបានរមូរចូលគ្នាធ្លាក់ទៅខាងស្តាំដៃរថយន្តយីឌុបចុះក្រោមថ្នល់ជាតិតែម្តង
។ ក្រោយពេល កើត ហេតុ គេឃើញអ្នកបើករថយន្តហ៊ីយ៉ាន់ដាយមានកន្ទុយសណ្តោង ឈ្មោះ ឯក
សុម៉ាលី បានស្លាប់នៅនឹងកន្លែង ចំណែកឈ្មោះ ស៊ុយ ណៃហេង
បើកបររថយន្តយីឌុបបានរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ
ចំណែកព្រូរថយន្តទាំងសងខាង២នាក់បានរងរបួសស្រាល ។
លោក
រស់ ប៊ុនណា្ណរិទ្ឋ ប្រធានផ្នែកនគរបាលចរាចរណ៏ផ្លូវគោក ស្រុកបរិបូណ៏ បាននិយាយថាៈ
កត្តា គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះ តាមការស្រាវជ្រាវ គឺមិនមែនមកពីអ្នកបើករថយន្តមានកន្ទុយ សណ្តោងនោះងោក នោះទេ
គឺបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់
ទើបបណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះ
។រថយន្តទាំង២គ្រឿងដែលរងការខូចខាតស្ទើរទាំងស្រុង ត្រូវបានមន្ត្រីនគរបាលចរាចរណ៏ខេត្តស្ទូចយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ត
កសាងសំណុំរឿង ដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធី៕ អត្ថបទដោយ៖ ឈាងវណ្ណៈ
0 comments:
Post a Comment